អភិបាលស្រុក​ថ្មី​ចេះ​ជួយ​ដោះស្រាយ​ការ​លំបាក

ខេត្តបន្ទាយមានជ័យ ៖ ផ្សារ​ស្រុក​ភ្នំស្រុក កន្លង​មក ជួប​នូវ​បញ្ហា​ចង្អៀត ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ចេញពី​លំនៅ​ដ្ឋា​ន​របស់​ពួក​គាត់ ដើម្បី​ទៅ​ប្រកប​របរការ​ងារ គឺ​ត្រូវធ្វើ​ដំណើរ​វាង​ឆ្ងាយ និង​កន្លែង​លក់ដូរ​មាន​ភក់ជ្រាំ ទឹក​ដក់ ព្រោះតែ​គ្មាន​ប្រព័ន្ធ​លូ​ទឹក ។ ប៉ុន្តែ​ដោយ​ពិនិត្យ​មើលឃើញ​ពី​ទិដ្ឋភាព​នេះ​លោក​យឹ​ម  សំណាង អភិបាលស្រុក​ភ្នំស្រុក ដែល​ទើប​ឡើង​ថ្មី​ជំនួស​លោក សេង គី ក៏​បាន​ដឹកនាំ​កងកម្លាំង​នគរបាល និង​កងរាជអាវុធហត្ថ​ស្រុក រៀបចំ​សណ្តាប់ធ្នាប់ ដោយ​ឲ្យ​អាជីវករ​លក់ដូរ​នៅ​ផ្សារ​ភ្នំស្រុក​ចាស់ នៅ​ភូមិ​ស្រះ​ឈូក​ខាងកើត ទៅ​លក់ដូរ​នៅ​ផ្សារ​ហ៊ុយ ឡេ​ង នៅ​ក្នុងភូមិ​ស្រះ​ឈូក​ខាងកើត ឃុំ​ស្រះ​ជីក ។ នៅ​តាម​ដងផ្លូវ​ផ្សារ​ដែល​កន្លង​មក​ជួប​បញ្ហា​កកស្ទះ ត្រូវ​អាជ្ញាធរ​មូលដ្ឋាន​ធ្វើការ​ជីក​ដាក់​លូ​ដែល​មានមុខ​កាត់​៨​តឹក ប្រវែង​ជាង​២០០​ម៉ែត្រ ដើម្បី​រំដោះ​ទឹក​នៅ​ផ្សារ​ចាស់​នេះ ដោយ​អនុវត្ត​នៅ​ថ្ងៃ​ទី​១០​ខែកញ្ញា ឆ្នាំ​២០១៦​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក យ៉​ត  សុផល អធិការ​នគរបាល​ស្រុក​ភ្នំស្រុក​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃនេះ​។