សហ​ស្ថាបនិក Facebook ជះ​លុយ ២០ លាន​ដុល្លារ​ ប្រឆាំង​នឹង Donald Trump

លោក Dustin Moskovitz សហ​ស្ថាបនិក​បណ្ដាញ​សង្គម​យក្ស Facebook សន្យា​ថា​នឹង​ផ្ដល់​លុយ ២០ លាន​ដុល្លារ ដើម្បី​ប្រឆាំង​នឹង​លោក Donald Trump មុន​ការ​បោះ​ឆ្នោត​អាមេរិក​នៅ​ខែ​វិច្ឆិកា នេះ។

 

Moskovitz បាន​ប្រកាស​នៅ​ក្នុង Blog របស់​ខ្លួន​មួយ​មាន​ចំណង​ថា “Compelled to Act ឬ ​បង្ខំ​ចិត្ត​ចេញ​សកម្មភាព” កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោក និង​ភរិយា Cari Tuna នឹង​បរិច្ចាគ​ប្រាក់​ដល់​យុទ្ធនាការ​បោះឆ្នោត​របស់​គណបក្ស​ប្រជាធិបតេយ្យ ក្នុង​នោះ​មាន Hillary Victory Fund និង Democratic Congressional Campaign Committee។

 

សហ​ស្ថាបនិក Facebook ជះ​លុយ ២០ លាន​ដុល្លារ​ ប្រឆាំង​នឹង Donald Trump

លោក Dustin Moskovitz សហ​ស្ថាបនិក​បណ្ដាញ​សង្គម Facebook

 

លោក​សរសេរ​ថា “បើ Donald Trump ឈ្នះ​ឆ្នោត អាមេរិក​នឹង​ដើរ​ថយ​ក្រោយ ហើយ​ក្លាយ​ជា​ប្រទេស​ឯកោ​ពី​សហគមន៍​អន្តរជាតិ។ គណបក្ស​ប្រជាធិបតេយ្យ និង​លោក​ស្រី Hillary Clinton មាន​ទស្សនវិស័យ​លើ​សុទិដ្ឋិនិយម ដំណោះស្រាយ​លើ​បញ្ហា​រសើប និង​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក”៕

 

ដោយ៖ សុផាត
ប្រភព៖ Business Insider