អ្នកណាខ្លះ នៅចងចាំបទចម្រៀង «យើងជាយុវវ័យ» (មានវីដេអូ)

6 Videos


បទចម្រៀង «យើងជាយុវវ័យ» គឺជាមួយបទក្នុងផលិតកម្មរស្មីស្ទឹងសង្កែរបស់ក្រុមចម្រៀង EV Band ដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជនក្នុងកំលុងឆ្នាំ ២០០០ ហើយបទចម្រៀងមួយបទនេះដែរប្រហែលជាមានប្រិយមិត្ត «ប្រជាប្រិយ» យើងមួយចំនួនធំនៅចងចាំ ។

អ្នកណាខ្លះ នៅចងចាំបទចម្រៀង «យើងជាយុវវ័យ» (មានវីដេអូ)

EV Band គឺជាក្រុមចម្រៀងមួយក្រុមដែលបានបង្កើតឡើងដោយលោក អៀ វឌ្ឍនា នាអំឡុងឆ្នាំ ១៩៩៩ ហើយក៏បានក្លាយជាក្រុមចម្រៀងមួយក្រុមលេចធ្លោរខ្លាំងក្នុងកំលុងពេលនោះ ។

សម្រាប់ពេលបច្ចុប្បន្ន ក្រុមចម្រៀងម្ចាស់បទ «យើងជាយុវវ័យ» ខាងលើនេះបានបែកបាក់គ្នាហើយ ដោយក្នុងនោះមានដូចជា អ្នកនាង យក់ ថិតរដ្ឋា លោក ឃុំ ប៉ុណ្ណាដែត កញ្ញាឱក សុគន្ធកញ្ញា លោក ប៊ូវិចិត្រ និង លោក សែម សង្វាត ។

អ្នកណាខ្លះ នៅចងចាំបទចម្រៀង «យើងជាយុវវ័យ» (មានវីដេអូ)

គួរបញ្ជាក់ដែរថា សម្រាប់អតីតក្រុមចម្រៀង EV Band ទាំង ៥ នាក់ខាងលើនេះ មានតែ អ្នកនាង យក់ ថិតរដ្ឋា និង កញ្ញាឱក សុគន្ធកញ្ញា ប៉ុណ្ណោះដែលនៅបន្តជាមួយការងារសិល្បៈរហូតដល់សព្វថ្ងៃ ប៉ុន្តែសម្រាប់ លោក ឃុំ ប៉ុណ្ណាដែត លោក ប៊ូវិចិត្រ និង លោក សែម សង្វាត គឺបានដើរចេញពីវិថីសិល្បៈហើយដោយចាប់យករបរកស៊ីផ្សេងៗរៀងៗខ្លួន ៕

នីទីន