Barca ​ចាញ់​​ក្រុម​ចំណូល​ថ្មី​ Alaves ២-១ ​ក្នុង​ដី​ខ្លួន​ឯង​យ៉ាង​អាម៉ាស់​យប់​មិញ

​ក្លឹប​ការ​ពារ​តំណែង​​​ជើង​ឯក​លីគ​កំពូល​របស់​អេស្ប៉ាញ​ឆ្នាំ​ចាស់​ Barcelona បាន​បរាជ័យ​ ក្រោម​ថ្វី​ជើង​ក្រុម​ចំណូល​ថ្មី​ Diportivo Alaves ​ដែល​ទើប​ឡើង​មក​លេង​នៅ​ Laliga ​​ក្នុង​ឆ្នាំ​នេះ​​ដោយ​លទ្ធផល​២-១​ក្នុង​ទឹក​ដី​​ខ្លួន​ឯង Camp Nou ​យ៉ាង​អាម៉ាស់​កាល​ពី​យប់​មិញ។

 

Barca ​ចាញ់​​ក្រុម​ចំណូល​ថ្មី​ Alaves ២-១ ​ក្នុង​ដី​ខ្លួន​ឯង​យ៉ាង​អាម៉ាស់​យប់​មិញ

 

​​ក្រុម​ម្ចាស់​ផ្ទះ Barca​បាន​​គាបសង្កត់​ទៅ​លើ​ក្រុម​ភ្ញៀវ​តាំង​ពី​ដើម​តង់​ទីមួយ​​​មក​ម្ល៉េះ​​ ប៉ុន្តែ​មិន​អាច​ទម្លាយ​សំណាញ់​ទី​បាន​សម្រេច​​។ ដល់​នាទី​ទី​៣៩ ​ខ្សែប្រយុទ្ធ Deyverson របស់​​​ក្រុម​ភ្ញៀវ​ Alaves ​បាន​ឈូស​បាល់​បញ្ចូល​ទី​បាន​សម្រេច​នាំ​មុខ​មួយ​គ្រាប់​មុន។

 

​ការ​ប្រកួត​ចាប់​ផ្ដើម​ក្នុង​តង់​ទី២​​បាន​តែ​មួយ​នាទី​ពោល​គឺ​នាទី៤៦ ​ម្ចាស់​ផ្ទះ​​​តាម​បាន១-១​ដោយ​​ខ្សែ​ការពារ​ Jeremy Mathieu ​តែត​បញ្ចូល​ទី​​ ដែល​ជា​បាល់​លើក​មក​ពី​​​ជ្រុង​។ ក្រុម​ម្ចាស់​ផ្ទះ​បាន​បន្ត​ការ​វាយ​សម្រុក​​ជា​បន្តបន្ទាប់​ប៉ុន្តែ​ធ្វើ​មិន​បាន​សម្រេច​​ រហូត​ដល់​នាទី​៦៤ ​ខ្សែ​ការពារ​របស់ Barca ​ធ្វេសប្រហែស​បង្កើត​​ឱកាស​ឲ្យ​ខ្សែ​បម្រើ​ Ibai Gomez ​ទាត់​បញ្ចូល​ទី​បាន​សម្រេច​​​ បង្កើត​ការ​នាំ​មុខ​សារ​ជា​ថ្មី​២-១។ ទោះ​បី​ជា​ម្ចាស់​ផ្ទះ Barcelona ​ប្រឹង​ប្រែង​សម្រុក​យ៉ាង​ណា​ក៏​នៅ​តែ​មិន​អាច​​រក​គ្រាប់​បាល់​បាន​ រហូត​ចង់​ការ​ប្រកួត​ម្ចាស់​ផ្ទះ Barcelona ចាញ់​ក្រុមDiportivo Alaves ២-១​៕

 

Barca ​ចាញ់​​ក្រុម​ចំណូល​ថ្មី​ Alaves ២-១ ​ក្នុង​ដី​ខ្លួន​ឯង​យ៉ាង​អាម៉ាស់​យប់​មិញ

 

Barca ​ចាញ់​​ក្រុម​ចំណូល​ថ្មី​ Alaves ២-១ ​ក្នុង​ដី​ខ្លួន​ឯង​យ៉ាង​អាម៉ាស់​យប់​មិញ

 

Barca ​ចាញ់​​ក្រុម​ចំណូល​ថ្មី​ Alaves ២-១ ​ក្នុង​ដី​ខ្លួន​ឯង​យ៉ាង​អាម៉ាស់​យប់​មិញ

 

Barca ​ចាញ់​​ក្រុម​ចំណូល​ថ្មី​ Alaves ២-១ ​ក្នុង​ដី​ខ្លួន​ឯង​យ៉ាង​អាម៉ាស់​យប់​មិញ

 

 

Barca ​ចាញ់​​ក្រុម​ចំណូល​ថ្មី​ Alaves ២-១ ​ក្នុង​ដី​ខ្លួន​ឯង​យ៉ាង​អាម៉ាស់​យប់​មិញ

 

Barca ​ចាញ់​​ក្រុម​ចំណូល​ថ្មី​ Alaves ២-១ ​ក្នុង​ដី​ខ្លួន​ឯង​យ៉ាង​អាម៉ាស់​យប់​មិញ

 

វីដេអូ Highlights រវាង​ក្រុម​ទាំង​ពីរ​

 

ប្រែ​សម្រួល​៖ ស្រី សុវណ្ណដារ៉ា​​​​​​​​​​​​