Barcelona ចាញ់ក្រុមទើបនឹងឡើងថ្មី យប់មិញ ខណៈ Ronaldo វិលមកជួយ Real បំបាក់ Osasuna ៥-២ (មានវីដេអូ)

អេស្ប៉ាញ៖ ការប្រកួតលីកកំពូលរបស់អេស្ប៉ាញ បានឈានមកដល់សប្តាហ៍ទី៣ហើយ កាលពីយប់មិញ ។ ក្នុងនោះ ក្លិបខ្លាំងៗ ២ក្រុម បានធ្វើការប្រកួត ដោយ មានមួយក្រុមចាញ់ និងមួយក្រុមទៀតឈ្នះ ។

ក្លិបការពារតំណែងជើងឯកអេស្ប៉ាញ Barcelona កាលពីយប់មិញ បានភ្នាត់ស្នៀតចាញ់ ក្រុមដែលទើបនឹងឡើងមកថ្មី គឺក្រុម Alaves ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋានរបស់ខ្លួន Camp Nou ។

២គ្រាប់ របស់ក្លិបចំនូលថ្មី Alaves ធ្វើឡើងដោយកីឡាករ Deyverson នៅនាទី៣៩ និងមួយគ្រាប់ទៀតដោយកីឡាករ Ibai Gomez នៅនាទី៦៤។ ចំនែកឯ មួយគ្រាប់របស់ Barcelona វិញកើតឡើងនៅ នាទី៤៧ ដោយកីឡាករ Jeremy Mathieu ។

Barcelona កាលពីយប់មិញ មិនបានដាក់ Messi និង Suarez ក្នុងជម្រើសជាតិ១១នាក់ដំបូងនោះទេ ប៉ុន្តែពួកគេទាំង ត្រូវបានប្តូរចូលលេងវិញក្នុងតង់ទី២។ តែទោះជាយ៉ាងណាក៏ដោយ Barcelona នៅតែមិនអាចធ្វើអ្វីបាន ជាហេតុធ្វើឲ្យលទ្ធផល ២-១ បានរក្សារហូតដល់បញ្ចប់ការប្រកួត។

គួរបញ្ជាក់ផងដែរថា លទ្ធផលបរាជ័យនេះ បានធ្វើឲ្យអ្នកគាំទ្រមួយចំនួនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាពិសេសនោះ គឺអ្នកគាំទ្ររបស់ Barcelona តែម្តង ដែលពួកគេនឹកស្មានមិនដល់ថា ក្រុមរបស់ខ្លួនចាញ់ក្រុម ដែលទើបនឹងឡើងមក លីក La Liga ក្នុងរដូវកាលនេះ។ 

ចំនែកឯការប្រកួតមួយគូទៀត គឺ Real Madrid បានបំបាក់ Osasuna យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៥-២ កាលពីយប់មិញ នៅក្នុងកីឡដ្ឋាន Bernabeu ។ ជាមួយគ្នានេះ Ronaldo ក៏បានវិលត្រលប់មកជួយក្រុមវិញដែរ បន្ទាប់ពីរងរបួស អាកខានមិនបានលេង ២ប្រកួត កន្លងមក ។

គ្រាប់បាល់របស់ Real ទាំង៥គ្រាប់ ធ្វើឡើងដោយកីឡាករ Cristiano Ronaldo ជាអ្នកស៊ុតបើកឆាកនៅនាទី៦ Danilo នៅនាទី៤១ និង Sergio Ramos នៅនាទី៤៥ ។

ចំនែកឯ២គ្រាប់ទៀត កើតឡើងនៅក្នុងតង់ទី២ ដោយកីឡាករ Pepe នៅនាទី៥៦ និង មួយគ្រាប់ទៀតនាទី៦២ ដោយកីឡាករ Luka Modric ។ ប៉ុន្តែយ៉ាងណាមិញ Osasuna ក៏បានវាយបកបាន២គ្រាប់វិញដែរ ដោយកីឡាករ Oriol Reira នៅនាទី៦៤ និង កីឡាករ David Gacia នៅនាទី៧៨ ដែលឲ្យលទ្ធផលបញ្ចប់ការប្រកួត Real Madrid យកឈ្នះ Osasuna ៥-០ ។

ដូចនេះ Real Madrid បានឡើងទៅឈរលើកំពូលតារាងបណ្តោះអាសន្នសិន ខណៈ Barcelona ធ្លាក់មកលេខ៤វិញ ក្រោយពីបរាជ័យយប់មិញ៕ 

ទស្សនាវីដេអូ Highlight នៃការប្រកួត៖ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត