រញ្ជួយ​ដី​នៅ​តង់​ហ្សា​នី​ស្លាប់ និង​របួស​ច្រើន​នាក់

អាជ្ញាធរ​មូលដ្ឋាន​រាយការណ៍​ថា មនុស្ស​យ៉ាងតិច​១៣​នាក់​ស្លាប់ និង​២០៣​នាក់​រង​របួស​នៅ​ស្រុក BUKOBA ភាគ​ពាយ័ព្យ​តង់​ហ្សា​នី ដោយសារ​ការ​រញ្ជួយ​ដី​មួយ​កាលពី​ថ្ងៃ​ទី​១០ កញ្ញា ។

អភិបាលស្រុក BUKOBA លោក DEODATUS KINAWILO អះអាង​តាម​ទូរស័ព្ទ​ប្រាប់ AFP ថា តុល្យការ​អ្នក​ស្លាប់​ឡើង​ពី​១១​នាក់​ដល់​១៣​នាក់ ហើយ​អ្នក​របួស​ឡើង​ពី​១៩២​នាក់​ដល់​២០៣​នាក់ ។ យើង​យល់​ថា នៅ​មាន​អ្នក​របួស​ច្រើន​នាក់​ទៀត​។ សម្រាប់​ពេល​នេះ​សភាពការណ៍​មានការ​ស្ងប់ស្ងាត់ និង​ស្ថិត​ក្រោម​ការ​ត្រួតត្រា ។

យោង​តាម​វិទ្យាស្ថាន​ភូ​គម្ព​សាស្ត្រ​អា​មេ​រិ​ក USGS ថា ការ​រញ្ជួយ​ដី​មាន​កម្លាំង​៥.៧​រី​ស្ទ័​រ កើត​មាន​កាលពី​ថ្ងៃ​ទី​១០ កញ្ញា នៅ​ប្រទេស​តង់​ហ្សា​នី និង​បណ្តា​ប្រទេស​ជាប់​ជិត​ខាង។ ចំណុចកណ្តាល​របស់​វា​ស្ថិត​នៅ​ចម្ងាយ​២៣​គីឡូម៉ែត្រ​ខាងកើត​ទីក្រុង NSUNGA ក្នុងស្រុក BUKOBA ភាគ​ពាយ័ព្យ​តង់​ហ្សា​នី​ជិត​បឹង VICTORIA ។ មានការ​ខូចខាត​ធ្ងន់ធ្ងរ​គួរសម រួច​អគារ​ទាំងឡាយរ​លំបាក់ ។ ផ្ទះ​ជា​ច្រើន​ខ្នង​រង​ការ​ខូចខាត​ច្រើន ៕