សមាជិកក្រុមចម្រៀង 2NE1 នាង Dara សរសើរ BIGBANG ថា…

6 Videos


នាង Dara ដែលជាសមាជិកក្រុមចម្រៀងនារីកូរ៉េដ៏ល្បី 2 NE1 បានបង្ហាញការកោតសរសើរ ទៅកាន់ក្រុមចម្រៀងបុរស Bigbang ដែលនៅរួមផលិតកម្មថាជា «ក្រុមចម្រៀងបុរសល្អជាងគេ» ។

សមាជិកក្រុមចម្រៀង 2NE1 នាង Dara សរសើរ BIGBANG ថា…

កាលពីពេលថ្មីៗនេះ គេបានដឹងថា នាង Dara គឺកំពុងស្ថិតនៅក្នុងប្រទេសហ្វ៊ីលីពីន ដើម្បីថតផ្សាយជូនកម្មវិធីមួយក្នុងប្រទេសនោះ ។ នាងក៏ថែមបានបង្ហាញវត្តមានជាភ្ញៀវកិត្តិយស ក្នុងកម្មវិធីឆ្លើយសំណួររហ័សៗ Tonight With Boy Abunda ផងដែរ ។ កម្មវិធីជជែកកម្សាន្តនោះ ត្រូវបានគេស្គាល់ថា «Fast Talk» ដែលពេលនោះពិធីករបានសួរនាងថា តើក្រុមចម្រៀងបុរសណា ដែលល្អដាច់គេលើលោក ។ ដោយគ្មានស្ទាក់ស្ទើរ តារាស្រីរូបនេះបានឆ្លើយយ៉ាងលឿន «ក្រុម Bigbang» ធ្វើឲ្យចម្លើយរហ័សនេះបានទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រជាច្រើន ។

សមាជិកក្រុមចម្រៀង 2NE1 នាង Dara សរសើរ BIGBANG ថា…

គួរបញ្ជាក់ដែរថា នាង Dara មានឈ្មោះពិតថា Sandara Park មានអាយុ ៣១ ឆ្នាំ ។ នាងបាន ប្រឡូកក្នុងវិស័យសិល្បៈតាំងពីឆ្នាំ ២០០៤ តែនាងត្រូវបានគេស្គាល់ច្រើនក្រោយចូលរួមក្នុងក្រុម 2NE1 នៅឆ្នាំ ២០០៩ ជាពិសេស បន្ទាប់ពីក្រុមនេះចេញបទ «Lollipop» ៕

ថាវរិទ្ធ ( ប្រភព ៖ កូរ៉េបូ )

សមាជិកក្រុមចម្រៀង 2NE1 នាង Dara សរសើរ BIGBANG ថា…សមាជិកក្រុមចម្រៀង 2NE1 នាង Dara សរសើរ BIGBANG ថា…សមាជិកក្រុមចម្រៀង 2NE1 នាង Dara សរសើរ BIGBANG ថា…