ពេជ្រ ខេនឌី បើក​សាលា​គុណឲ្យ​​តា​ក្រមា​មាស សាន គីមសៀន ជាង​ ១០ ម៉ឺន​ដុល្លារ

តារា​សម្ដែង អ្នក​នាង​ពេជ្រ ខេនឌី បាន​​ប្រកាស​បើក​​សាលា​បង្រៀន​ក្បាច់​គុណ​​មួយ​កន្លែងឲ្យគ្រួ​ល្បុក្កតោ សាន គីមសៀន ដោយ​ការ​បើក​នោះ​ចំណាយ​ដើម​ទុនជាង​១០ម៉ឺន​ដុល្លារ​ឯ​ណោះ។

ពេជ្រ ខេនឌី បើក​សាលា​គុណឲ្យ​​តា​ក្រមា​មាស សាន គីមសៀន ជាង​ ១០ ម៉ឺន​ដុល្លារ

ការ​ប្រកាស​នេះ ធ្វើ​ឡើង​​កាល​ពី​​ល្ងាច​ថ្ងៃសៅរ៍​កន្លង​ទៅ គ្រា​ដែល​តារា​ស្រី​ម្នាក់​នេះ​រៀបចំ​​ពិធី​បង្កក់​កូន​គម្រប់១ខែ របស់​ខ្លួន។ សាលា​បង្រៀន​ក្បាច់​គុណ​នេះ​នឹង​ធ្វើ​​នៅឯ​​​ទី​រួម​ខេត្ត សៀមរាប ដោយ​ការ​បើក​នោះ នាង​បាន​រៀប​ចំ​ជា សាលា​បង្រៀន និង ​សម្ដែង ក្បាច់​គុណ ដោយ​មាន​ភោជនីយដ្ឋាន​ផង​ដែរ។

“គាត់​បង្រៀន​ដល់​ក្មេងៗ ហើយ​គាត់​អាច​សម្ដែង​ឲ្យ​ភ្ញៀវ​មើល ក្នុង​នោះយើង​មាន​​អាហារដ្ឋាន​ផង​ដែរ គាត់​នឹង​​​រក​​បាន​តាម​នេះ” ។ ពេជ្រ ខេនឌី ថ្លែង​បញ្ជាក់។
 
មូល​ហេតុ​ដែល​នាំ​ឲ្យ នាង​​ពេជ្រ ខេនឌី សម្រេច​បោះ​ទុន​រហូត​​ដល់​ទៅ​ជាង​១០​ម៉ឺន​ដុល្លារ​បែប​នេះ ជា​មួយ គ្រូ​ក្បាច់​គុណ​ល្បុក្កតោ​ល្បី​ឈ្មោះ​បែប​នេះ ​ ក៏​ព្រោះ​តែ លោក សាន គីមសៀន  គឺ​ជា​សាច់​ញាតិ​របស់​នាង។

ពេជ្រ ខេនឌី បើក​សាលា​គុណឲ្យ​​តា​ក្រមា​មាស សាន គីមសៀន ជាង​ ១០ ម៉ឺន​ដុល្លារ
នាង​ឲ្យ​ដឹង​ថា តា​ក្រមា​មាស សាន គីមសៀន ត្រូវ​ជា ជីតា ដោយ​យាយ​បង្កើត​របស់​នាង គឺ​ជា​បង​បង្កើត​របស់ លោក សាន គីមសៀន។

បច្ចុប្បន្ន​សាលា​គុណ គ្រួ​ល្បុក្កតោ  កំពុងតែ​ឲ្យ​ជាង​ធ្វើ​ជិត​រួច​រាល់​ហើយ ដែល​អាច​ដំណើរ​ការ​ប្រហែល​ជា​នី​​ចុង​ឆ្នាំ​នេះ។

ពេជ្រ ខេនឌី រំពឹង​​ថា ក្រៅ​ពី​ជួយ​លើក​តម្កើង​ក្បាច់​គុណ​ខ្មែរ វា​និង​ជួយ​រក​ប្រាក់​ចំណូល​ដល់ សិស្ស​ច្បាច់​កូន និង ជំនួញ​របស់​នាង ជាក់​ជា​មិន​ខាន។

អត្ថបទ៖ ខុត សីហា