បើកឡាន បុកយន្តហោះ ដែលរៀបចេញដំណើរ ធ្វើឲ្យមានការភ្ញាក់ផ្អើល (មានវីដេអូ)

ហុងកុង៖ ជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ Dragonair ដែលរៀបនឹងចេញដំណើរពីអាកាសយានដ្ឋានហុងកុង ទៅប្រទេសម៉ាឡេស៊ីទៅហើយ ស្រាប់តែ បានជួបប្រទះនូវឧបទ្ទវហេតុមួយ នឹកស្មានមិនដល់ គឺ រថយន្តដឹកទំនិញធុនតូចមួយគ្រឿង បានបើកបោះពួយសំដៅមកបុកនឹងម៉ាស៊ីនយន្តហោះ ធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។ 

ហេតុការណ៍នេះបានកើតឡើង កាលកាលពីថ្ងៃទី៨ ខែកញ្ញា ត្រូវបានថតបង្ហោះឲ្យឃើញទិដ្ឋភាពជាក់ស្តែង ដែលរថយន្តដឹកទំនិញធុនតូចពណ៌ប្រផេះមួយគ្រឿង បានបើកឆ្ពោះទៅត្រង់ រួចកាច់ចង្កូតមកស្តាំ បុកនឹងម៉ាស៊ីនយន្តហោះដែលកំពុងរៀបចេញដំណើរ ធ្វើឲ្យរថយន្តដឹកទំនិញនោះ រងការខូចខាតយ៉ាងដំណំ និងអ្នកបើករថយន្ត រងរបួសសន្លប់មិនដឹងខ្លួន ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យផងដែរ។

យោងតាមប្រភពព័ត៌មានពី Apple Daily បានបង្ហាញឲ្យដឹងថា អ្នកបើកបើរ រថយន្តដឹកទំនិញ មានឈ្មោះថា Cheng ដោយសារតែគាត់ធ្វើការច្រើនពេកមួយរយៈចុងក្រោយនេះ ទើបធ្វើឲ្យគាត់មានអាការៈទន់ល្វើយ អស់កម្លាំង ក៏បង្កើតបានជាឧបទ្ទវហេតុនេះកើតឡើងតែម្តង។ ប្រភពបានបន្តទៀតថា បច្ចុប្បន្ននេះ រូបគាត់កំពុងស្នាក់នៅមន្ទីរពេទ្យ ព្យាបាលរបួសស្មា ក្រោយជួបគ្រោះថ្នាក់នៅក្នុងឧបទ្ទវហេតុនេះ។

ចំណែកអ្នកធ្វើដំណើរនៅលើយន្តហោះវិញ មិនមាននរណាម្នាក់គ្រោះថ្នាក់ និងរងរបួសនោះទេ ប៉ុន្តែម៉ាស៊ីនដែលត្រូវរថយន្តដឹកទំនិញបុកនោះ ត្រូវរងការខូចខាត ធ្វើឲ្យអ្នកដំណើរខាតពេលអស់ជាច្រើនម៉ោង ក្នុងការប្តូរជើងយន្តហោះថ្មី៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត