ស្ទាវ​លប​ឡើងលើ​ផ្ទះ​ស្ទុះ​ទៅ​ពោបលើ​ប្រពន្ធ​គេ រំលោភ​មិនបាន​សម្រេច តែ​ត្រូវ​ប៉ូលិស​ចាប់វាយ​ខ្នោះ​

ខេត្តក្រចេះ៖ ក្មេងស្ទាវម្នាក់ ឃើញស្ត្រី និងកូនតូចបីនាក់នៅផ្ទះម្នាក់ឯង កើតតណ្ហារោលរាលក្នុងខ្លួនបានលបឡើងទៅលើផ្ទះ ប៉ុនប៉ង់ចាប់រំលោភ ទាំងពាក់កណ្តាលយប់ តែមិនបានសម្រេច គ្រាឡើងពោបពីលើចាប់សង្កត់ដៃ នាងបាបស្រែឲ្យគេជួយ បង្កឲ្យមានការភ្ញាក់ផ្អើលអ្នកក្បែរខាង ឃើញសភាពមិនស្រួលស្ទាវនោះងើបស្ទុះរត់គេចខ្លួនទាំងព្រលឹងចុងសក់។ ករណីនេះបាន កើតឡើងនៅយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចភូមិមានជ័យ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។

ka-11-09-2016-14

មន្ដ្រីនគរបាលស្រុកចិត្របុរី បានឲ្យដឹងថា លុះដល់ព្រឹកឡើងក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងអធិការស្រុកចិត្របុរី សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ថ្មី បានចុះទៅឃាត់ខ្លួនជនសង្ស័យ ឈ្មោះ យ៉ែម ធី អាយុ២០ឆ្នាំ ដែលមានទីលំនៅកន្លែងកើតហេតុខាងលើ នាំមកអធិការដ្ឋាននគរបាលស្រុកចិត្របុរី ដើម្បីសួរនាំ ដើម្បីចាត់ការតាមច្បាប់។

មន្ដ្រីនគរបាលស្រុកចិត្របុរី បានបញ្ជាក់ឲ្យដឹងថា មុនពេលកើតហេតុស្ត្រីរងគ្រោះ បានដេកលើផ្ទះរបស់ខ្លួនជាមួយកូនតូចៗបីនាក់ លុះដល់ម៉ោងកើតហេតុខាងលើ ស្រាប់តែឮស្នូរសម្រឹបជើងមនុស្សឡើងមកលើផ្ទះ ហើយនាងក៏ស្រែសួរ ពេលនោះស្រាប់តែជនសង្ស័យឈ្មោះ យ៉ែម ធី អាយុ២០ឆ្នាំ ស្ទុះទៅខ្ទុបមាត់ស្ត្រីរងគ្រោះ ឯដៃម្ខាងទៀតចាប់ក្តោបដៃទាំងពីររបស់ស្ត្រីរូបនោះឡើងដាក់លើក្បាល រួចក៏ធ្វើសកម្មភាពចាប់ប្រឡេះឡេវខោ ឡើងពោបពីលើ ស្ត្រីរងគ្រោះ ភ្លាមនោះស្ត្រីរងគ្រោះក៏បានស្រែកឆោឡោឲ្យគេជួយ ហើយជនសង្ស័យស្ទុះគេចខ្លួនបាត់៕

ka-11-09-2016-12