ហួសចិត្ត ! ខ្លួន​ជា​អ្នកកាសែត​បែរជា​នាំ​ស្រី​ស្នេហ៍​និង​គូកន​ធ្វើ​បែប​នេះ

ខេត្ត​កែប ៖ អ្នកកាសែត​ម្នាក់ និង​ស្រី​ស្នេហ៍ ព្រមទាំង​គូកន​ម្នាក់​ទៀត​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ក្នុង​សណ្ឋាគារ អូ​ប៉ា​រ៉ា​ឌី ប្លឺ​រ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​កែប សង្កាត់​កែប ក្រុងកែប ខេត្ត​កែប​កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៦ ដោយ​ចោទប្រកាន់​ពី​បទ​រក្សា​ទុក ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ។

បើ​តាម​សមត្ថកិច្ច​ចម្រុះ​ដែល​ចុះ​បង្ក្រាប​បាន​ឲ្យ​ដឹង​ថា ក្នុង​ករណី​បង្ក្រាប​គ្រឿងញៀន​ខាងលើ កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ មាន ១-​ឈ្មោះ តាន់ លន់ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​កោះ​គ្រឹ​ស្នា ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត មានមុខ​ងារ​ជា​ប្រធាន​សាខា​សារព័ត៌មាន​កម្ពុជា​ជោគជ័យ (CSN) ប្រចាំ​ខេត្តកំពត (​កាសែត​ពុំ​សូវ​ឮឈ្មោះ​), ២-​ឈ្មោះ ម៉ា រី​ដា ភេទ​ស្រី អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​សាលា​លេខ​៥ ឃុំ​ឈូកស ស្រុក​កំពង់ត្រឡាច ខេត្ត​កំ​ពង​ឆ្នាំង សព្វ​ថ្ងៃជា​នារី​បម្រើ​ការ​នៅ​ហាង​ម្លប់​ស្បូវ​ស្រី​ពេជ្រ នៅ​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប និង​ជា​ស្រី​ស្នេហ៍​របស់​ជនសង្ស័យ​ទី​១ ឃាត់ខ្លួន​នៅ​ក្នុង​បន្ទប់ដេក ក្នុង​សណ្ឋាគារ​ខាងលើ​ជាមួយ​តាន់ លន់​, ៣-​ឈ្មោះ ទ្រី សុភា ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប ។

ខណៈ​ពេល​ចាប់ខ្លួន សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​រួម​មាន ម្សៅ​ក្រាម​ពណ៌​ស ម៉ា​ទឹកកក ២​កញ្ចប់​, ម្សៅ WY ពណ៌​ទឹកក្រូច​កិន​ហើយ​១​កញ្ចប់​, បំពង់​ជក់​មួយ​កំ​ប្លេ​រ​, ទូរ​សព្ទ័​ដៃ​៥​គ្រឿង​, ម៉ូតូ​សេ​១២៥​មួយ​គ្រឿង (​ដោះ​ស្លាក​លេខ​ទុក​នៅ​ក្នុង​កែប​) និង​ប​ណ្ណ័​សំគាល់​ប្រធាន​សាខា​កាសែត​១​ច្បាប់ ។

ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​កាន់​ស្នងការ​ខេត្ត​កែប ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