សួស វីសា ប្រកាសត្រៀមចេញ Original Song ច្រើនបទឆាប់ៗខាងមុននេះ

6 Videos


តារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស សួស វីសា បានប្រកាសថា បទចម្រៀង ដែលមានទំនុកច្រៀង និង នុកភ្លេងថ្មីមិនចម្លងពីគេជាច្រើនបទរបស់នាងនឹងចេញក្នុងពេលឆាប់ ខាងមុខនេះហើយ ។ នាងបានប្រកាសនៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់នាងយ៉ាងដូច្នេះថា «សួស្តីចាស៎😊 ក្នុងពេលឆាប់ៗនេះខ្ញុំនឹងមានបទចំរៀងថ្មីៗជាច្រើន ថ្មីទាំងទំនុកភ្លេងនឹងទំនុកច្រៀង ដោយមិនចម្លងពីគេឡើយ ខ្ញុំសង្ឃឹមថា បងប្អូននឹងរង់ចាំស្តាប់ទាំងអស់គ្នាណា ហើយអ្វីដែលសំ ខាន់សូមអោយបងប្អូននៅតែស្រលាញ់នឹងចូលចិត្តម្នាក់នេះផង🙏🙏🙏😊 ដោយក្តីគោរពស្រលាញ់ពីនាងខ្ញុំ សួស វីសា»

សួស វីសា ប្រកាសត្រៀមចេញ Original Song ច្រើនបទឆាប់ៗខាងមុននេះ

សូមបញ្ជាក់ផងដែរថា តារាចម្រៀង សួស វីសា គឺជាបេក្ខជនលេចធ្លោមួយរូបនៅក្នុងកម្ម វិធី «I am a singer Cambodia» ។ រហូតមកដល់សប្តាហ៍ទី ៤ នៃកម្មវិធីនេះនាងគឺជាបេក្ខជន ដែលកំពុងតែឈរជើងនៅលើលេខរៀងដែលទទួលបាននូវការបោះឆ្នោតគាំទ្រច្រើនពីទស្សនិកជនផងដែរ ។

សួស វីសា ប្រកាសត្រៀមចេញ Original Song ច្រើនបទឆាប់ៗខាងមុននេះ

សួស វីសា ជាកូនសិស្សរបស់លោកគ្រូភ្លេង តុំ សារ៉ាដេត នៅក្នុងកម្មវិធី «I am a singer Cambodia» ។ ទស្សនិកជនភាគច្រើនបាននិយាយថា នាងមានសម្លេងខ្ពស់ ច្រៀងបានពិរោះ ក្បាច់រាំប្លែកៗ ព្រមទាំងមានការតុបតែងខ្លូនយ៉ាងស្រស់ស្អាតមិនចាញ់បេក្ខជនឯទៀតនោះទេ ។ គេជឿជាក់ថាក្នុងសប្តាហ៍នេះទស្សនិកជននឹងនៅតែបន្តបោះឆ្នោតគាំទ្រដល់នាងឱ្យបន្តទៅទៀត ដោយនាង ហើយនឹងលោកគ្រូ តុំ សារ៉ាដេត មានលេខសម្គាល់ខ្លូន គឺ លេខ ២ ៕ យ៉ានុ

សួស វីសា ប្រកាសត្រៀមចេញ Original Song ច្រើនបទឆាប់ៗខាងមុននេះសួស វីសា ប្រកាសត្រៀមចេញ Original Song ច្រើនបទឆាប់ៗខាងមុននេះសួស វីសា ប្រកាសត្រៀមចេញ Original Song ច្រើនបទឆាប់ៗខាងមុននេះសួស វីសា ប្រកាសត្រៀមចេញ Original Song ច្រើនបទឆាប់ៗខាងមុននេះសួស វីសា ប្រកាសត្រៀមចេញ Original Song ច្រើនបទឆាប់ៗខាងមុននេះសួស វីសា ប្រកាសត្រៀមចេញ Original Song ច្រើនបទឆាប់ៗខាងមុននេះសួស វីសា ប្រកាសត្រៀមចេញ Original Song ច្រើនបទឆាប់ៗខាងមុននេះ