ដំណើរការ​ចុះបញ្ជី​ប័ណ្ណកម្មសិទ្ធិ​លំនៅ​ឋាន​តាម​ប្រព័ន្ធ​អន​ឡាញ​បាន​បោះ​ជំហាន​ទៅ​មុខ

ប្រទេស​សិង្ហ​បុរី ៖ ចក្ខុវិស័យ​សម្រាប់​ប្រតិបត្តិការ​អចលនទ្រព្យ​ដោយ​គ្មាន​ក្រដាស​ស្នាម​ទាំងស្រុង​ហាក់ដូចជា​អរូបី ។ ប៉ុន្តែ​ម្ចាស់ផ្ទះ​មួយ​ចំនួន​អាច​ទទួល​បាន​ផលប្រយោជន៍​ពី​ការ​ផ្លាស់​ប្តូរ​ក្នុង​វិស័យ​នេះ​រួច​ទៅ​ហើយ ។

អាជ្ញាធរ​ដីធ្លី​សិង្ហ​បុរី (SLA) បាន​ចាប់ផ្តើម​សេវាកម្ម​អន​ឡាញ​ថ្មី​មួយ​ដែល​មានឈ្មោះ​ថា «MyProperty» កាលពី​ស​ប្តា​ហ៍​មុន ដែល​អនុញ្ញាត​ឱ្យ​ម្ចាស់ផ្ទះ​អាច​ពិនិត្យ​មើល​ព័ត៌មាន​ពី​ប័ណ្ណកម្មសិទ្ធិ​ផ្ទាល់ខ្លួន​របស់​ពួក​គេ​ដោយ​ឥត​គិតថ្លៃ ខណៈ​ដែល​កាលពីមុន ម្ចាស់ផ្ទះ​ទាំងនោះ​ត្រូវ​បង់ប្រាក់​តាម​រយៈ​គេហទំព័រ SLA ឬ​ទៅ​ដល់​កន្លែង​បង់ ។

ម្ចាស់ផ្ទះ​ភាគច្រើន​មិន​បាន​រក្សា​ទុក​ប័ណ្ណ​របស់​ពួក​គេ​ទេ ដោយសារ​លំនៅ​ឋាន​របស់​ពួក​គេ​ភាគច្រើន​ស្ថិត​នៅ​ក្រោម​ប្រាក់​កម្ចី​ទិញ​ផ្ទះ​។ ដូច្នេះ ប័ណ្ណ​ទាំងនោះ​ត្រូវ​បាន​រក្សា​ទុក​នៅ​ធនាគារ ឬ​ក្រុមប្រឹក្សាភិបាល​មូលនិធិ​ក្រុមហ៊ុន​ផ្តល់​សេវា​កណ្តាល ។

ការ​ផ្លាស់​ប្តូរ​របស់ SLA ឆ្ពោះទៅ​រក​ប្រព័ន្ធ​មិន​ប្រើ​ក្រដាស មាន​ន័យ​ថា ប្រតិបត្តិការ​អចលនទ្រព្យ​ទាំងអស់​នឹង​ធ្វើ​តាម​ប្រព័ន្ធ​អីុន​ធើ​រ​ណេ​ត​។ ការ​ផ្លាស់​ប្តូរ​នេះ​នឹង​កាត់​បន្ថយ​ការ​ចំណាយ និង​ពេលវេលា ។

កាលពីមុន ប្រសិនបើ​ម្ចាស់ផ្ទះ​បាត់​ប័ណ្ណ​បញ្ជាក់​ពី​កម្មសិទ្ធិ​លំនៅ​ឋាន​របស់​ខ្លួន នឹង​មិន​អាច​ធ្វើ​ប្រតិបត្តិការ​អចលនទ្រព្យ​បាន​ឡើយ ។ ដំណើរការ​នៃ​ការ​ធ្វើ​ប័ណ្ណ​បញ្ជាក់​ពី​កម្មសិទ្ធិ​លំនៅ​ឋាន​ត្រូវការ​រយៈពេល​ប្រមាណ​ពីរ​ខែ ។

ផ្ទុយ​ទៅ​វិញ អ្នកនាំពាក្យ​របស់ SLA បាន​និយាយ​ថា ចំពោះ​ប្រព័ន្ធ​មិន​ប្រើ​ក្រដាស ប្រតិបត្តិការ​នេះ នឹង​ប្រើ​រយៈពេល​ត្រឹមតែ​មួយ ឬ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ ។

ធនាគារ​ជា​ច្រើន​កំពុង​ផ្លាស់​ប្តូរ​ក្នុង​ការ​រក្សា​ទុក​ប័ណ្ណ​នេះ​ជាមួយនឹង​សេវាកម្ម SLA ជា​ជាង​ការ​រក្សា​ទុក​ច្បាប់​ចម្លង ។ ធនាគារ​ទាំងអស់​នឹង​តម្រូវ​ឲ្យ​ផ្លាស់​ប្តូរ​ចាប់ពី​ខែមិថុនា ឆ្នាំ​ក្រោយ ។

ឯកសារ​សម្រាប់​អ្នក​សរសេរ​លិខិតផ្ទេរកម្មសិទ្ធិ គឺ​មាន​ទាំង​លើ​អុ​ី​ន​ធើ​រ​ណេ​ត និង​នៅ​ក្រៅ​អុ​ី​ន​ធើ​រ​ណេ​ត ហើយ​ឯកសារ​ទាំងនេះ​ត្រូវ​បញ្ជូន​ទៅ​ឲ្យ SLA ជា​ច្បាប់​រឹង រួម​ជាមួយ​ប័ណ្ណ​អចលនទ្រព្យ​នៅ​ក្នុង​រយៈពេល​កំណត់​ជាក់លាក់​សម្រាប់​កិច្ចព្រមព្រៀង​មួយ ។

ជា​ការ​ពិត​ណាស់ សុវត្ថិភាព​សម្រាប់​ប្រព័ន្ធ​មិន​ប្រើ​ក្រដាស គឺ​សំខាន់​ណាស់ ហើយ SLA ក៏​បាន​ដោះស្រាយ​បញ្ហា​នេះ​ហើយ​ដែរ ៕