រត់លឿន​ ជួយ​សម្រក​ទម្ងន់​

រត់លឿន ​គឺជាកីឡា​មួយប្រភេទ​ដែលមាន​ការចាប់​អារម្មណ៍​ពីប្រជាពលរដ្ឋ​ទូទៅ​ដែល​និយម​ហាត់កីឡា។​ កីឡា​រត់លឿន​ មានសារៈ​សំខាន់​ធ្វើឱ្យ​ រូបរាង​កាយមាំមួន ​សម្រស់ស្រស់ស្អាត ​និងសុខភាពល្អ​។​ ជាពិសេស​សម្រាប់​ អ្នកដែល​មាន​ទម្ងន់ធ្ងន់​ និងចង់​សម្រក​រាងកាយ​ឱ្យបាន​សមសួន​។​ ប៉ុន្ដែ ​លោកអ្នក​មិនអាច​ហាត់​កីឡា​នេះបាន​តាមចិត្ដ​នឹកឃើញ​ នោះទេ​ ចាំបាច់​ត្រូវស្វែង​យល់​ឱ្យច្បាស់លាស់​មុន​នឹងហាត់​ទើបល្អ​ ប្រសើរ​។​រត់លឿន​ ជាអ្វី?​រត់លឿន​ជាការ​ធ្វើចលនា​បម្លាស់​ទីពីកន្លែង​មួយទៅកន្លែងមួយ​ទៀត​ដោយ​កាយវិការ​ឆ្ពោះទៅរក​គោលដៅ​ដើម្បី​សម្រេច​គោលបំណង​ក្នុងការរត់​។​ កីឡា​នេះអាច​ជួយឱ្យ​សរសៃ​ឈាម​ដើរបានល្អ ​ជំនួយ​ស្មារតី​ចង់ចាំ ​និងរក្សា​ទ​ម្ងន់​ដង​ខ្លួន​បាន​ស្ថិតស្ថេរ​។​របៀប​រត់​លឿន​ពេល​ដំបូង​លោកអ្នក​គ្រាន់​តែកំណត់​ទិសដៅ​ច្បាស់លាស់​​ ចាំបាច់​ត្រូវដឹង​ពីសមត្ថភាព​របស់ខ្លួន​ជាមុនសិន​ ដើម្បី​រត់​ដល់គោល ដៅ​។​ ពេលរត់​ត្រូវមាន​សម្លៀកបំពាក់​តាមបែបកីឡា​ ដូចជា​អាវ​យឺត​ដៃខ្លី​ ឬវាលក្លៀក​ ខោស្លៀកជើងខ្លី​(​សាច់ក្រណាត់​ធម្មតា​)​ត្រូវពាក់​ទ្រនាប់ជើង​បាតរាបស្មើ​ (​ប៉ាតា​)​ជាដើម​។ ​សូមជ្រើសរើស​យក​ទីកន្លែង​ណាដែល​មាន​ចម្ងាយ​រាងឆ្ងាយ​បន្ដិច​ និងទីកន្លែង​ សម​រម្យ​(គ្មានឧបសគ្គ)​។​ ការរត់​នេះទៀត​សោត​ លោកអ្នក​គួរឈាន​ជើង​ឱ្យមាន​ទំហំ​រាងឆ្ងាយ​ពីគ្នា​បន្ដិច​ទើប​ប្រសើរ​។​អ្នក​ដែល​គួរហាត់​រត់លឿន​រត់លឿន​ជាកីឡា​មានលក្ខណៈ​ជាអាជីព​ផង​ ជា​បែប​កម្សាន្ដ​រត់ដើម្បី​សុខភាព​ផង​។ ​អ្នកដែល​និយម​ហាត់​ភាគច្រើន​ជាមនុស្ស​មានកម្លាំង​មាំមួន​ ទើបមាន​ដំណើរ​ការរត់​បានល្អ​មិន​ប៉ះពាល់​ដល់សុខ​ភាព​។​ ផ្ទុយ​មកវិញ​ចំពោះ​មនុស្សធាត់​ខ្លាំង​ មិនគួរហាត់​ កីឡានេះ​ទេព្រោះ​អាច​ប៉ះពាល់ដល់​សរសៃឈាម​បណ្ដាលឱ្យដាច់​ ឬដាច់​ជាតិខ្លាញ់​នៅក្នុង​ក្បាលពោះ​ដែល​បង្ក​ផលវិបាក​ដល់សុខភាព​។ ​ចំពោះ​អ្នករត់​ជាអាជីព​ភាគច្រើន​ជាវ័យរាង​ចំណាស់​ ចំណែក​វ័យជំទង់​រត់ដើម្បី​សុខភាព​។​ពេល​វេលា​សម្រាប់​រត់លឿន​មុន​ពេល​លោក​អ្នកហាត់​កីឡា ​មិនត្រូវ​ទទួលទាន​អាហារច្រើន​ឡើយ​អាច​ទទួលទាន​ចេកមួយផ្លែ​ ឬទឹកមួយកែវ ​ដើម្បី​ជួយ​សម្រួល​ដល់បំពង់ក​ និងសម្រួល​កម្លាំង​។​ ពេលវេលា​នៃការ​រត់លឿន​អំណោយ​ផលល្អ​បំផុត​គឺពេលព្រឹក​ ព្រោះវេលា​នេះ​អាច​ជួយកាត់​បន្ថយ​អាហារ​ពេលល្ងាច​ដែល​សម្បូរ​ទៅដោយ​កាឡូរី ​ខ្ពស់​នៅ​សេសសល់​។ ​សម្រាប់​ពេលល្ងាច​ កីឡា​រត់លឿន​អាចជួយ​កាត់បន្ថយ​ភាព ​តានតឹង​ក្នុង​អារម្មណ៍​ក្រោយ​ពីបាន​បំពេញ​ការងារ​ពេញ​មួយ​ថ្ងៃ​។​ ជាពិសេស​អាច​បណ្ដេញ​ជាតិពុល​នៅក្នុង​សព៌ាង្គកាយ ​និងជួយកាត់​ បន្ថយជាតិ​ខ្លាញ់​នៅក្នុង​ខ្លួន​បានយ៉ាងល្អ​។​ផល​ប្រយោជន៍​របស់​កីឡា​រត់លឿន​រត់​លឿន​ជួយឱ្យ​រាងកាយ​របស់​លោកអ្នក​មានភាព​ស្រស់ថ្លា​ ជួយ​សម្រួល​សរសៃ​ និង​សម្រួល​ចលនា​ក្នុងខ្លួន​។ ​រត់លឿន​មានផល​ប្រយោជន៍​បាន​អាស្រ័យ​ទៅលើ​ពេលវេលា​នៃការហាត់​ ជាតិខ្លាញ់​នៅក្នុង​ខ្លួន​អាច​រលាយ​ទៅតាម​កម្រិត​នៃការ​រត់របស់លោកអ្នក​។ ​ប៉ុន្ដែ​បើលោកអ្នក​ចំណាយ​ពេលហាត់​ប្រហែល​១៥ទៅ២០នាទី​ក្នុងមួយថ្ងៃ​ កីឡា​នេះអាច​ជួយកម្ដៅ​សាច់ដុំ​ឱ្យធ្វើ​ចលនា​បាន​ ស្រួល ​ជួយ​សម្រួល​ចលនា​បេះដូង​និងសរសៃ​ឈាមដើរស្រួល​ សមស្រប​ជាមួយ​អ្នកដែល​សម្បូរ​ក្បាលពោះ​ ខ្លាញ់​ច្រើន​នៅក្នុង​ក្បាល​ពោះ​និងលោក​អ្នកដែល​មានបញ្ហា​បេះដូង​អាចជួយ​កាត់បន្ថយ​ជម្ងឺទាំងអស់​​ នោះ​បាន​។​ ជាពិសេស​ទៅទៀត​គឺជួយ​រក្សារាង​ បញ្ចុះទម្ងន់​ និងរក្សា​ទម្ងន់​បានល្អ​។​ផល​រំខានរ​បស់កីឡា​រត់លឿន​ជាធម្មតា​កីឡា​តែងតែ​នាំមក​នូវសុខភាពល្អ ​ទន្ទឹម​នឹងនោះ​កីឡា​ក៏ប៉ះពាល់​ដល់សុខភាព​ខ្លះផងដែរ​ ប្រសិន​បើហាត់ហួស​ កំណត់​មិនប្រមាណ​កម្លាំង​។​ ម្យ៉ាងទៀត​កីឡា​រត់លឿន​ក៏មាន​បញ្ហាដែរ​​ ប្រសិន​បើមិន​គោរព​តាមបទបញ្ជា​ត្រឹមត្រូវ។​ ការរត់​លឿន​ទាមទារ​នូវការ​គោរព​បទបញ្ជា​និងស្លៀកពាក់​ឯកសណ្ឋាន​ត្រឹមត្រូវ​ ដើម្បី​បង្ក​ជាលក្ខណៈ​ងាយស្រួល​បំផុតក្នុង​ការរត់​។ បើមិនដូច្នេះ​ ពេលរត់​ អាច​ជំពប់​ជើង​ដួល​ឬរបូត​ស្បែក​ជើង​ពាក់កណ្ដាលទី​។​ ពេលរត់ ​មិនត្រូវ​បញ្ឈប់​ពាក់កណ្ដាល​ទីឡើយ​ ព្រោះអាច​ធ្វើឱ្យស្ទះ​ សរសៃឈាម​ដើរ​មិនបានល្អ​។ ​បើលោកអ្នក​ត្រូវការ​ឈប់សូម​បន្ថយល្បឿន​ដោយ​សន្សឹម​ៗ​មុន​នឹង​សម្រាក​។​ដំបូន្មាន​អ្នកប្រឹក្សា​កីឡា​គ្រប់ប្រភេទ​​មាន​គុណប្រយោជន៍​ទាំងអស់​។ ​សូមជ្រើសរើស​កីឡាប្រភេទ​ណាក៏បាន​ឱ្យតែសក្ដិសម​ទៅនឹងកម្លាំង​ ចំណង់ចំណូល​ចិត្ដរ​បស់លោកអ្នក​។ ​ម្យ៉ាងទៀត​ដើម្បីឱ្យ​ការហាត់​ទទួលបាន​លទ្ធផលល្អ ​ជោគជ័យ​ចាំបាច់​ត្រូវគោរព​បទបញ្ជា​ឱ្យបាន ​ត្រឹមត្រូវ​និងហាត់​ទៅតាម​ក្បួនខ្នាត​របស់កីឡា​។​អត្ថបទៈ Ramy
ប្រភពៈ healthcambodia.com