តិចនិកញ៉ាំជីវ៉ាន់ស៊ុយ ធ្វើឱ្យស្បែកស្រស់ស្អាត

6 Videos


នៅពេលខ្ញុំឈានចូលវ័យ ៣០ឆ្នាំ ខ្ញុំបានចាប់ផ្តើមប្រើគ្រឿងសំអាង និងចាប់ផ្តើមប្រើក្រែមលាបបបូរមាត់ ផ្សេងៗជាច្រើន ប៉ុន្តែនៅលើចង្ការ និង ឆ្អឹងថ្ពាល់សងខាងរបស់ខ្លុំមានសន្លាកច្រើន ហើយនៅលើថ្ងាសវិញក៏មាន ស្នាមជ្រីវជ្រួញច្រើនដែរ ដែលស្ទើរតែមិនអាចទទួលយកបានក្នុងវ័យប៉ុណ្ណេះ ។

បញ្ហាសន្លាកនៅលើស្បែកទាំងនោះមើលទៅហាក់បីដូចជាខ្ញុំជាំស្បែកដូចស្ត្រីទើបសម្រាលកូនរួចអញ្ចឹង ប៉ុន្តែខ្ញុំមិនធ្លាប់មានកូនអ្វីនោះឡើយ ។ ខ្ញុំបានព្យាយាមរិះរកនូវវិធីសាស្ត្រជាច្រើនដើម្បីព្យាបាល ដូចជាស្វែងរកគ្រឿងសំអាង រូបមន្តធ្វើអោយស្បែកស និងថ្នាំខាត់ស្បែកផ្សេងៗជាដើម ។

តិចនិកញ៉ាំជីវ៉ាន់ស៊ុយ ធ្វើឱ្យស្បែកស្រស់ស្អាត

មានពេលខ្លះខ្ញុំបានយកខ្ទឹមបារាំងទៅដូសញឺលើថ្ងាស ដើម្បីជួយបំបាត់ស្នាមជ្រួញ ដែលនេះជាវិធីសាស្ត្រមួយ អនុវត្តតាមលោកយាយរបស់ខ្ញុំតាមបែបបុរាណ ប៉ុន្តែនៅពេលខ្ញុំដើរចេញទៅក្រៅត្រូវពន្លឺព្រះអាទិត្យម្តងៗ វារឹតតែធ្វើអោយស្បែកឡើងជាំខ្មៅជាងមុនទៅទៀត ។

ក្រោយមកមានថ្ងៃមួយមានអ្នកជំនាញម្នាក់បានប្រាប់ខ្ញុំអោយសាកល្បងពិសារទឹកតែធ្វើពីស្លឹកជីវ៉ាន់ស៊ុយ ព្រោះថាស្នាមជាំលើស្បែកទាំងនោះអាចជាសញ្ញានៃបញ្ហាសុខភាពថ្លើម ហើយស្លឹកជីវ៉ាន់ស៊ុយ គឺមានសារធាតុសកម្មពិសេសជួយបញ្ចេញ និងបំបាត់ជាតិពុលពីរាងកាយ តម្រងនោម នឹងថ្លើម ដ៏មានប្រសិទ្ធិភាព និងជាលទ្ធផលវានឹងជួយដល់សុខភាពស្បែក ។

ពិតណាស់ខ្ញុំក៏បានធ្វើការសិក្សាជាមុនផងដែរ ដើម្បីស្វែងយល់ពីស្លឹកជីវ៉ាន់ស៊ុយ ថាតើវាមានផ្ទុកនូវសារធាតុ អ្វីខ្លះ។ ខ្ញុំបានរកឃើញថា ក្នុងស្លឹកជីវ៉ាន់ស៊ុយមានផ្ទុកវីតាមីន C, A ជួយពង្រឹងប្រព័ន្ធការពាររាងកាយ និងមានសារធាតុប្រឆាំងអុកសីុតកម្មដ៏មានប្រសិទ្ធភាព ហើយក៏មានមនុស្សមួយចំនួនបានជ្រើសរើសប្រើស្លឹកជីវ៉ាន់ស៊ុយយកទៅព្យាបាលស្បែក ដែលមានបញ្ហាផងដែរ នេះក៏ដោយសារវាមានផ្ទុកវីតាមីន C ជួយចិញ្ចឹមស្បែក កាត់បន្ថយសន្លាកលើស្បែក បំបាត់ស្នាមជាំ និង ពង្រឹងស្បែកអោយហាប់រឹងមាំ មិនអោយឆាប់យាធ្លាក់ និងជួយជួសជុលកោសិការដែលខូច ។

តិចនិកញ៉ាំជីវ៉ាន់ស៊ុយ ធ្វើឱ្យស្បែកស្រស់ស្អាត

បន្ទាប់ពីដឹងផលប្រយោជន៍របស់ស្លឹកជីវ៉ាន់ស៊ុយនេះមក ខ្ញុំបានចាប់ផ្តើមអនុវត្តតាមវិធីខាងក្រោមរួចឆុង ជាទឹកតែពិសារ រយៈពេល ២ ដងក្នុងមួយថ្ងៃ ។ មួយដងនៅមុនអាហារពេលព្រឹក និងមុនអាហារពេលល្ងាច ។ ខ្ញុំតែងទៅផ្សារទិញវាយកមករក្សាទុកជារៀងរាល់សប្តាហ៍ក្នុងបរិមាណដ៏ច្រើន ។

វិធីធ្វើ គឺ ៖
• យកស្លឹកទៅជ្រលក់ជាមួយទឹកលាយទឹកខ្មេះធម្មជាតិបន្តិច ( បើអត់ទឹកខ្មេះអាចប្រើទឹកក្រូចឆ្មាក៏បាន )
• ខ្ចប់ស្លឹកនេះក្នុងកន្សែងពោះគោ រួចយកទៅរក្សាទុកក្នុងទូរទឹកកក ដើម្បីរក្សាភាពស្រស់នៃស្លឹក
• ដាំទឹកអោយពុះ រួចយកទៅចាក់ស្រោចលើស្លឹកជីវ៉ាន់ស៊ុយដែលដាក់ក្នុងកែវ ទុកចោលរយៈពេល ពី ៥ទៅ ៦នាទី
• រួចច្របាច់ទឹកក្រូចឆ្មាចូលបន្តិច ( ដាក់ក៏បានមិនដាក់ក៏បាន )
• រួចយកមកពិសារ

ក្រោយពេលពិសារទឹកដែលឆុងពីស្លឹកជីវ៉ាន់ស៊ុយបានមួយខែមក ស្នាមជាំនៅលើមុខបានបាត់អស់រលីង ហើយវាធ្វើអោយមុខរបស់ខ្ញុំ មើលទៅ អាយុ ១២ឆ្នាំក្មេងជាងវ័យ។ បច្ចុប្បន្នខ្ញុំនៅបន្តពិសារទឹកធ្វើតាមវិធីនេះដដែល ប៉ុន្តែរយៈពេលមិនញឹកញាប់រាល់ថ្ងៃដូចមុនទេ ។

អ្នកត្រូវចាំថា ត្រូវយកស្លឹកជីវ៉ាន់ស៊ុយដែលនៅស្រស់និងធ្វើតាមវិធីខាងលើ ទើបមានប្រសិទ្ធិភាព ព្រោះវាអាចរក្សានូវវីតាមីន និងរ៉ែខនិជបានល្អ ។ វិធីមួយទៀតអ្នកអាចយកស្លឹកស្រស់ទៅកិនជាទឹកក្រឡុកពិសារក៏បាន ៕

សុផល