ខួបកំណើតមួយឆ្នាំមានម្តង Janie លេងខ្លួនសាហាវ មួយទំហឹង មិនចាញ់ តារាអ៊ឺរ៉ុបប៉ុន្មានទេ!

ថៃ៖ ភាគច្រើនធ្លាប់តែឃើញ តារាស្រីថៃ តែងខ្លូនជាព្រះនាង ជាទេពអប្សរ ក្នុងថ្ងៃខួបកំណើតរបស់ខ្លួន តែចំណែកនាង Janie Tienphosuwan គឺផ្ទុយស្រលះនឹងពួកគេតែម្តង ដោយបានតែងខ្លួនញាក់ដូច ដូចតារាអ៊ឺរ៉ុប។

ថ្ងៃខួបកំណើតរបស់នាង Janie ពិតប្រាកដ គឺចំថ្ងៃនេះ តែមិនដឹងថានាងមានមូលហេតុអ្វី បានជាសម្រេចចិត្តធ្វើពិធីមុនថ្ងៃទៅវិញ។ ហើយក្នុងនោះដែរ មានតារាជាច្រើន បានស្លៀកសម្លៀកបំពាក់គេងយប់ រីឯអ្នកខ្លះទៀត ហ៊ានបង្ហាញនូវឈុតបញ្ចេញសាច់ខ្ចីស្រើបស្រាល មិនញញើត នៅកណ្តាលហ្វូងមនុស្សជាច្រើន។

ជាពិសេសទៀតនោះ បើសំលឹងមើលម្ចាស់ខួបកំណើតវិញ នាង Janie គឺពិតជាសាហាវមិនធម្មតា ដោយពាក់អាវក្រៅស្តើង ជាមួយនឹងលីអូពណ៌ខ្មៅ ឆ្លុះឃើញសាច់ទាំងអស់ ដែលធ្វើឲ្យភ្ញៀវចូលរួមមិននឹកស្មានថា រូបនាងលេងខ្លួនក្នុងថ្ងៃកំណើតស៊ិចស៊ីបែបនេះសោះ។

នេះជាខួបគម្រប់វ័យ៣៥ឆ្នាំ របស់នាងJanie គឺពិតជាប្លែកជាងសព្វដង ដែលកាលពីមុន នាងបានរៀបចំពិធីសាមញ្ញមិនអ៊ូអរ បែបគ្រួសារ តែឆ្នាំនេះ នាងបានលេងខ្លូនមួយអស់ដៃតែម្តង៕

គួរបញ្ជាក់ផងដែរថា កាលពីយប់មិញនេះ មានតារាស្រីមួយចំនួន មាននាងVj Woosen និងនាង Mint Chalida ដែលបានទៅទាំងពិធីខួបកំណើតរបស់នាងផង ហើយក៏ទៅពិធីមង្គលការរបស់នាងNoey ផង៕

តោះមើលពិធីខួបកំណើតរបស់ ទាំងអស់គ្នា ថានាង Janie ស្លៀកពាក់ពិតជាស្រើបស្រាលខ្លាំងប៉ុណ្ណា! 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់ កាលពីលើកមុន តារាស្រីថៃ Janie បានបង្ហាញ ឈុតសម្លៀកបំពាក់ស៊ិចស៊ីមិនធម្មតា។

តារាស្រីថៃ Janie Tienphosuwan ត្រូវបានអ្នកគាំទ្រកត់សម្កាល់មើលថា រូបនាងដូចធ្វើខ្លួនស៊ីវីល័យ និងលេងខ្លួនសាហាវជាងមុន។

ដូចជាប្រិយមិត្តបានជ្រាបរួចមក ពីខ្សែជីវិតដ៏សែនខ្មៅអួរអាប់របស់តារាស្រីរូបនេះ ដែលធ្លាប់រងការវាយដំ និងរឿងផិតក្បត់ពីសំណាក់ អតីតស្វាមី។ ហើយវាជារឿងមួយ សឹងតែធ្វើឲ្យ នាងលែងខ្វល់ពីរឿងអ្វីទាំងអស់ សូម្បីការងារផ្ទាល់ខ្លួន និងរូបសម្រស់របស់នាង ព្រោះតែឈឺចិត្តខ្លាំងពេក ជាមួយនឹងទង្វើដ៏សែនឃោឃៅរបស់ស្វាមី។

ប៉ុន្តែរហូតដល់ពេលនេះ Janie បានប្រែខ្លួន ទៅជាមនុស្សថ្មី ដែលមានការទាក់ទាញជាងមុនឆ្ងាយណាស់ ក្រោយពេលបែកបាក់ស្វាមីរួច។

បើក្រឡេកមើលរូបថត ដែល Janie បានបង្ហោះក្នុងអ៊ិនស្តាក្រាមជារឿយៗនោះ នាងហាក់ដូចជា បង្ហាញពីភាពហ៊ឺហ៊ារ ឡូយឆាយ ជាមួយនឹងសម្រស់ដ៏ស្រស់ស្អាត និងស៊ិចស៊ីក្មេងជាងវ័យ។ក្នុងនោះដែរ អ្នកគាំទ្រជាច្រើន បានសរសើរលើ រូបនាងយ៉ាងខ្លាំង ដែលចេះថែទាំសម្រស់ មិនឲ្យចាស់ជ្រីវជ្រួញ ថ្វីបើពេលនេះ វ័យរបស់នាងជិត៣៥ឆ្នាំទៅហើយក្តី៕

ចង់ដឹងថា តារាស្រីមុខក្មេងអាយុចាស់ ស្រស់ស្អាតខ្លាំងប៉ុណ្ណា តោះមើលរូបថតរបស់នាងទាំងអស់គ្នា៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload