តារាចម្រៀង កែវ វាសនា កំពុងសង់វិឡាស្វាគមន៍កូនប្រុស

6 Videos


ក្រោយពីរៀបការភ្លាមតារាចម្រៀង កែវ វាសនា កាន់តែមានជីវភាពធូរធារ លោក និង ភរិយា បានបើកសាខាហាងលក់ផលិតផលរក្សាសម្រស់ជាច្រើនសាខាជាបន្តបន្ទាប់ ។ អ្វីដែលកត់សំគាល់នោះ សព្វថ្ងៃលោក កែវ វាសនា កំពុងសាងសង់ផ្ទះវីឡាដែលមានទីតាំងនៅបុរីប៉េងហួតដើម្បីស្វាមគមន៍សមាជិកថ្មី ដែលនឹងឃើញពន្លឺព្រះអាទិត្យក្នុងពេលឆាប់ៗនេះ ។

តារាចម្រៀង កែវ វាសនា កំពុងសង់វិឡាស្វាគមន៍កូនប្រុស

កែវ វាសនា ត្រូវបានគេចាត់ទុកជាតារាចម្រៀងដែលមានជីវភាពធូរធារ ជាពិសេសក្រោយពីលោករៀបការជាមួយភរិយា ដែលជាកូនចៅអ្នកមានទ្រព្យសម្បត្តិនៅខេត្តបន្ទាយមានជ័យ។រៀបការមិនទាន់បាន ប៉ុន្មានផង កែវ វាសនា បានសម្រេចចិត្តយកកូនភ្លាមៗតាមបំណងប្រាថ្នារបស់ភរិយាដែលត្រូវបានគេដឹងថាជាកូនប្រុស ។

តារាចម្រៀង កែវ វាសនា កំពុងសង់វិឡាស្វាគមន៍កូនប្រុស

ភរិយារបស់ កែវ វាសនា បានពពោះ ប្រមាណជាងបីខែមកហើយ ទាំងម្តាយនិងទារកក្នុងផ្ទៃមានសុខភាពល្អជាធម្មតា ។ ដើម្បីស្វាមគមន៍កូនប្រុស ដែលនឹងឃើញព្រះអាទិត្យនៅក្នុងពេលខាងមុខនេះ លោក កែវ វាសនានិង ភរិយា បានទិញផ្ទះវីឡានៅបុរីប៉េងហួតបឹងស្នោ ដែលពេលនេះកំពុងតែសាងសង់ ។ ផ្ទះរបស់លោកអាចសាងសង់រួចរាល់នៅរយៈពេលកន្លះឆ្នាំទៀត ។

តារាចម្រៀង កែវ វាសនា កំពុងសង់វិឡាស្វាគមន៍កូនប្រុស

មានការសរសើរពីសំណាក់មិត្តភក្តិក្នុងសិល្បៈ និង មហាជនថា លោក កែវ វាសនា ជាបុរស ដែលមានសំណាងមិនត្រឹមតែមានភរិយារូបស្អាតនោះទេ គឺថែមទាំងជាអ្នកមានថែមទៀត ។ បើតាមការអះអាង របស់អ្នកនាង សុគន្ធ ធារី ជាភរិយាបានឲ្យដឹងថា លោក កែវ វាសនា ជាស្វាមីដ៏ល្អ ចេះស្រលាញ់ភរិយា ជាពិសេសលោកតែងតែចំណាយពេលមើលថែទាំភរិយា ទោះបីជាមានការងាររវល់យ៉ាងណាក៏ដោយ ៕

ចេនី

តារាចម្រៀង កែវ វាសនា កំពុងសង់វិឡាស្វាគមន៍កូនប្រុសតារាចម្រៀង កែវ វាសនា កំពុងសង់វិឡាស្វាគមន៍កូនប្រុសតារាចម្រៀង កែវ វាសនា កំពុងសង់វិឡាស្វាគមន៍កូនប្រុស