តារាស្រីឥណ្ឌា បែកធ្លាយរឿងអាស្រូវជាមួកំពូលកីឡាករវាយតិន្នីស

6 Videos


ថ្មីៗនេះបើតាមប្រភពបណ្តាញព័ត៌មានអ៊ីតាលី បានឲ្យដឹងថា កំពូលកីឡាករវាយតឺន្នីសលំដាប់លេខ ១ ពិភពលោកសញ្ជាតិស៊េប៊ី លោក Djokovic ទទួលស្គាល់ថា កាលពីចូលរួមប្រកួតកីឡាវាយតឺន្នីសពាន Wimbledon Open នៅប្រទេសអង់គ្លេស កន្លងមកនោះមានបញ្ហាជីវិតឯកជនកើតឡើង ដោយកាលណោះ លោកមានទំនាក់ទំនងស្នេហាជាមួយនឹងតារាសម្តែងស្រីឥណ្ឌា នាង Deepika Dippy Padukone វ័យ ៣០ ឆ្នាំ ហើយក្រោយពេលដែលភរិយាលោក គឺអ្នកស្រី Irina ដឹងរឿងនេះក៏សុំលែងលះតែម្តង ។
តារាស្រីឥណ្ឌា បែកធ្លាយរឿងអាស្រូវជាមួកំពូលកីឡាករវាយតិន្នីស
ចំពោះការបែកធ្លាយរឿងអាស្រូវស្នេហារវាងលោក Djokovic និង តារាសម្តែងស្រីឥណ្ឌាកាលពីខែ មីនា ឆ្នាំ ២០១៦ នោះត្រូវបានអ្នកប្រមាញ់រូបថតលួចថតបាននៅពេលដែលពួកគេណាត់ជួបគ្នាញ៉ាំបាយពេលយប់ ហើយភ្លាមៗនោះគេហទំព័ររបស់ផលិតកម្ម Bollywood របស់ឥណ្ឌាក៏បានចេញមកបញ្ជាក់អះអាងថា ពួកគេ ពិតជាណាត់គ្នាញ៉ាំបាយពេលយប់មែន ប៉ុន្តែរំលងបាន ៥ ខែក្រោយមក គឺនៅក្នុងខែសីហា ឆ្នាំ ២០១៦ នេះក៏ ស្រាប់តែត្រូវបានបណ្តាញផ្សព្វផ្សាយជាច្រើនសើរើខ្វេះកកាយឡើងវិញ ។
តារាស្រីឥណ្ឌា បែកធ្លាយរឿងអាស្រូវជាមួកំពូលកីឡាករវាយតិន្នីស
នាង Deepika Dippy Padukone គឺជាតារាសម្តែង និង តារាបង្ហាញម៉ូដឥណ្ឌា នៅក្នុងផលិតកម្មភាពយន្ត Bollywood ។ នាងគឺជាតារាសម្តែងធ្លាប់ទទួលបានពានរង្វាន់មហោស្រពភាពយន្តជាច្រើន និង មានឈ្មោះ បោះសម្លេងជាងគេនៅលើឆាកភាពយន្តអន្តរជាតិ ក្នុងចំណោមតារាសម្តែងឥណ្ឌាជាច្រើនរូប ៕ គ ឡេង
តារាស្រីឥណ្ឌា បែកធ្លាយរឿងអាស្រូវជាមួកំពូលកីឡាករវាយតិន្នីសតារាស្រីឥណ្ឌា បែកធ្លាយរឿងអាស្រូវជាមួកំពូលកីឡាករវាយតិន្នីសតារាស្រីឥណ្ឌា បែកធ្លាយរឿងអាស្រូវជាមួកំពូលកីឡាករវាយតិន្នីស