ស្រីស្អាត Seolhyun ធ្វើបានអ្នកគាំទ្របុរសៗ តាមរយៈ… (មានវីដេអូ)

6 Videos


កាលពីពេលថ្មីៗនេះតារាចម្រៀងសមាជិកក្រុម AOA នាង Seolhyun បានបង្ហាខ្លួននៅក្នុងឈុតពាណិជ្ជកម្មថ្មីមួយរបស់ស្រាបៀ «Kloud» ហើយការបង្ហាញខ្លួននេះដែរ ត្រូវបានសារព័ត៌មានកូរ៉េខាងត្បូងជាច្រើនបានចុះផ្សាយថា «រាងដ៏ស្អាតរបស់ Seolhyun កំពុងសម្លាប់ចិត្តប្រុសៗ» ។

នៅក្នុងឈុតផ្សាយពាណិជ្ជកម្មរយៈពេលត្រឹម ៣០ វិនាទីនេះដែរ គឺបានបង្ហាញឲ្យឃើញពីសម្រស់ដ៏ស្រស់ត្រកាលរបស់ Seolhyun ក៏ដូចជារាងកាយដ៏ល្វតល្វន់របស់នាងផងដែរ ។ មាននារីៗជាច្រើននៅក្នុងប្រទេសកូរ៉េខាងត្បូងតែងតែច្រណែន និង ប្រាថ្នាចង់បានរាងស្អាតដូច Seolhyun ហើយជាមួយគ្នានេះដែរស្រីស្អាតរូបនេះគឺជាក្ដីស្រម៉ៃនៃបុរសៗថែមទៀតផង ។

ស្រីស្អាត Seolhyun ធ្វើបានអ្នកគាំទ្របុរសៗ តាមរយៈ… (មានវីដេអូ)

ដោយសារតែសម្រស់ស្អាតផូផង់របស់ Seolhyun នេះហើយទើបធ្វើឲ្យបណ្ដាក្រុមហ៊ុនផលិតផលសម្ផស្សជាច្រើនតែងតែចង់បាននាងជាតំណាង ហើយបច្ចុប្បន្ននេះរូបថតរបស់ Seolhyun ជាច្រើនកំពុងបង្ហាញខ្លួនស្ទើរគ្រប់កន្លែងក្នុងប្រទេសកូរ៉េខាងត្បូង ។

ស្រីស្អាត Seolhyun ធ្វើបានអ្នកគាំទ្របុរសៗ តាមរយៈ… (មានវីដេអូ)

ខាងក្រោមនេះ គឺជា ឈុតពាណិជ្ជកម្មរបស់ស្រាបៀ «Kloud» ដែលមាន Seolhyun ជាអ្នកផ្សព្វផ្សាយ ហើយជាមួយឈុតពាណិជ្ជកម្មនេះដែរ Seolhyun ហាក់ដូចជាធ្វើឲ្យអ្នកគាំទ្របុរសៗដេកស្រម៉ៃយ៉ាងដូច្នោះដែរ ៕

( ប្រភព ៖ អលខេប៉ប ) កុសល