អគ្គីភ័យឆាបឆេះនៅក្នុងរោងចក្រមួយនៅប្រទេស Bangladesh សម្លាប់មនុស្ស ២៤ នាក់ និង ៣០ នាក់ផ្សេងទៀត រងរបួសធ្ងន់

អគ្គីភ័យមួយបានឆាបឆេះ​ រោងចក្រផលិតអាហារ និងវេចខ្ចប់បារីមួយ​​ នៅក្នុងប្រទេស បង់ក្លាដែស ​បាន សម្លាប់មនុស្សយ៉ាងហោចណាស់ ២៤ នាក់ ៣០នាក់ផ្សេងទៀត ​បានកំពុងរងរបួស ​ដែលហេតុការនេះកើតឡើង ​កាលពីថ្ងៃសៅរ៍ម្សិលម៉ិញ​ នេះបើយោងទៅលើការបញ្ជាក់ ពីការិយាល័យសង្គ្រោះបន្ទាន់។​
Ajit Kumar Bhoumik ​មន្ត្រីជាន់ខ្ពស់ផ្នែកសេវាកម្ម ពន្លត់អគ្គីភ័យបាននិយាយថា​៖ « ពួក យើង ​មិនបានធ្វើការត្រួតពិនិត្យនៅឡើយទេ​ រហូតយប់ទើបយើងអាចគ្រប់គ្រងនូវអគ្គីភ័យនេះបាន» ​។ « នៅពេលយប់អគ្គីភ័យបានរីករាលដាល​ ទៅកាន់កន្លែងផ្សេងទៀត ​ដែលផ្ទុកនូវថ្នាំជក់»។​
ការិយាល័យ ពន្លត់អគ្គីភ័យ បាននិយាយនៅថ្ងៃអាទិត្យនេះថា​ ពួកគេមិនអាចចូលទៅ ក្នុង អគារនោះបានទេ។ មូលហេតុនៃអគ្គីភ័យ ដែលកើតឡើងនៅក្នុង​ ឩស្សាហកម្ម Togi នេះ វាមានចម្ងាយប្រហែលជា ២០ គីឡូមែត្រ ត្រូវទៅនឹង ១២ ម៉ាយ​ ស្ថិតនៅភាគខាងជើង​ នៃរដ្ឋ Dhaka​ ភ្លាមៗជា​ពេលវេលាដែលបានកំពុងតែកើតឡើង ​នូវអគ្គីភ័យនោះ​ មិនមាននរណាម្នាក់ដឹងនោះទេ។ តែមន្ត្រីការិយាល័យ បានឱ្យដឹងថា​ ការផ្ទុះឆ្នាំងមួយ អាចជាមូលហេតុដែល ​នាំឱ្យឆាប់ឆេះរោងចក្រនេះ ​ពីព្រោះកម្មករ ត្រូវការផ្លាស់ប្តូរវាទុកឱ្យវេនព្រឹក។​​សូមបញ្ជក់ថា​ ការឆះនៃរោងចក្រនេះ ​បំផ្លាញនូវអាហារ និង​ ថ្នាំជក់ជាច្រើន ​ដែលរបស់ ទាំងអស់នេះ​ ទុកផ្គត់ផ្គងនៅក្នុងស្រុក​ រួមទាំងការនាំចេញក្រៅប្រទេសផងដែរ៕​

អគ្គីភ័យឆាបឆេះនៅក្នុងរោងចក្រមួយនៅប្រទេស Bangladesh សម្លាប់មនុស្ស ២៤ នាក់ និង ៣០ នាក់ផ្សេងទៀត រងរបួសធ្ងន់
អត្ថបទដោយ៖ កញ្ញា
ប្រភព៖ http://www.reuters.com