បុរសៗហាមដាច់ខាតយកទូរសព្ទដាក់ក្នុងហោប៉ាវ ព្រោះជាតិវិទ្យុកម្មអាចបំផ្លាញមេជីវិតឈ្មោលបាន

ការសិក្សាថ្មីមួយបានបង្ហាញថា ​អ្នកដែលចូលចិត្តទុកទូរសព្ទនៅក្នុងហោប៉ាវ ​ជាពិសេសប្រុសៗនោះ ​ជាតិវិទ្យសកម្ម(Radiation) ​នឹងបំផ្លាញនូវមេជីវិតឈ្មោល ​មិនឱ្យបង្ករកំណើតបានឡើយ ​ប្រសិនបើព្យាយាមយកទូរសព្ទដាក់នៅក្នុងហោប៉ាវនោះ។​
បើទោះបីជាមនុស្សខ្លាចនូវប្រព័ន្ធចំលង​ ​នៃទូរសព្ទជាពិសេសជាតិវិទ្យុសកម្ម​ ​ភាគច្រើន នៃពួកគេនៅតែទុកទូរសព្ទដៃនៅក្នុងហោប៉ាវដដែល។ ​​ពេលខ្លះយើ់ងគិតថាវាស្រួល​ ​ដើម្បីយក មកទូរសព្ទទៅនរណាម្នាក់ ​​ឬក៏លើកទូរសព្ទនរណាម្នាក់ ​​តែពេលខ្លះយើងមិនដឹងអំពីការជះឥទ្ធិពលអាក្រក់​​ ពី​​ការទុកនៅក្នុងហោប៉ាវនោះទេ។​​
ប្រព័ន្ធនៃការសិក្សាស្រាវជ្រាវទៅលើក្រដាស់រហូតទៅដល់២១​​ បានបង្ហាញពីជាតិវិទ្យុ​​​ សកម្មដែលលេចចេញនៅលើក្រដាស​ ​​ដែលជាតិវិទ្យុសកម្មនេះ​ ​​បានបំផ្លាញទៅដល់​​មេជីវិតឈ្មោលទៀតផង។​​​
កាលពីឆ្នាំ ២០១១​ កន្លងទៅ ​អង្គការសុខភាពពិភពលោក ​(World Health Organization)​  បានចាត់ចំណាត់ថ្នាក់ជាតិវិទ្យកម្ម ​ទៅកាន់ដំណាក់កាល ​មហារីក២បេ។​ វាគឺជារៀបចំ​ ឬចាត់ចំណាត់ថ្នាក់ដំបូងបង្អស់ ​ដែលទូរសព្ទដៃ ប៉ះពាល់ដល់ស ​រីរាង្គកាយរបស់មនុសនោះ។​យ៉ាងណាក៏ដោយ​ លោក​វិជ្ជបណ្ឌិត Moskowitz ​បានព្រមានអំពី ​បញ្ហានេះ ​ដោយការបញ្ជាក់ពី University of Newcastle​ បានបង្ហាញយ៉ាងច្បាស់​ ពីភស្តុតាង​ដែលបុរសមិនគួរទុក ទូរសព្ទដៃពួកគេ ​នៅក្នុងហោប៉ាវនោះទេ ​ព្រោះវាអាចបំផ្លាញនូវមេជីវិត​ឈ្មោលបានយ៉ាងងាយ៕​

បុរសៗហាមដាច់ខាតយកទូរសព្ទដាក់ក្នុងហោប៉ាវ ព្រោះជាតិវិទ្យុកម្មអាចបំផ្លាញមេជីវិតឈ្មោលបានបុរសៗហាមដាច់ខាតយកទូរសព្ទដាក់ក្នុងហោប៉ាវ ព្រោះជាតិវិទ្យុកម្មអាចបំផ្លាញមេជីវិតឈ្មោលបាន
អត្ថបទដោយ៖ កញ្ញា
http://www.dailymail.co.uk