ពិតឬអត់ថា ឈិត សុវណ្ណបញ្ញា ទើបនឹងប្រឡងជាប់បាក់ឌុប បាននិទ្ទេស C ?

6 Videos


ក្រោយក្រសួងអប់រំយុវជន និង កីឡា ប្រកាសលទ្ធផលប្រឡងបាក់ឌុប សម័យប្រឡង 22 សីហា 2016 រួចមក មានការភ្ញាក់ផ្អើលមួយបានកើតឡើងទៅលើ តារាចម្រៀង ឈិត សុវណ្ណបញ្ញា បន្ទាប់ពីនាងបានប្រទះឃើញឈ្មោះខ្លួនឯង នៅលើតារាងលទ្ធផលប្រលងបាក់ឌុប ក្នុងឆ្នាំ ២០១៦ នេះ ។
ពិតឬអត់ថា ឈិត សុវណ្ណបញ្ញា ទើបនឹងប្រឡងជាប់បាក់ឌុប បាននិទ្ទេស C ?

តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ឈិត សុវណ្ណបញ្ញា បានជួបរឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយឈ្មោះរបស់នាងត្រូវបានគេដឹងថាទើបតែប្រឡងជាប់បាក់ឌុបនៅឆ្នាំនេះ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ឈ្មោះ ឈិត សុវណ្ណបញ្ញា ដែលនាងបានឃើញនេះគឺជាឈ្មោះរបស់បេក្ខជនមួយម្នាក់ ដែលបានប្រឡងក្នុងមណ្ឌល វិទ្យាល័យជាស៊ីម បឹងកេងកង មាន លេខតុ 770 តែប៉ុណ្ណោះ ហើយបេក្ខជនរូបនេះជាប់បាននិទ្ទេស C ។

ជាមួយគ្នានេះដែរ តារាចម្រៀង ឈិត សុវណ្ណបញ្ញា ក៏បានបង្ហាញពីអារម្មណ៍រំភើបសប្បាយរីករាយដល់បេក្ខជនដែលមានឈ្មោះដូចនាងដែរ ដោយនាងបារៀបរាប់នៅលើទំព័រហ្វថាសប៊ុករបស់នាងថា “បេក្ខជន ឈិត សុវណ្ណបញ្ញា មកពីវិទ្យាល័យបឹងត្របែកទទួលបាននិទ្ទេស C ” ។

ពិតឬអត់ថា ឈិត សុវណ្ណបញ្ញា ទើបនឹងប្រឡងជាប់បាក់ឌុប បាននិទ្ទេស C ?

នេះពិតជារឿងគាប់ជួនមួយមែន ដែលមានបេក្ខជនមានឈ្មោះដូចតារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស ឈិត សុវណ្ណបញ្ញា តែទាស់ត្រង់ថាបេក្ខជនរូបនោះគឺជាប្រុសតែប៉ណ្ណោះ ៕ សាកល