មេរោគ​​មួយ​នេះ​​កំពុង​អុក​ឡុក​ Facebook ក្រោយ​ iPhone 7 បង្ហាញ​ខ្លួន

ក្រោយពី iPhone 7 និង 7 Plus បានប្រកាសជាសាធារណៈដោយក្រុមហ៊ុន Apple យើងសង្កេតឃើញថាមួយរយៈចុងក្រោយនេះ Page មួយចំនួនបានធ្វើការបង្ហោះថា នឹងផ្ដល់ជូននូវ iPhone 7 និង 7 Plus ដោយឥតគិតថ្លៃ ឬ លក់ក្នុងតម្លៃថោកមិនគួរជឿ សម្រាប់អ្នកដែលបានចុច Like Page របស់គេ, Shared និង Mention ឲ្យមិត្តភក្តិខ្លួន ។ ក្រោយបានឃើញការបង្ហោះដូចនេះ អ្នកលេង Facebook ជាច្រើនបាននាំគ្នាធ្វើតាមការណែនាំក្នុង Status នោះ។ឲ

ជាការពិតការបង្ហោះដូចនេះគឺដើម្បីឲ្យអ្នកលេង Facebook ទាំងអស់ចាញ់បោក និងចុច Like Page របស់ពួកគេតែប៉ុណ្ណោះ បើសិនអ្នកចែករំលែក និងចាញ់បោកពួកគេកាន់តែច្រើន ចំនួន Like Page របស់ពួកគេនឹងកើនឡើងច្រើនទៅតាមនោះដែរ។ នៅពេលដែលពួកគេទទួលបានចំនួន Like គ្រប់គ្រាន់ល្មមតាមដែរគេចង់បាន គេនឹងផ្លាស់ប្ដូរឈ្មោះ Page ទាំងនោះ ហើយប្រើប្រាស់វាដើម្បីគោលដៅអ្វីមួយមិនខាន ដូចជា លក់ផលិតផល លក់ Page  នោះទៅឲ្យក្រុមហ៊ុនណាមួយដែលទើបនឹងបង្កើត ឬ ក៏ប្រើប្រាស់សម្រាប់បង្ហោះព័ត៌មានបោកប្រាស់ ឬ ចំលងពីគេហទំព័រល្បី ដើម្បីរកប្រាក់តាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្ម។ ក្រុម Page បោកប្រាស់ទាំងនោះភាគច្រើនប្រើប្រាស់ឈ្មោះរបស់ស្រដៀងនឹងហាងទូរសព្ទល្បីមួយចំនួន ឬ ក៏ក្រុមហ៊ុនល្បីមួយចំនួនដើម្បីធ្វើឲ្យអ្នកលេង Facebook ងាយស្រួលចាញ់បោក។

ខេមបូមេក មិនបានហាមឃាត់ប្រិយមិត្តមិនឲ្យធ្វើការចុច Like ឬ Shared វានោះទេ ប៉ុន្តែគ្រាន់តែចង់ដាស់តឿនអ្នកគ្រប់គ្នាកុំឲ្យចាញ់បោក ក្រុមបោកប្រាស់ទាំងនោះ នាំតែខាតពេលឥតប្រយោជន៍ និងមានអារម្មណ៍ខកចិត្តនៅថ្ងៃក្រោយតែប៉ុណ្ណោះ៕


  • មេរោគ​​មួយ​នេះ​​កំពុង​អុក​ឡុក​ Facebook ក្រោយ​ iPhone 7 បង្ហាញ​ខ្លួន已关闭评论
  • 22 views
  • Hide Sidebar
    A+
Publish on:2016/09/11  Category:បច្ចេកវិទ្យា
Tags: