រដ្ឋមន្រ្តីក្រសួងអប់រំ៖ សិស្សប្រឡងជាប់ច្រើន មិនមែនជា ការរៀបចំទុកជាមុនទេ

ភ្នំពេញ៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា លទ្ធផលប្រឡងជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា ឬបាក់ឌុប នៅឆ្នាំ២០១៦នេះ មានតួរលេខអ្នកជាប់ច្រើន មិនមែនជាការរៀបចំទុកជាមុននោះទេ តែជាកិច្ចខិតខំប្រឹងប្រែងរវាងសិស្សនិងគ្រូ នេះបើយោងតាម ការផ្សព្វផ្សាយរបស់វិទ្យុបារាំង។

លោករដ្ឋមន្រ្តីបញ្ជាក់ថា “មិនមែនជារឿងចៃដន្យហើយ ក៏មិនមែនជាការរៀបចំទុកដែរ ប៉ុន្តែវាជាកិច្ចខិតខំប្រឹងប្រែងរួម គ្នារវាងគ្រូនិងសិស្ស។ ម្យ៉ាងទៀតការកើនឡើង នៃចំនួនសិស្សប្រឡងជាប់ ក៏មិនមែនដោយសារវិញ្ញាសា មានការធូររលុងដែរប៉ុន្តែដោយសារ សមត្ថភាពរបស់សិស្សមានការកើនឡើង”។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ១០ ខែ កញ្ញា ក្រសួងបានប្រកាសថា លទ្ធផលបេក្ខជនប្រឡងជាប់ទទួលបាន និទ្ទេស A មានចំនួន ៤០៥ នាក់ និទ្ទេស B មានចំនួន ២ ៨០១ និទ្ទេស C មានចំនួន ៥ ៥៩៥ នាក់ និទ្ទេស D មានចំនួន ៨ ៨៣៥ នាក់ និងនិទ្ទេស E មានចំនួន ៣៨ ១១៧ នាក់។

បេក្ខជនប្រឡងជាប់ក្នុងសម័យប្រឡង ឆ្នាំ២០១៦នេះ មានចំនួន ៥៥ ៧៥៣នាក់ ត្រូវជា ៦២,១៨% នៃបេក្ខជនវត្តមាន ចំនួន ៨៩ ៦៦១នាក់ ក្នុងចំណោមបេក្ខជនប្រឡងសរុបចំនួន ៩៣ ៧៥២ នាក់ ស្រី ៤៥ ២៣៧ នាក់។ ខណៈកាលពីឆ្នាំ២០១៥ បេក្ខជនប្រឡងជាប់ មានជិត ៥ម៉ឺននាក់ ស្មើប្រមាណ ៥៦% ក្នុងចំណោមសិស្សប្រឡងជាង ៨ម៉ឺននាក់ ក្នុងនោះ សិស្សជាប់និទ្ទេសA មានចំនួន ១០៨នាក់នៅទូទាំងប្រទេស។ 

ចំណែកឯកាលពីឆ្នាំ២០១៤ ជាពេលដែលក្រសួងអប់រំ ចាប់ផ្ដើមចាត់វិធានការរឹតបន្តឹង វិន័យលើការប្រឡងបាក់ឌុបទូទាំងប្រទេស មានអ្នកជាប់និទ្ទេសអេ ត្រឹម ១១នាក់ប៉ុណ្ណោះ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានពាក់ព័ន្ធ កាលពីលើកមុនផងដែរថា ឆ្នាំនេះ មានបេក្ខជនប្រឡងជាប់ថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៣៨ ៤១៥នាក់ ត្រូវជា ៥៧.២៨% នៃបេក្ខជនចំនួន ៦៧ ០៧១នាក់ និងបេក្ខជន ប្រឡងជាប់ថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៧ ៣៣៨នាក់ ត្រូវជា ៧៦.៧៥% នៃបេក្ខជនចំនួន ២២ ៥៩០នាក់។ ក្រសួងអប់រំ បានបន្ថែមថា មានអ្នកជាប់និទ្ទេស A ចំនួន ៤០៥នាក់ និទ្ទេស B ចំនួន ២,៨០១នាក់ និទ្ទេសC ចំនួន ៥,៥៩៥ នាក់ និង និទ្ទេស E មានចំនួន ៣៨,១១៧ នាក់។

ខាងក្រោមនេះ ជាបញ្ជីអត្រាអ្នកជាប់និទ្ទេស A នៅតាមបណ្តាខេត្តទូទាំងប្រទេសកម្ពុជា៖

-រាជធានីភ្នំពេញ មានចំនួន ១៨៣ នាក់

-សៀមរាប មានចំនួន ៣៦ នាក់

-បាត់ដំបង មានចំនួន ៣៤ នាក់

-កណ្តាល មានចំនួន ២៩ នាក់

-កំពង់ចាម មានចំនួន ២០ នាក់

-បន្ទាយមានជ័យ មានចំនួន ១៦ នាក់

-ព្រៃវែង មានចំនួន ១៤ នាក់

-កំពត មានចំនួន ១១ នាក់

-ត្បូងឃ្មុំ មានចំនួន ១១ នាក់

-តាកែវ មានចំនួន ១១ នាក់

-កំពង់ធំ មានចំនួន ១០ នាក់

-ក្រចេះ មានចំនួន ០៩ នាក់

-កំពង់ឆ្នាំង មានចំនួន ០៧ នាក់

-ព្រះសីហនុ មានចំនួន ០៧ នាក់

-កំពង់ស្ពឺ មានចំនួន ០២ នាក់

-ពោធិ៍សាត់ មានចំនួន ០២ នាក់

-មណ្ឌលគិរី មានចំនួន ០១ នាក់

-ប៉ៃលិន មានចំនួន ០១ នាក់

-ឧត្តរមានជ័យ មានចំនួន ០១ នាក់៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

រដ្ឋមន្រ្តីក្រសួងអប់រំ៖ សិស្សប្រឡងជាប់ច្រើន មិនមែនជា ការរៀបចំទុកជាមុនទេ

រដ្ឋមន្រ្តីក្រសួងអប់រំ៖ សិស្សប្រឡងជាប់ច្រើន មិនមែនជា ការរៀបចំទុកជាមុនទេ

រដ្ឋមន្រ្តីក្រសួងអប់រំ៖ សិស្សប្រឡងជាប់ច្រើន មិនមែនជា ការរៀបចំទុកជាមុនទេ