លោកស្រីម៉ែន សំអន នាំយកថវិកា ជូនដល់ក្មេងស្រី ត្រូវក្របីវ័ធ នៅមន្ទីរពេទ្យគន្ធបុប្ផា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានចាត់ឲ្យ លោកស្រីម៉ែន សំអ៊ីន តំណាងលោកស្រីផ្ទាល់ បាននាំយកថវិកាមួយចំនួន ទៅឧបត្ថម្ភជូនដល់ក្មួយស្រី វេ លីដា អាយុ ១០ឆ្នាំ រស់នៅឃុំគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ដែលបានជួបគ្រោះថ្នាក់ ដោយសារក្រ បីវ័ធ កាលពីថ្ងៃទី៩ ខែ កញ្ញា ឆ្នាំ២០១៦ កន្លងទៅនេះ បច្ចុប្បន្នអ្នកជំងឺកំពុងសម្រាកព្យាបាល​​ នៅមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា   និងទ្រូងស្រែកហៅអ្នកភូមិ ទាំងក្ដីឈឺចុកចាប់ឲ្យជួយ បន្ទាប់ពីសត្វក្របីឡើងក វ័ណ្ឌមួយស្នែងពេញទំហឹង នៅម៉ោងប្រមាណ១០ ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦នេះ ស្ថិតនៅចំណុចក្នុងភូមិសង្គម ឃុំគគីសោម ស្រុកស្វាយទាប។

បើតាមមន្រ្តីនគរបាលបានឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ ខឹង លីដា អាយុ១០ឆ្នាំ មានទីលំនៅក្នុងភូមិសង្គម ឃុំគគីសោម របួសចំផ្ទៃមុខ បបូរមាត់ និងឆ្អឹងជំនីទ្រូង ត្រូវបានប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរ អាណិតអាសូរ នាំគ្នាជួយដឹកមកកាន់មន្ទីពេទ្យខេត្ត ប៉ុន្តែដោយស្ថានភាពធ្ងន់ ក៏ត្រូវបានបញ្ជូនមនកាន់ រាជធានីភ្នំពេញ។

តាមអ្នកភូមិបានប្រាប់ថា រាល់ៗដងឪពុកក្មេងស្រី ជាអ្នកឃ្វាលក្របី ប៉ុន្តែថ្ងៃកើតហេតុ គាត់មានជំងឺសំរាកនៅផ្ទះ ហើយក៏ស្រែកហៅកូនស្រី ២នាក់ ​ជួយដឹកត្រលប់មកផ្ទះ ស្រាប់តែមានគ្រោះថ្នាក់បែបនេះ តែម្ដងទៅ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត