តារាស្រី Christy Chung មានសម្រស់លេចធ្លោជាងកូនស្រី

6 Videos


តារាសម្តែងស្រីអាយុ ៤៥ ឆ្នាំ មេម៉ាយកូនបី ដែលត្រៀមឈានជើងចូលរោងការលើកទី ៣ នៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០១៦ នាង Christy Chung ត្រូវបានគេកត់សម្គាល់ឃើញថា នាងនៅតែ មានសម្រស់ស្រស់ស្អាត គួរឲ្យទាក់ទាញ ទោះបីជាធ្លាប់ឆ្លងកាត់រឿងរ៉ាវជីវិតដ៏ច្រើនក៏ដោយ ។

តារាស្រី Christy Chung មានសម្រស់លេចធ្លោជាងកូនស្រី

កាលពីពេលថ្មីៗនេះ នាងបានបង្ហោះរូបថតនាង និង កូនស្រីច្បង Yasmine ដែលបានថតនៅ ប្រទេសកាណាដា តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ មហាជនភាគច្រើនច្រឡំថា អ្នកទាំងពីរជាបងប្អូននឹងគ្នាទៅវិញ ។ គេបានដឹងដែរថា សព្វថ្ងៃ ក្នុងនាមជាម្តាយ នាង Christy បានរៀបចំផែនការសិក្សារួចជាស្រេចសម្រាប់កូនស្រី Yasmine ។

តារាស្រី Christy Chung មានសម្រស់លេចធ្លោជាងកូនស្រី

នាង Christy បានប្រាប់ថា «ខ្ញុំបានសម្រេចចិត្តបញ្ជូន Yasmine ឲ្យមករៀននៅទីក្រុង Vancover ហើយវាក៏ធ្វើឲ្យខ្ញុំពិបាកចិត្ត និង កើតក្តីបារម្ភខ្លះៗដែរ ។ នៅទីនោះមានអាកាសធាតុល្អ ហើយបរិស្ថានសាលាក៏ស្រស់ស្អាតដែរ តែបន្ទប់កូនខ្ញុំរាងតូចបន្តិច ទោះជាយ៉ាងណាក្តី សង្ឃឹមថាកូនខ្ញុំនឹងអាចរៀនសូត្របានជ្រៅជ្រះ និង រស់នៅដោយគ្មានទុក្ខកង្វល់» ។

តារាស្រី Christy Chung មានសម្រស់លេចធ្លោជាងកូនស្រី

មហាជនជាច្រើនក៏បានសរសើរនាងចំពោះទឹកចិត្តម្តាយមួយនេះដែរ ហើយគួរបញ្ជាក់ដែរថា នាង Christy នឹងរៀបការជាមួយនឹងលោក Zhang Lunshou ដែលមានអាយុប្អូននាង ១២ ឆ្នាំ នាពេលខាងមុខនេះ ៕

ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)

តារាស្រី Christy Chung មានសម្រស់លេចធ្លោជាងកូនស្រីតារាស្រី Christy Chung មានសម្រស់លេចធ្លោជាងកូនស្រី