គង់ វង្សយ៉ាទី បង្អួតសម្រស់នៅលើទឹកដីអង្គរ

6 Videos


ថ្មីៗកន្លងទៅនេះតារាសម្តែង និង ជាពិធីការិនីស្រីវ័យក្មេង គង់ វង្សយ៉ាងទី បានបង្ហោះ នូវរូបថតថ្មីៗច្រើនប៉ុស្តិរួមជាមួយនឹងការលេងស្ទីលបែបសុភាពនារីស្រគត់ស្រគំនៅលើទឹកដីអង្គរខេត្តសៀមរាបទទួលបានការចាប់អារម្មណ៍គាំទ្រនិងសរសើរច្រើនពីសំណាក់អ្នកលេងហ្វេសប៊ុក ។

គង់ វង្សយ៉ាទី បង្អួតសម្រស់នៅលើទឹកដីអង្គរ

ជាមួយនឹងការបង្ហោះបង្អួតរូបភាពដ៏ស្រស់ស្អាតជាច្រើនប៉ុស្តិទៅក្នុងបណ្តាញទាក់ទងសង្គម ហ្វេសប៊ុក គង់ វង្សយ៉ាទី ក៏បានសរសេរសារខ្លីៗមានន័យគួរឲ្យចាប់អារម្មណ៍ ដោយក្នុងនោះនាងបាន សរសេរថា៖ ផ្កាស្មៅត្បិតតែគេមិនសូវចាប់អារម្មណ៍ តែផ្កាស្មៅមានសម្រស់ម្យា៉ងដែរ ស្អាតស្រទន់ មិនឆើតឆាយ មិនមានក្លិន សាមញ្ញៗ ពេលខ្លះយើងអាចមើលមិនឃើញ ពីតំលៃរបស់ដែលសាមញ្ញ ៗ ។

គង់ វង្សយ៉ាទី បង្អួតសម្រស់នៅលើទឹកដីអង្គរ

កន្លងទៅគេតែងឃើញតារាសម្តែងចម្រៀង និង ជាពិធីការិនីស្រីវ័យក្មេង គង់ វង្សយ៉ាងទី បង្ហោះនូវរូបថតថ្មីៗ រួមជាមួយនឹងការលេងស្ទីល ខុសប្លែកពីគ្នាជាប្រចាំក្នុង Account Facebook របស់នាង ។

គង់ វង្សយ៉ាទី បង្អួតសម្រស់នៅលើទឹកដីអង្គរ

អ្នកលេងហ្វេសប៊ុកបានសរសើរថាមួយរយៈនេះនាងហាក់ស្អាតប្លែកនិងមិនមានការលេចឮនូវរឿងអាស្រូវដូចមុនដែលមានម្តងនោះល្បីថានាងមានទាក់ទងស្នេហាជាមួយ សុគន្ធ ថេរ៉ាយុ ដោយសារ តែគេឧស្សាហ៍ឃើញនាងបង្ហោះរូបភាពកៀកកើយស្និទ្ធស្នាលគ្នាខ្លាំងដូចគូស្នេហ៍ ។

គង់ វង្សយ៉ាទី បង្អួតសម្រស់នៅលើទឹកដីអង្គរ

ក្រោយមកក៏ល្បីថានាងមានផ្ទៃពោះដោយឃើញពោះនាងហាក់ធំប្លែកតែរឿងនោះត្រូវបាននាងបដិសេធដោយប្រាប់ថាមកពីនាងធាត់ទេ។បន្ទាប់ពីនោះក៏លេចឮនិងរងការរិះគន់ពីរឿងនាងពាក់អាវគេងយប់គ្មានអាវទ្រនាប់ធ្វើឲ្យឃើញក្លែបទ្រូងសខ្ចីនៅក្នុងបណ្តាញទាក់ទងសង្គមហ្វេសប៊ុក ។

តារាសម្តែងវ័យក្មេង សាច់សខ្ចី កញ្ញាគង់ វង្សយ៉ាទី ក្រៅពីគ្រងតំណែង ជាពិធីការិនី តារាស្ត្រីរូបនេះធ្លាប់មានឈ្មោះបោះសំឡេងតាមរយៈ ការសម្តែងជាតួកាច ឆ្នាស់ឆ្នើម ៕

ដេវីត

គង់ វង្សយ៉ាទី បង្អួតសម្រស់នៅលើទឹកដីអង្គរ