សេង សូណា បង្ហាញភាពសិចស៊ី ដើម្បីយកភាពល្បីឡើងវិញ

6 Videos


បន្ទាប់ពីបាត់មុខមួយរយៈដោយសារតែត្រូវសំងំសម្រាលកូនពេលនេះ សេង សូណា បានចេញមុខនិងបង្ហាញពីភាពសិចស៊ីរបស់នាងមើលទៅគួរឲ្យញាក់សាច់ ។ សេង សូណា បានវិលចូលប្រឡូកក្នុងពិភពសិល្បៈ សារជាថ្មី ក្នុងការសម្តែងភាពយន្តខ្នាតធំឲ្យផលិតកម្មចក្រវាឡពេជ្រ ។ ប៉ុន្តែអ្វីដែលធ្វើឲ្យមហាជនមានការចាប់អារម្មណ៍និងភ្ញាក់ផ្អើលក្នុងចិត្តជាខ្លាំង នោះគឺនៅពេលគេបានឃើញនាងបង្ហាញរូបភាពរបស់ខ្លួនប៉ុន្មានសន្លឹកយ៉ាងសិចស៊ី និងព្រឺព្រួច ។

សេង សូណា បង្ហាញភាពសិចស៊ី ដើម្បីយកភាពល្បីឡើងវិញ

ថ្វីបើធ្លាប់ទទួលរងនូវការរិះគន់យ៉ាងច្រើនពីមហាជននាពេលកន្លងមកក៏ដោយក៏នាងមិនបាន បញ្ឈប់សកម្មភាពនេះដែរដោយនាងចាត់ទុកថានាងធ្វើបែបនេះក៏ព្រោះដើម្បីជាការទាក់ទាញអារម្មណ៍ ទស្សនិកជនឲ្យភ្ញាក់ផ្អើលជាមួយនាងជាថ្មីឡើងវិញ ។ ពាក់ព័ន្ធរូបភាពប៉ុន្មានសន្លឹក ដែលនាងបានបង្ហាញនោះ សេង សូណា ប្រាប់ថា នាងគ្រាន់តែថតលេងសម្រាប់ទុកមើលខ្លួនឯងតែប៉ុណ្ណោះ ។ ពិសេសក្នុងឆ្នាំថ្មីនាងចង់ធ្វើអ្វីឲ្យប្លែក គួរជាទីចាប់អារម្មណ៍ពីមហាជន ។

សេង សូណា បង្ហាញភាពសិចស៊ី ដើម្បីយកភាពល្បីឡើងវិញ

នាងទទួលស្គាល់ថា រូបដែលនាងថតលេងនោះពិតជាប្រើតែរ៉ូបស្បៃគ្រងលើខ្លួននាងពិតមែន ដោយមិនបានពាក់អាវទ្រនាប់ឡើយ ។ ដ្បិតតែវាគ្មានអាវក្នុងបិទបាំងត្រង់ដើ់មទ្រូងក៏ពិតមែនតែវាមិនបាន បង្ហាញពីភាពអាក្រាតដែលបង្កឲ្យប៉ះពាល់ដល់សង្គមឡើយ ។ វាគ្រាន់តែជារូបភាពបែបសិល្បៈតែប៉ុណ្ណោះ ។ ក្នុងវីដេអូឃ្លីបនោះសេង សូណា ស្លៀកឈុតរ៉ូបរាត្រីពណ៌ផ្កាឈូក រំលេចសុដន ជាមួយនឹងកាយវិការស្រើបស្រាល។ ទោះជាយ៉ាងណាក៏ដោយ ការបញ្ចេញរូបភាពរបស់ សេង សូណា នោះមិនសូវទទួលបានការគាំទ្រច្រើនពីអ្នកលេងហ្វេសប៊ុកឡើយ ខណៈនាងស្ងប់ស្ងាត់ក្នុងវិស័យសិល្បៈ ។

