មានដែលដឹងពីប្រវត្តិ និង ជីវិតស្នេហារបស់លោកទីប្រឹក្សា ជូ គ័រលៀង ឬអត់?

តារាប្រុសវ័យ ៤០ ឆ្នាំ លោក លូយី ( Lu Yi ) ត្រូវបានទស្សនិកជនស្គាល់ច្បាស់តាមរយៈរឿង «Three Kingdom» ឬ «សាមកុក» ដោយក្នុងនោះលោកបានសម្ដែងជាតួអង្គ នាគដេកខុងមីង និង មានឈ្មោះមួយទៀតថា ជូ គ័រលៀង ។

មានដែលដឹងពីប្រវត្តិ និង ជីវិតស្នេហារបស់លោកទីប្រឹក្សា ជូ គ័រលៀង ឬអត់?

លោក លូយី កើតក្នុងឆ្នាំ ១៩៧៦ ជាមួយគ្រួសារមានជីវភាពសាមញ្ញមួយនៅលើទឹកដីទីក្រុងសៀងហៃ ប្រទេសចិន ។ ជាមួយគ្នានេះដែរ លូយី ត្រូវបានគេស្គាល់ថាជាតារាចាស់វស្សានឹងសិល្បៈម្នាក់ដែលលោកធ្លាប់បានចូលប្រឡូកតាំងពីកុមារភាពម្ល៉េះ ។ តាមប្រភពបានឲ្យដឹងថា តារាចម្រៀង និង សម្ដែងម្នាក់នេះបានប្រឡូកក្នុងវិស័យភាពយន្តតាំងពីរូបគេទើបមានអាយុ ៥ ឆ្នាំ មកម្ល៉េះ ដោយរឿងដំបូងរបស់គេមានចំណងជើងថា «Spring Ding-dong» ។

យោងតាមបញ្ជីប្រវត្តិរូបសង្ខេបរបស់ប្រុសស្អាត លូយី នៅក្នុងគេហទំព័រ Wikipedia បានឲ្យដឹងទៀតថា នៅចន្លោះអាយុ ៥ ឆ្នាំ និង ១៨ ឆ្នាំ លូយី បានសម្ដែងបានចំនួន ២ រឿង ។ កាលរៀនថ្នាក់ទី ៨ លូយី បានចូលរៀននូវជំនាញសម្ដែង ហ៊ី និង ក្បាច់ កុងហ្វូ ។

ក្នុងឆ្នាំ ១៩៩៩ លូយី ត្រូវបានជ្រើសសម្ដែងក្នុងរឿងភាគមួយមានចំណងជើងថា «Never Dies Content» ហើយចាប់តាំងពីពេលនោះមកគេបានក្លាយតារាប្រុសលំដាប់កំពូលម្នាក់នៅក្នុងប្រទេសចិន ។

ទាក់ទងជាមួយរឿងស្នេហា លោក លូយី បានរៀបការជាមួយតារាស្រី ប៉ាវ ឡាយ (Bao Lei) ដែលជាមិត្តរួមថ្នាក់ជាមួយគ្នាកាលនៅរៀនឯសាកលវិទ្យាល័យ «Shanghai Theatre Academy» ហើយរយៈពេលដែលពួកគេស្រឡាញ់គ្នាគឺ ១០ ឆ្នាំមុននឹងចាប់ដៃគ្នារៀបការក្នុងឆ្នាំ ២០០៦ ដោយមកទល់នឹងពេលនេះគូស្វាមីភរិយាខាងលើមទទួលបានចំណងដៃកូនស្រី ២ នាក់ហើយ ។

គួររឭកដែរថា កាលឆ្នាំ ២០០៥ រឿងដុំដែលតារាប្រុសខាងលើចូលរួមសម្ដែងមានចំណងជើងថា «Seven Swords» ត្រូវបានឈ្នះពាន «Hong Kong Film Award» និងក្នុងឆ្នាំ ២០០៧ លោកបានចូលរួមសម្ដែងក្នុងកំពូលរឿងភាគប្រវត្តិសាស្ត្រចិនដ៏ល្បាញ «Three Kingdom» ហើយសម្រាប់រឿងភាគនេះដែរគឺបានឈ្នះពានដល់ទៅ ២ ប្រទេសផ្សេងគ្នាទៀតផងគឺ នៅក្នុងប្រទេសជប៉ុន និង កូរ៉េ ៕

( ប្រភព ៖ វីគី ) កុសល ប្រភព៖ ប្រជាប្រិយ


Related Posts