គម្រោង​រៀបចំ​ពិធី​បុណ្យ​ខួប​គម្រប់​១០០​ថ្ងៃ​បណ្ឌិត កែម ឡី សម្រេច​បាន​ជាង​៥០​ភាគរយ

គណៈកម្មការ​រៀបចំ​ពិធី​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី បាន​បែង​ចែក​គ្នា​ជា ៣​ក្រុម​ក្នុង​ការ​រៀបចំ​ពិធី​បុណ្យ​សព ១០០​ថ្ងៃ​លោក​បណ្ឌិត កែម ឡី រយៈពេល ៣​ថ្ងៃ​នៅ​ក្នុង​ខែ​តុលា ខាង​មុខ។ មក​ដល់​ពេល​នេះ អ្នក​នាំ​ពាក្យ​គណៈកម្មការ​បុណ្យ និង​ជា​ប្រធាន​អនុ​គណៈកម្មការ​កសាង​ចេតិយ​លោក​បណ្ឌិត កែម ឡី គឺ​លោក សៅ កុសល អះអាង​ថា គម្រោង​រៀបចំ​ពិធី​បុណ្យ ១០០​ថ្ងៃ​សម្រេច​បាន​ជាង ៥០​ភាគរយ​ហើយ។

សូម​រង់ចាំ​ស្ដាប់​បទសម្ភាសន៍​របស់​លោក យ៉ង ចាន់តារា ជាមួយ​អ្នក​នាំ​ពាក្យ​គណៈកម្មការ​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី នៅ​ក្នុង​កម្មវិធី​ផ្សាយ​យប់​នេះ!

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។