តារាចម្រៀង សុខ ស្រីនាង ចាប់ផ្តើមវាយលុក!

6 Videos


ប៉ុន្មានថ្ងៃកន្លងមកនេះ តារាចម្រៀង សុខ ស្រីនាង ចាប់ផ្តើមបង្ហាញមុខនៅតាមស្ថានីយទូរទស្សន៍នានា ដើម្បីឃោសនាបទចម្រៀងថ្មីៗរបស់នាង ដែលទើបនិងចេញលក់នៅលើទីផ្សារ។ក្នុងនោះក៏មានការសរសើរថា សុខ ស្រីនាង កាន់តែមានរូបសម្រស់ស្រស់ស្អាតគួរអោយខ្នក់ខ្នាញ់ ។

តារាចម្រៀង សុខ ស្រីនាង ចាប់ផ្តើមវាយលុក!

សុខ ស្រីនាង បានបង្ហើរបទចម្រៀងថ្មីៗរបស់នាង ដែលជាបទ Original Song គឺមាន ទាំងបទញាក់និងបទមនោសញ្ចេតនា ។ ក្នុងនោះក៏មានការនិយាយថា សុខ ស្រីនាង បានផ្លាស់ប្តូរទាំងការ តុបតែងខ្លួននិងស្ទីលក្នុងការរាំ ។ ក្រោយពីច្រៀងចប់សុខ ស្រីនាងទទួលបានការស្វាមគន៍ ដោយសម្លេងទះ ដៃអបអរលើកទឹកចិត្តរួមនិងបាច់ផ្កាពីសំណាក់ Fan Fan ផងដែរ ។

តារាចម្រៀង សុខ ស្រីនាង ចាប់ផ្តើមវាយលុក!

ពេលនេះ សុខ ស្រីនាង កំពុងទទួល បានការចាប់អារម្មណ៍ពីសំណាក់មហាជននិងយុវវ័យ។ដើម្បីតម្រូវទៅតាមទីផ្សារ សុខ ស្រីនាង បានបង្កើត ក្រុមរាំផ្ទាល់ខ្លួន រួមជាមួយនិងការហ្វឹកហាត់ក្បាច់រាំដើម្បីអោយស៊ីជាមួយបទចម្រៀងរបស់នាង ។ សុខ ស្រីនាង រំពឹងថា អាល់ប៊ុមទោលដំបូងរបស់នាងនិងទទួលបានការគាំទ្រពីសំណាក់មហាជន។នាងនិងព្យាយាមរិៈរកអ្វីដែលថ្មីដើម្បីបំរើទស្សនិកជន ។

តារាចម្រៀង សុខ ស្រីនាង ចាប់ផ្តើមវាយលុក!

ក្រៅពីការច្រៀង សុខ ស្រីនាង ក៏កំពុងត្រូវប៉ាន់ក្នុងការថតឃោសនាសំអាងការផងដែរ។ប្រសិន បើមានពេលវេលាគ្រប់គ្រាន់ នាងនិងសាកល្បងថតរឿងបុរាណផងដែរ ៕ ចេនី

តារាចម្រៀង សុខ ស្រីនាង ចាប់ផ្តើមវាយលុក!តារាចម្រៀង សុខ ស្រីនាង ចាប់ផ្តើមវាយលុក!តារាចម្រៀង សុខ ស្រីនាង ចាប់ផ្តើមវាយលុក!