អតិថិជន​ឆ្នើម​ស្រាបៀរ​កម្ពុជា ១៥០០ នាក់ ​ទៅកម្សាន្ត​នៅ​​ទឹក​ដីអង្គរ សៀម​រាប

ក្រុមហ៊ុន​ស្រាបៀរ​កម្ពុជា បាន​នាំ​អតិថិជន​ឆ្នើម​កម្រិត​​ទី​៣​ប្រចាំ​ឆ្នាំ​២០១៦ ចំនួន ១៥០០ នាក់​ ទៅ​កម្សាន្ត​នៅ​ទឹក​ដី​អង្គរ ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​១០ កញ្ញា ម្សិលមិញ​នេះ ដើម្បី​អរគុណ​ដល់​អតិថិជន​របស់​ខ្លួន​ដែល​ខិតខំ​លក់​បាន​ច្រើន។

ដំណើរ​កម្សាន្ត​ទៅ​កាន់​ខេត្ត​ទេសចរណ៍​វប្បធម៌ និង​ធម្មជាតិ​មួយ​នេះ មាន​រយៈ​ពេល ២ ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១០ ដល់ ១១ កញ្ញា។ ​អតិថិជន​ទាំង​អស់​ត្រូវ​តម្រូវ​ឲ្យ​ស្លៀក​សំលៀកបំពាក់​​ប្រពៃណី​ខ្មែរ នៅ​កម្មវិធី​ជប់​លៀង​ពេល​រាត្រី។ ឯ​ការ​ស្នាក់​នៅ ហូបចុក គឺ​នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ​៥។ អតិថិជន​ឆ្នើម​ទាំង​១៥០០​នាក់​នេះ ជា​អ្នក​លក់​ដុំ​ស្រាបៀរ​កម្ពុជា ម្ចាស់​ភោជនីយដ្ឋាន ម្ចាស់​ក្លឹប​កម្សាន្ត និង​ម្ចាស់​មជ្ឈមណ្ឌល​កម្សាន្ត​ផ្សេងៗ​ដែល​ដាក់​លក់​ស្រាបៀរ​កម្ពុជា។

អតិថិជន​ឆ្នើម​ស្រាបៀរ​កម្ពុជា ១៥០០ នាក់ ​ទៅកម្សាន្ត​នៅ​​ទឹក​ដីអង្គរ សៀម​រាប

លោក ភីតធឺ លាង អគ្គនាយក​ក្រុមហ៊ុន​ខែ្មរប្រ៊ូវើរី លីមីតធីត ដែល​ផលិត​ស្រាបៀរកម្ពុជា បាន​ឲ្យ​ដឹង​ថា៖ “យើង​រៀបចំ​កម្មវិធី​នេះ​ឡើង ដើម្បី​ថ្លែង​អំណរគុណ​អតិថិជន​ឆ្នើម​របស់​យើង​ដែល​ខិត​ខំ​លក់​ស្រាបៀរ​កម្ពុជា​កន្លង​មក”។

នេះ​ជា​លើក​ទី​៣​ហើយ​ដែល​ស្រាបៀរ​កម្ពុជា​រៀបចំ​ដំណើរ​កម្សាន្ត​ឲ្យ​អតិថិជន​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៦។ កាល​ពី​ចុង​ខែ​កក្កដា នេះ ស្រាបៀរ​កម្ពុជា បាន​នាំ​អតិថិជន​ឆ្នើម​កម្រិត​ទី​១ ប្រចាំ​ឆ្នាំ​២០១៦ ចំនួន ៥៦ នាក់​ទៅ​កម្សាន្ត​នៅ​ប្រទេស​ជប៉ុន រយៈ​ពេល ៦ យប់ ៧ ថ្ងៃ ខណៈ​ដែល​ចុង​ខែ​សីហា ថ្មីៗ​នេះ ក្រុមហ៊ុន​ក៏​បាន​នាំ​អតិថិជន​ឆ្នើម​​កម្រិត​ទី២ ប្រចាំ​ឆ្នាំ ទៅ​កម្សាន្ត​នៅ​ថៃ​រយៈ​ពេល​៣​ថ្ងៃ។ ដំណើរ​កម្សាន្ត​បែប​នេះ ត្រូវ​បាន​ស្រាបៀរ​កម្ពុជា​រៀបចំ​ដំបូង​កាល​ពី​ឆ្នាំ ២០១៥ ដោយ​ឆ្ពោះ​ទៅ​ប្រទេស​ម៉ាឡេស៊ី និង​ទីក្រុង​ហុងកុង៕

អត្ថបទ៖ សុផាត