លាង សុផាឡែន សារភាពថា ពិតជាបានកែសម្ផស្សមែន

6 Videos


មួយរយៈចុងក្រោយនេះ គេបានកត់សំគាល់ឃើញតារាចម្រៀងសម្បុរស្រអែម លាង សុផាឡែន កាន់តែ មានរូបសម្រស់ស្រស់ស្អាតប្លែកជាងមុន។ក្នុងនោះក៏មានការនិយាយថា តារាចម្រៀងប្រចាំផលិតកម្មហង្ស មាសរូបនេះ ស្រស់ស្អាតដោយសារនាងទើបនឹងកែកុនរូបសម្ជស្សនៅបរទេស ដែលមានដូចជាការចាក់ចង្កា និងធ្វើច្រមុះ ដែលកំពុងពេញនិយមសម្រាប់តារានាពេលបច្ចុប្បន្ន ។

លាង សុផាឡែន សារភាពថា ពិតជាបានកែសម្ផស្សមែន

តារាចម្រៀង លាង សុផាឡែន កំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនតាមរយៈ ការតុបតែងខ្លួនប្លែកៗរបស់នាងនៅក្នុងMVថ្មី ដែលត្រៀម និង ចរាចរណ៍នៅលើទីផ្សារក្នុងពេលឆាប់ៗនេះ ។ មិនត្រឹមតែមានស្ទីលថ្មីក្នុងការតុបតែងខ្លួននោះទេ ។ សូម្បីតែរូបសម្រស់ក៏មើលទៅប្លែកស្អាតជាងមុនដែរ ។

លាង សុផាឡែន សារភាពថា ពិតជាបានកែសម្ផស្សមែន

លាង សុផាឡែន បានទទួលស្គាល់ថានាងពិតជាបានកែសម្ជស្សពិតមែន ។ នាងបាននិយាយ ដោយមិន លាក់លៀមថា នាងបានទៅកាត់ស្លាបច្រមុះនៅហាងកែសម្ជស្សល្បីមួយនៅក្នុងទីក្រុងភ្នំពេញ។ក្រៅពីកាត់ស្លាបច្រមុះនាងមិនបានទៅកែសម្ជស្សអ្វីទៀតទេ។នាងសប្បាយចិត្តដោយសារមានការសរសើរពីមិត្តភក្តិនិង មហាជនថា នាងស្អាតប្លែកជាងមុន។

លាង សុផាឡែន សារភាពថា ពិតជាបានកែសម្ផស្សមែន

លាង សុផាឡែន កំពុងមមាញឹកថតបទចម្រៀងថ្មីៗដែលភាគច្រើនជាបទញាក់ហើយនាងក៏ ត្រៀមធ្វើបទចម្រៀង Original Song ដើម្បីតម្រូវចិត្តមហាជនផងដែរ ៕

ចេនី

លាង សុផាឡែន សារភាពថា ពិតជាបានកែសម្ផស្សមែន