Kangin សមាជិក​ Super Junior​ ស្រវឹង​បើក​ឡាន​បុក​ហើយ​រត់ ត្រូវ​ប៉ូលិស​ផាក​​ជិត​៧ពាន់​ដុល្លារ

សមាជិក​​ក្រុម​ Super Junior ​​លោក​ Kangin ​​​ត្រូវ​​តុលាការ​សម្រេច​​ផ្ដន្ទាទោស​​​​ឲ្យ​បង់​​ប្រាក់​​ចំនួន​ ៧​លាន​វ៉ុន ឬ​ប្រមាណ​ ៦ ៤២០​ដុល្លារ​អាមេរិក​កាល​ពី​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ​ក្រោយ​​បើក​រថយន្ត​បុក​​ហើយ​រត់​ ខណៈ​​ខ្លួន​​​បាន​ផឹក​ស្រវឹង។

 

Kangin សមាជិក​ Super Junior​ ស្រវឹង​បើក​ឡាន​បុក​ហើយ​រត់ ត្រូវ​ប៉ូលិស​ផាក​​ជិត​៧ពាន់​ដុល្លារ

 

​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ ​បាន​កើត​ឡើង​​​កាល​ពី​ថ្ងៃ​​ទី​ ២៤​ឧសភា ដោយ​ Kangin បើក​បរ​​​តាម​ផ្លូវ នា​វេលាម៉ោង​​​​​ប្រមាណ​​​ ២​រំលង​អាធ្រាត្រ​ នៅ​មុខ​​ហាង​លក់​​ទំនិញ​មួយ​កន្លែង​​ ​ក្នុង​សង្កាត់ Sinsa-dong ភាគ​ខាង​ត្បូង​ទីក្រុង​សេអ៊ូល និង​បាន​រត់​គេច​ខ្លួន​​​​ភ្លាម​ៗ​ពី​​កន្លែង​កើត​ហេតុ។

 

រយៈពេល​ ១១​ម៉ោង​ក្រោយ​ Kangin ​​​បាន​ចូល​ខ្លួន​​ទៅ​ដោះ​ស្រាយ​​​ជា​មួយ​​ប៉ូលិស​​ប៉ុស្តិ៍​កាងណាម ​​រួច​​ប៉ូលិស​បាន​​​តេស្តឈាម​​ ទើប​រក​ឃើញ​ថា Kangin មាន​ជាតិ​អាល់កុល​​ក្នុង​ឈាម​​ដល់ទៅ​ ០,១៥៧​% ​ដែល​ត្រូវ​ដក​សិទ្ធិ​​ប័ណ្ណ​បើក​​​បរ​ពី​​លោក។

 

​ទោះ​ជា​យ៉ាង​ណា​​ក្នុង​ឧបទ្ទវហេតុ​​​​ខាង​លើ Kangin ​​មិន​បាន​​ធ្វើ​ឲ្យ​របួស​ ឬ​សម្លាប់​​អ្នកណា​​ឡើយ ​គ្រាន់​តែ​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ។ ប៉ូលិស​បាន​​បញ្ជូន​​សំណុំរឿង​​ទៅ​តុលាការ​តាំង​ពី​​ថ្ងៃ​​ទី​ ១០​​មិថុនា ​និង​ទើប​​សម្រេច​​ទោស​​​ឲ្យ​បង់​​ ៧លាន​​វ៉ុន​ ​ប៉ុន្មាន​ថ្ងៃ​នេះ​តែ​ម្ដង៕

 

Kangin សមាជិក​ Super Junior​ ស្រវឹង​បើក​ឡាន​បុក​ហើយ​រត់ ត្រូវ​ប៉ូលិស​ផាក​​ជិត​៧ពាន់​ដុល្លារ

 

Kangin សមាជិក​ Super Junior​ ស្រវឹង​បើក​ឡាន​បុក​ហើយ​រត់ ត្រូវ​ប៉ូលិស​ផាក​​ជិត​៧ពាន់​ដុល្លារ

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Koreantimes