ជប៉ុន​​ចាត់​​វិធានការ​មិនអោយ​ប្រើទូរសព្ទ​Sumsung​ Galaxy​ Note 7​ ​ក្នុងយន្តហោះ​

ថ្ងៃសុក្រ៩សីហានេះ អាជ្ញាធរជប៉ុនបានចាត់វិធានការ មិនអោយអ្នកដំណើរបើកប្រើទូរសព្ទSumsung ប្រភេទ Galaxy Note 7 ក្នុងយន្តហោះ ចៀសវាងការផ្ទុះថ្ម ជាយថាហេតុណាមូួយ។ អាជ្ញាធរជប៉ុនទូន្មានអោយបិទទូរសព្ទប្រភេទនេះទុកក្នុងវ៉ាលីសធំតែម្តង។ កាលពីថ្ងៃព្រហស្បតិ៍ អាជ្ញាធរអាមេរិកក៏បានចាត់វិធានការដូចគ្នានេះដែរ។ សប្តាហ៍មុន ក្រុមហ៊ុន Sumsung បានប្រកាសព្យួរការលក់ទូរសព្ទប្រភេទនេះ ក្រោយមានការផ្ទុះថ្មទូរសព្ទ ជាច្រើនកើតឡើង។

វិធានការរបស់ជប៉ុន មិនអោយបើកប្រើទូរសព្ទ Sumsung ប្រភេទ Galaxy Note 7 ក្នុងយន្តហោះ មានទិសដៅចៀសវាងការផ្ទុះថ្មជាយថាហេតុណាមួយ ដែលអាចបង្កគ្រោះថ្នាក់ដល់ការធ្វើដំណើរ។ ក្រសួងដឹកជញ្ជូនជប៉ុនបានសុំអោយក្រុមហ៊ុនអាកាសចរណ៍ប្រាប់អ្នកដំណើរ ពីវិធានការនេះ។ ចំណាត់ការនេះត្រូវអនុវត្ត រហូតដល់មានវិធានការសន្តិសុខពីក្រុមហ៊ុនកូរ៉េ Sumsung។

Sumsung Galaxy Note 7 ជាទូរសព្ទម៉ូដែលថ្មីចេញក្រោយគេ របស់ក្រុមហ៊ុនSumsung។ ទូរសព្ទនេះមិនមានចេញលក់នៅជប៉ុនទេ តែជប៉ុនបានលើកឡើងពីហេតុការណ៍ផ្ទុះផ្សេងៗ នៅបរទេស កន្លងមក ដែលអាចបង្កឡើង ដោយទូរសព្ទ Sumsung។

កន្លងមក មានការផ្ទុះ កើតឡើង នៅកូរ៉េខាងត្បូង និងអាមេរិក ដែលអាចបណ្តាលមកពីទូរសព្ទGalaxy Note 7។ ជាក់ស្តែង នៅរដ្ឋផ្លរីត សហអាមេរិក មានរថយន្តហ្ស៊ីប មួយគ្រឿង បានឆេះឡើង។ ម្ចាស់រថយន្តមិនបាននៅក្នុងនោះទេ ប៉ុន្តែគាត់បានទុកទូរសព្ទ Sumsung ប្រភេទ Galaxy Note 7 ចោលក្នុងរថយន្ត។

អាជ្ញាធរអាកាសចរអាមេរិកក៏ទើបតែបានចាត់វិធានការហាមបើកប្រើទូរសព្ទនេះ ក្នុងយន្តហោះដូចគ្នា។ កាលពីថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុនអាកាសចរណ៍អូស្ត្រាលីចំនួន២ ក៏បានសុំអោយអ្នកដំណើរចៀសវាងបើកប្រើ រឺដោតថ្មទូរសព្ទប្រភេទនេះ ក្នុងយន្តហោះដែរ។

ក្រុមហ៊ុន Sumsung បានរៀបចំប្រមែប្រមូលយកមកវិញ នូវទូរសព្ទ Galaxy Note 7 ប្រមាណ២លាន៥សែនគ្រឿង ដែលបានលក់ចេញទៅហើយ។ Sumsung ជាស្មាតហ្វូន លំដាប់ទី១ នាំមុខអាបផល របស់អាមេរិក៕ ដកស្រង់ពី៖ FRI


ជប៉ុន​​ចាត់​​វិធានការ​មិនអោយ​ប្រើទូរសព្ទ​Sumsung​ Galaxy​ Note 7​ ​ក្នុងយន្តហោះ​

គណៈកម្មការសហភាពអឺរ៉ុបបញ្ជាឲ្យក្រុមហ៊ុន Apple បង់ប្រាក់ពន្ធដារ ២០ ពាន់លានដុល្លារ

ជប៉ុន​​ចាត់​​វិធានការ​មិនអោយ​ប្រើទូរសព្ទ​Sumsung​ Galaxy​ Note 7​ ​ក្នុងយន្តហោះ​

មិនទាន់ប្រកាសផង តែតម្លៃ iPhone 7 និង 7 Plus ត្រូវបានលាតត្រដាង! (ថ្លៃឬថោក?)