ធ្វើ​ម៉េច​ទើប​ដឹង Galaxy Note 7 ដែល​ដូរ​ឲ្យ​ថ្មី សុទ្ធ ឬ​មិន​សុទ្ធ?

Samsung នឹង​ចាប់​ផ្ដើម​ប្ដូរ​ជូន​ជំនួស​ទូរសព្ទ Galaxy Note 7 ថ្មី​តែ​ម្ដង ដល់​អតិថិជន​របស់​ខ្លួន​ទាំង​អស់​នៅ​ទូទាំង​ពិភពលោក នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។

 

ធ្វើ​ម៉េច​ទើប​ដឹង Galaxy Note 7 ដែល​ដូរ​ឲ្យ​ថ្មី សុទ្ធ ឬ​មិន​សុទ្ធ?

 

ដើម្បី​ងាយ​ស្រួល​ឲ្យ​ដឹង​ថា​ Note 7 ថ្មី​សុទ្ធ​សាធ​ចេញ​ពី Samsung ផ្ទាល់ អ្នក​អាច​សង្កេត៖

 

១. សញ្ញា​ប្រអប់​ពណ៌​ខ្មៅ​តូច នៅ​លើ​ barcode ពណ៌​ស​តែ​ម្ដង។ កាន់​តែ​ច្បាស់ អ្នក​នឹង​ឃើញ​អក្សរ “S” ពណ៌​ខៀវ​នៅ​កណ្ដាល​ sticker ពណ៌​ស​មូល។

 

ធ្វើ​ម៉េច​ទើប​ដឹង Galaxy Note 7 ដែល​ដូរ​ឲ្យ​ថ្មី សុទ្ធ ឬ​មិន​សុទ្ធ?

 

២. Samsung នឹង​បញ្ចេញ IMEI database tool សប្ដាហ៍​ក្រោយ ដែល​អ្នក​អាច​វាយ​លេខ IMEI របស់​ទូរសព្ទ ហើយ​មើល​ដឹង​ថា​ទូរសព្ទ​នោះ​ជា​ទូរសព្ទ​ថ្មី​សុទ្ធ​មាន​សុវត្ថិភាព ឬ​ទូរសព្ទ​គេ​ប្រមូល​មក​វិញ។ លេខ IMEI នេះ អ្នក​ក៏​អាច​មើល​ដឹង ដោយ​ចូល​ក្នុង Settings របស់​ទូរសព្ទ​ផ្ទាល់៕

 

ដោយ៖ សុផាត
ប្រភព៖ The Verge