គ្រូបង្វឹក​ Liverpool ស្នើ​អ្នក​គាំទ្រ​ឈប់​ច្រៀង​ឈ្មោះ​គាត់​អំឡុង​ពេល​ប្រកួត​

យើងថាក្នុងសបា្ដហ៍ទី៤ក្នុងក្របខណ្ឌ Premier League ក្លឹបហង្សក្រហម Liverpool បានយកឈ្នះយ៉ាងចាស់ដៃដោយលទ្ធផល៤ទល់នឹង១លើក្រុម Leicester City ។ ហើយក្នុងអំឡុងនៃការប្រកួតនេះគេសង្កេតឃើញថាអ្នកគាំទ្រ Liverpool ច្រើនបានស្រែកឈ្មោះរបស់គ្រូបង្វឹកថា « Jurgen Klopp la la la » ខណៈក្លឹបខ្លួនកំពុងនាំមុខនោះ ។

ប៉ុន្តែក្រោយចប់ការប្រកួតនេះលោក Jurgen Klopp បានស្នើទៅកាន់អ្នកគាំទ្រខ្លួនឲ្យបឈ្ឈប់ការច្រៀងគាត់នៅពេលប្រកួតតទៅទៀតដោយលោកនិយាយថា « ខ្ញុំដឹងថាអ្នកទាំងអស់គ្នាពេញចិត្តនឹងអ្វីដែលខ្ញុំធ្វើហើយផ្ដល់ការលើកទឹកចិត្តបន្ថែមដល់ខ្ញុំប៉ុន្តែខ្ញុំគិតថាមិនបាច់ធ្វើបែបនេះទេ » ។

គ្រូបង្វឹក​ Liverpool ស្នើ​អ្នក​គាំទ្រ​ឈប់​ច្រៀង​ឈ្មោះ​គាត់​អំឡុង​ពេល​ប្រកួត​

លោក Klopp បន្តថា « ការច្រៀងឈ្មោះខ្ញុំអំឡុងពេលប្រកួតអាចធ្វើឲ្យប៉ះដល់កីឡាករជាពិសេសអ្នកចាំទីដែលស្ដាប់ទៅដូចជាពេលហ៊ោរការស៊ុតប៉េណាល់ទីអញ្ចឹង ហើយមួយវិញទៀតការស្រែកអបអរខ្លាំងមុនការប្រកួតក៏ត្រូវបញ្ចប់ក៏អាចធ្វើយើងខកចិត្តផងដែរ ព្រោះលទ្ធផលស្មានមិនដល់អាចកើតមានគ្រប់វិនាទីក្នុងបាល់ទាត់ » ។

ប្រភព ៖


  • គ្រូបង្វឹក​ Liverpool ស្នើ​អ្នក​គាំទ្រ​ឈប់​ច្រៀង​ឈ្មោះ​គាត់​អំឡុង​ពេល​ប្រកួត​已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/09/11  Category:វីដេអូ
Tags: