ម៉េង កែវពេជ្ជតា លើកទឹកចិត្តអ្នកស្រឡាញ់សិល្បៈចម្រៀងសាកល

6 Videos


អ្នកនាងម៉េង កែវពេជ្ជតាបានបង្ហាញពីការចាប់អារម្មណ៍និងយកចិត្តទុកដាក់ជំរុញដល់អ្នកដែល ស្រឡាញ់ចូលចិត្តនិងចង់ក្លាយខ្លួនជាអ្នកចម្រៀងអាជីពឲ្យទៅចុះឈ្មោះប្រឡងចម្រៀងសាកលដែល នឹងប្រព្រឹត្តទៅចាប់ពីខែវិច្ឆិកាខាងមុខ ។

ម៉េង កែវពេជ្ជតា លើកទឹកចិត្តអ្នកស្រឡាញ់សិល្បៈចម្រៀងសាកល

នៅលើបណ្តាញទាក់ទងសង្គមហ្វេសប៊ុករបស់អ្នកនាង ម៉េង កែវពេជ្ជតា កាលពីថ្ងៃទី ២ កញ្ញា ២០១៦ បានបង្ហាញអារម្មណ៍របស់នាងផ្ទាល់ក្នុងការជំរុញលើកទឹកចិត្តដល់អ្នកស្រឡាញ់វិស័យសិល្បៈចម្រៀងសាកលឲ្យចូលរួមប្រកួតប្រជែងដើម្បីបានក្លាយជាអ្នកចម្រៀងអាជីព ។

ម៉េង កែវពេជ្ជតា លើកទឹកចិត្តអ្នកស្រឡាញ់សិល្បៈចម្រៀងសាកល

នៅក្នុងហ្វេសប៊ុកនោះ នាងបានសរសេរថា៖ឱកាសរបស់លោកអ្នកក្នុងកម្មវិធីប្រលងចម្រៀងសាកលដែលនឹងចាប់ផ្តើមនៅ ពាក់កណ្តាលខែវិច្ឆិកាខាងមុខនៅមាននៅឡើយបើចាប់អារម្មណ៍សូមលោកអ្នកអញ្ជើញចុះឈ្មោះចាប់ពីឥឡូវនេះតទៅជូនពរសំណាងល្អនិងសុភមង្គលក្នុងថ្ងៃចុងសប្តាហ៍ ២.០៩.១៦ ។

ម៉េង កែវពេជ្ជតា លើកទឹកចិត្តអ្នកស្រឡាញ់សិល្បៈចម្រៀងសាកល

អ្នកនាង ម៉េង កែវពេជ្ជតា ក៏ជាគណមេប្រយោគម្នាក់ផងដែរនៅក្នុងការប្រឡងចម្រៀង សាកលដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ ។ មុនពេលក្លាយខ្លួនជាតារាចម្រៀងល្បីដូចសព្វថ្ងៃនេះគឺនាងបានឆ្លងកាត់ការប្រឡងចម្រៀងនៅស្ថានីយទូរទស្សន៍ជាតិកម្ពុជានាឆ្នាំ ១៩៨៦ ដោយជាប់ចំណាត់ថ្នាក់លេខ ១ ពោលគឺតាំងពីនាងទើបតែ មានអាយុ ១៣ ឆ្នាំប៉ុណ្ណោះ ៕ ដេវីត

ម៉េង កែវពេជ្ជតា លើកទឹកចិត្តអ្នកស្រឡាញ់សិល្បៈចម្រៀងសាកលម៉េង កែវពេជ្ជតា លើកទឹកចិត្តអ្នកស្រឡាញ់សិល្បៈចម្រៀងសាកលម៉េង កែវពេជ្ជតា លើកទឹកចិត្តអ្នកស្រឡាញ់សិល្បៈចម្រៀងសាកល