វិធី​កម្ចាត់មុន ​ដែល​តែងតែ​កើតមាន ​លើផ្ទៃ​មុខ​រ​បស់អ្នក​

មុន​ គឺជា​បញ្ហាដែល​ តែងតែ​កើតឡើង​នៅលើ​ស្បែក​ ជាពិសេស​ស្បែក​របស់​យុវវ័យ ​មិនថា​បុរស​ឬស្រ្តី​នោះទេ។​ ប៉ុន្តែទោះ​បីជា​យ៉ាងណា​ក្តី​ អ្នកជំនាញ​នឹងប្រាប់ថា​ អ្នកអាច​កំចាត់​បញ្ហា​នេះបាន​ ប្រសិន​បើអ្នក​ចេះថែ​ទាំ​ស្បែក​ឲ្យបានល្អ​។​មូលហេតុ​ដែលនាំ​ឲ្យកើតមុនៈ​​វាកើត​ឡើង​ដោយសារ ​តែអ័រម៉ូន​ភេទ​នៅក្នុង​រាងកាយ ​ជំរុញ​ឲ្យ​ក្រពេញ​ខ្លាញ់​ ផលិតខ្លាញ់​ចេញ​មក​ខ្លាំងពេក​ ហើយ​មិន​អាច​ជំរុះ​កោសិកា ​ស្បែក​ដែល​ងាប់ៗ​ចោល​បាន​។​មូលហេតុ​ដែលធ្វើ​ឲ្យ​ស្បែកមាន​បញ្ហា​គឺ ​ភាពតានតឹង​ ការមានរដូវ​ ការមានផ្ទៃពោះ​ ការប្រើប្រាស់​ថ្នាំ​ឬបញ្ហា​តំណពូជ​។ ​​ជាមួយគ្នា​នេះដែរ ​មានអ្នក​មួយចំនួន​ជឿថា​ សូកូឡា​ និងដំឡូង​បារាំងចៀន ជាមូលហេតុ​ដែលនាំឲ្យ​កើត​មុន​។​ក៏ប៉ុន្តែ​បច្ចុប្បន្ន ​ក្រុមអ្នក​ស្រាវជ្រាវ​បាននិយាយថា​ ការជឿ​បែបនេះ​មិនត្រឹមត្រូវ​នោះទេ​។​ ចំណែក​ឯបារី ​និងជាតិ​អាកុល​ វិញអាច​ធ្វើឲ្យស្បែក​ខូចតុល្យ​ភាព​បាន ​ព្រោះទាំង​បារី ​និងជាតិ​អាកុល​ធ្វើឲ្យ​ក្រពេញ ​ខ្លាញ់​ធ្វើការ​បាន​កាន់​តែ​ច្រើនឡើង​។ ជាមួយ​គ្នានេះ​ដែរ ​មាន​ការស្រាវជ្រាវ​បានបង្ហាញ​ឲ្យឃើញ​ថា ​មនុស្ស​ដែល​មិ​នធ្លាប់​កើតមុន​ តែ​ប្រសិន​បើពួក​គេជកបារី​ពី១០​ ទៅ២០​ដើម ​នោះនឹង​ធ្វើ​ឲ្យពួកគេ​កើតមុន​ជាក់ជា​ពុំខាន​។​​តើ​អ្នក​គួរព្យាបាល​មុន​យ៉ាងដូចម្តេច​?​ការព្យាបាល​មុន​សម្រាប់​មនុស្សចាស់​ ពួកគេ​គួរតែ​ប្រើប្រាស់​ផលិតផល​ណាដែរ​ ប្រឆាំងនឹង​បាក់តេរី​ និងប្រើប្រាស់​ផលិតផល​ ដែលផ្តល់​ភាព​សំ​ណើម​ដល់ស្បែក​។​ ចំណែក​ឯផលិតផល​ព្យាបាលមុន ​ដែល​មាន​អាស៊ីត​អាល់ហ្វា​ អ៊ីដ្រុកស៊ីល​ អាចជួយ​កំចាត់​កោសិកា​ចាស់​​ៗរបស់ស្បែក​ចោល​។​ក្រៅ​ពីនេះទៀត​ នៅមានផ​លិតផល ​ជាច្រើន​ប្រភេទទៀត​ ដែលមាន​ភាគផ្សំពី​ធម្មជាតិ ​ជាក់ស្តែង​រួមមាន ​ផ្កាកិចហួយ​ដែលជា​ជួយការពារ ​ស្បែក​កុំឲ្យ​មានអាការៈ​ក្រហាយ ​រមាស់ ​និងសណ្តែក​ដែល​វាជួយ​ កាត់បន្ថយ​ការផលិត​ខ្លាញ់​ នឹងបញ្ហា​នៅលើ​ស្បែក​ផ្សេងៗ។​​​
អត្ថបទៈ Ramy
ប្រភពៈ healthcambodia.com