សេង សូណា បង្ហាញភាពសិចស៊ី ដើម្បីយកភាពល្បីឡើងវិញ

តារាសម្តែងមានប្រភពពីខេត្តបាត់ដំបង សេង សូណា បញ្ជាក់ថា ៖នាងត្រូវធ្វើអ្វីដើម្បីជាការទាក់ទាញទស្សនិកជនជាថ្មីទ្បើងវិញ ។ ការបង្ហាញភាពសិចស៊ីរបស់នាងនាពេលនេះគឺមិនបារម្ភពីការរិះគន់ ទ្បើយ ។ ការវិលមកកាន់ពិភពសិល្បៈជាថ្មីរបស់នាង គឺក្នុងគោលបំណងបំបាត់ចោលរឿងរ៉ាវស្នេហាដែលបានជួបប្រទះ ហើយចាប់ផ្តើម លេងខ្លួនឲ្យមានភាពភ្ញាក់ផ្អើលនៅក្នុងអាជីពសិល្បៈរបស់នាងជាថ្មី ។ «ក្នុងវ័យនាពេលនេះទៅហើយ នាងខ្ញុំមិនខ្លាចនូវភាពសិចស៊ីនេះទទួលរងនូវការរិះគន់ទេ ខណៈពេលដែលភាពសិចស៊ីរបស់នាងខ្ញុំមិនដល់ថ្នាក់ស្រាតទាំងអស់នោះ ទ្បើយ» ។

សេង សូណា បង្ហាញភាពសិចស៊ី ដើម្បីយកភាពល្បីឡើងវិញ

គេចាំបានថា កន្លងទៅ សេង សូណា ធ្លាប់បានអះអាងថានាងមាន កូនដោយសារតែការ ប្រើ បច្ចេកទេសសិប្បនិម្មិតពោលគឺ បាន ចាក់មេជីវិតរបស់បុរសភេទទី ៣ ។ អ្វីដែលជំរុញឲ្យនាងឈានដល់ការចាក់មេជីវិតនោះ ដោយសារមានសំណូមពរពីបុរសម្នាក់នោះឲ្យនាងបង្កើតកូនឲ្យគេហើយ គេជាអ្នកចំណាយរាល់ការចាយវាយប្រចាំថ្ងៃរបស់នាងព្រមទាំងមានប្រាក់ លើកទឹកចិត្តមួយចំនួនដល់នាងក្នុងការជួយបង្កើតកូន ។ តែរឿងនេះត្រូវបានគេនិយាយថានាងពង្វាងដានតែប៉ុណ្ណោះ ។ សេង សូណា ទើបតែសម្រាលបានកូនស្រីម្នាក់ពេលនេះនាងបានបង្ហាញវត្តមានថតរឿងថ្មីរបស់ខ្លួនគឺរឿង “វិស្សមកាលមរណៈ” ៕ ដេវីត

សេង សូណា បង្ហាញភាពសិចស៊ី ដើម្បីយកភាពល្បីឡើងវិញសេង សូណា បង្ហាញភាពសិចស៊ី ដើម្បីយកភាពល្បីឡើងវិញសេង សូណា បង្ហាញភាពសិចស៊ី ដើម្បីយកភាពល្បីឡើងវិញសេង សូណា បង្ហាញភាពសិចស៊ី ដើម្បីយកភាពល្បីឡើងវិញសេង សូណា បង្ហាញភាពសិចស៊ី ដើម្បីយកភាពល្បីឡើងវិញសេង សូណា បង្ហាញភាពសិចស៊ី ដើម្បីយកភាពល្បីឡើងវិញសេង សូណា បង្ហាញភាពសិចស៊ី ដើម្បីយកភាពល្បីឡើងវិញសេង សូណា បង្ហាញភាពសិចស៊ី ដើម្បីយកភាពល្បីឡើងវិញសេង សូណា បង្ហាញភាពសិចស៊ី ដើម្បីយកភាពល្បីឡើងវិញសេង សូណា បង្ហាញភាពសិចស៊ី ដើម្បីយកភាពល្បីឡើងវិញសេង សូណា បង្ហាញភាពសិចស៊ី ដើម្បីយកភាពល្បីឡើងវិញ