ឡើងចាប់រំលោភប្រពន្ធគេ តែមិនសម្រេច​ ត្រូវសមត្ថកិច្ចស្រុកចិត្របុរី វាយខ្នោះ

(ក្រចេះ)៖ បុរសល្មោមតណ្ហាវ័យជាង២០ឆ្នាំ បានធ្វើសកម្មភាពប៉ុនប៉ង់ចាប់រំលោភស្ត្រី កូនបី ម្នាក់ ទាំងពាក់កណ្តាលយប់ តែមិនបានសម្រេច បង្កឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋ ហើយហៅសមត្ថកិច្ចចាប់ខ្លួនតែម្ដង ដែលហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ នៅចំនុចភូមិមានជ័យ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។

មន្ដ្រីនគរបាលស្រុកចិត្របុរី បានឲ្យដឹងថា មុនពេលកើតហេតុស្ត្រីរងគ្រោះ បានដេកលើផ្ទះរបស់ខ្លួនជាមួយកូនតូចៗបីនាក់ លុះដល់ម៉ោងកើតហេតុខាងលើ ស្រាប់តែលឺស្នូរសម្រឹបជើងមនុស្សឡើងមកលើផ្ទះ ក៏ស្រែសួរពេលនោះស្រាប់តែជនសង្ស័យឈ្មោះ យ៉ែម ធី អាយុ២០ឆ្នាំ ស្ទុះទៅខ្ទុបមាត់ស្ត្រីរងគ្រោះ ឯដៃម្ខាងទៀតចាប់ក្តោបដៃទាំងពីរស្ត្រីរូបនោះឡើងលើក្បាល រួចក៏ធ្វើសកម្មភាពចាប់ប្រឡេះឡេវខោ ឡើងពារពីលើស្ត្រីរងគ្រោះ ភ្លាមនោះស្ត្រីរងគ្រោះ ក៏បានស្រែកឆោរឡោរឲ្យគេជួយ ហើយជនសង្ស័យគេចខ្លួនបាត់។ 

មន្ដ្រីដដែល បន្ថែមថា លុះដល់ព្រឹកឡើងក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងអធិការស្រុកចិត្របុរី សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ថ្មី បានចុះទៅឃាត់ខ្លួនជនសង្ស័យ នាំមកអធិការដ្ឋាននគរបាលស្រុកចិត្របុរី ដើម្បីសួរនាំ។ ចប្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុះរឿង ដើម្បីចាត់ការតាមច្បាប់៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន

ករណីនេះបានកើតឡើងកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ នៅក្នុងផ្ទះនារីរងគ្រោះ ត្រង់ចំណុចគីឡូម៉ែត្រ៦៤ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ប៉ុន្តែសមត្ថកិច្ចទើបតែឃាត់ខ្លួនជនសង្ស័យ កាលពីថ្ងៃទី១២ ខែសីហា បន្ទាប់ពីធ្លាយរឿងនារីរងគ្រោះនិយាយប្រាប់ឪពុក។

ប្រភពពីកម្លាំងសមត្ថកិច្ចនគរបាលស្រុកវាលវែង បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនាព្រឹកថ្ងៃទី១៣ ខែសីហាថា ជនសង្ស័យ ដែលត្រូវបានឃាត់ខ្លួននោះ មានឈ្មោះ ផន នុត ភេទប្រុស អាយុ ២៦ឆ្នាំ រីឯនារីរងគ្រោះ មានឈ្មោះ រ.ស.ន ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុជាមួយគ្នា។

ប្រភពបានបន្តថា ការឃាត់ខ្លួននេះធ្វើឡើងតាមពាក្យបណ្ដឹង របស់ឈ្មោះ ឆឹង រី ដែលជាឳពុករបស់នារីរងគ្រោះ ដែលបានចោទ ប្រកាន់ថា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង ១០យប់ ខណៈពេលដែលគាត់មិននៅផ្ទះ ត្រូវបានបុរសឈ្មោះ ផន នុត នោះបានលបឡើងមកលើផ្ទះចាប់កូនស្រីរបស់គាត់ ធ្វើសកម្មភាពរំលោភរហូតបានសម្រេច។

បច្ចុប្បន្តជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកវាលវែង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីផ្ដន្ទាទោសទៅតាមច្បាប់៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ឡើងចាប់រំលោភប្រពន្ធគេ តែមិនសម្រេច​ ត្រូវសមត្ថកិច្ចស្រុកចិត្របុរី វាយខ្នោះ

ឡើងចាប់រំលោភប្រពន្ធគេ តែមិនសម្រេច​ ត្រូវសមត្ថកិច្ចស្រុកចិត្របុរី វាយខ្នោះ