សង្ស័យ​ចរចា​គ្នា​មិន​ត្រូវ ទើប​មន្ត្រី​គយ​ប៉ោយ​ប៉ែ​ត​ចាប់​ឈើ​គ្រញូង​បង្កប់​តាម​រទេះ

ខេត្តបន្ទាយមានជ័យ ៖​ឈើ​គ្រញូង​ចំនួន​១៥​ដុំ ក្នុង​១​ដុំ​ទម្ងន់​៤០​គីឡូក្រាម លួច​បង្កប់​ដឹក​តាម​រទេះអូស​ចូល​មក​ពី​ប្រទេស​ថៃ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ត្រូវ​បាន​មន្ត្រី​គយ​និង​រដ្ឋាករ ឈរជើង​នៅ​មាត់ច្រក​ក្របួច​ចាប់​បាន​កាលពី​រសៀល​ថ្ងៃ​ទី​១០ កញ្ញា ២០១៦ ។

តាម​ប្រភព​ពី​មន្ត្រី​ពាក់​ព​ន្ឋ័​ឈរជើង​នៅ​ច្រក​ប៉ោយ​ប៉ែ​ត​បាន​បង្ហើប​ឲ្យ​ដឹង​ថា ការ​បង្ក្រាប​ឈើ​គ្រញូង​លួច​បង្កប់​តាម​រទេះ​ខាងលើ​ដឹកនាំ​ដោយ​អនុប្រធាន​ការិយាល័យ គយ​និង​រដ្ឋាករ លោក​យី ឃី​ម ដែល​ឈរជើង​នៅ​មាត់ច្រក​ប៉ោយ​ប៉ែ​ត​។

គួរ​កត់សម្គាល់​ផង​ដែរ​ថា  ការ​ចាប់​បទល្មើស​ជា​រឿយ​ៗ​នា​ពេល​កន្លង​មក រួម​ទាំង​លើក​នេះ​ដែរ ក្រុម​មន្ត្រី​ជំនាញ​ពាក់​ព​ន្ឋ័ នៅ​មាត់ច្រក​ប៉ោយ​ប៉ែ​ត គេ​មិន​ដែល​ឃើញ ចាប់​បាន​ក្រុម​មេ​ឈ្មួញ​ខិលខូច​រកស៊ី​ទុច្ចរិត​នោះ​ទេ គឺ​ចាប់​បាន​តែ​ទំនិញ​ប៉ុណ្ណោះ ប៉ុន្តែ​ករណី​ចាប់​ឈើ​គ្រញូង​ខាងលើ​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​ចេញចូល​រកស៊ី​នៅ​ស្រក​ប៉ោយ​ប៉ែ​ត បាន​ដាក់​ការ​សង្ស័យ​ថា​ប្រហែលជា​មន្ត្រី​គយ និង​មេ​ឈ្មួញ​ចរចា​តម្លៃ​គ្នា​មិន​ត្រូវ ឫ ក៏​បែកធ្លាយ​ដល់​ថ្នាក់លើ​ទើប​ចាប់​តែ​ម្តង​ទៅ ។

លោក​យី ឃី​ម អនុប្រធាន​ការិយាល័យ​គយ​និង​រដ្ឋាករ​ទទួល​បន្ទុក​នៅ​មាត់ច្រក​ប៉ោយ​ប៉ែ​ត មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ កាលពី​រសៀល​ថ្ងៃ​ទី​១០ កញ្ញា ដោយ​ទូរ​សព្ទ័​របស់​លោក​ចុច​ចូល តែ​ជាប់រវល់​រហូត ។

បើ​តាម​ប្រភព​មួយ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ការ​ដឹក​ជញ្ជូន​ឈើ​គ្រញូង​ខុសច្បាប់​មក​ពី​ទឹកដី​ថៃ ចូល​មក​តាម​ច្រក​ប៉ោយ​ប៉ែ​ត​នេះ​កើត​មាន​ជា​យូ​យា​ណាស់​មក​ហើយ ត្រូវ​បាន​ក្រុម​ឈ្មួញ​ឃុបឃិត​គ្នា ជាមួយ​និង​មន្ត្រី​ជំនាញ​ពាក់​ព​ន្ឋ័ ជា​ពិសេស​គឺ​មន្ត្រី​គយ​តែ​ម្តង ។

ចំណែក​មន្ត្រី​ជំនាញ​គយ​ឈរជើង​នៅ​មាត់ច្រក​ប៉ោយ​ប៉ែ​ត​គ្រប់គ្រង​ដោយ​លោក​យី ឃី​ម ត្រូវ​បាន​គេ​ដាក់​ការ​សង្ស័យ​ថា មានការ​ឃុបឃិត​គ្នា​ជាមួយនឹង​ក្រុម​មេ​ឈ្មួញ​រកស៊ី​ដឹក​ទំនិញ​គេច​ព​ន្ឋ​សព្វសារពើ​មក​ពី​ថៃ ចូល​មក​ក្នុងស្រុក ធ្វើ​ឲ្យ​បាត់​ចំណូល​ព​ន្ឋ​រដ្ឋ​យ៉ាង ច្រើន​ស​ន្ឋឹ​កស​ន្ឋា​ប់​ក្នុង​១​ខែ​ៗ​រាប់រយ​លាន​រៀល ៕