ហាត់ប្រាណដូចម្តេច ទើបល្អសម្រាប់ស្ត្រីមានគភ៌

6 Videos


នេះជាសំណួរទាក់ទងនឹងស្ត្រីមានគភ៌ដែលនៅពេលហាត់ប្រាណហើយអាចជួយការពារឱ្យមានសុវត្តិភាពដោយលោកអ្នកអាចអនុវត្តបានដូចជា ៖
សំណួរ
នាងខ្ញុំអាយុ៣៥ឆ្នាំកំពុងមានគភ៌បាន ២ខែហើយតើអាចហាត់ប្រាណបានដែរឬទេ ?បើមានការហាត់ប្រាណផ្តល់ផល
ល្អនិងនៅពេលប្រសូត្រយ៉ាងដូចម្តេច?

ចម្លើយ
អាចធ្វើការហាត់ប្រាណបានធម្មតា ។ទោះបីយ៉ាងណាបើអ្នកទៅពេទ្យសម្ភពហើយត្រួតពិនិត្យឃើញថាសុខភាពល្អទាំងម្តាយនិងទារកក្នុងផ្ទៃពោះនោះការហាត់ប្រាណឃើញថាផ្តល់ផលប្រយោជន៍ខ្លាំងណាស់។ការហាត់ប្រាណក្នុងអំឡុងពេលនេះនឹងជួយកាត់បន្ថយអាការឈឺខ្នង ដងខ្លួនពេលអោនមិនកោងខ្លាំងពេក ជួយកាត់បន្ថយអាការទល់លាមក កាត់បន្ថយអាការហើម ស្ពឹក ដល់ប្រអប់ជើង ជួយដល់សាច់ដុំឱ្យរឹងមាំ មិនអស់កម្លាំងល្ហិតល្ហៃ ជួយឱ្យអារម្មណ៍ល្អ មិនតប់ប្រម៉ល់ និងដេកលង់លក់ស្រួលខ្លួន។

ចំណែកផលល្អរបស់ទារកក្នុងផ្ទៃ ដូចជាកាត់បន្ថយការប្រឈមទារកធំហួសកម្រិត មានទម្ងន់ច្រើនខ្លាំងពេក ដែលនាំឱ្យនៅពេលប្រសូត្រជួបការលំបាក កាត់បន្ថយឱកាសពេលប្រសូត្រត្រូវធ្វើការវះកាត់បានដល់២០ភាគរយ។ សម្រាប់វិធីសាស្ត្រក្នុងការហាត់ប្រាណឱ្យមានសុវត្តិភាពគឺ ការហាត់ប្រាណ អេរ៉ូប៊ីក ដូចជាដើរលឿន ដើរក្នុងទឺក ហែលទឹក ដើរលើខ្សែពាន ជិះកង់នៅនឹងកន្លែង ។ការធ្វើលំហាត់ប្រាណទាំងនេះត្រូវឱ្យហត់នឿយក្នុងកម្រិតមធ្យមបានហើយក្នុងនេះយើងអាចវាស់ស្ទង់ភាពហត់នឿយទាំងនេះបានដោយអាចនិយាយជាមួយអ្នកដទៃបានមិនហត់នឿយ ។ ការធ្វើលំហាត់ប្រាណនេះត្រូវចាប់ផ្តើមនៅថ្ងៃដំបូង ១០-២០នាទី នៅថ្ងៃបន្ទាប់ពីនោះឱ្យបន្ថែមក្នុងមួយថ្ងៃ ៥-១០នាទីនិងត្រូវតម្លើងរហូតដល់ក្នុងមួយថ្ងៃ ៣០- ៤៥នាទីដោយអនុវត្តក្នុងមួយសប្តាហ៍ ៣-៥ថ្ងៃ។

ក្រៅពីនេះត្រូវធ្វើលំហាត់ប្រាណសាច់ដុំធំៗក្នុងរាងកាយ ដូចជា សាច់ដុំស្មារ ដើមដៃ ត្រគាក ជើង ជង្គង់ ។ វិធីអនុវត្តគឺឱ្យប្រើខ្សែយឺត ហើយធ្វើការទាញឱ្យបាន១២-១៥លើកក្នុងមួយដងតាមកន្លែងសាច់ដុំនីមួយៗហើយត្រូវអនុវត្តក្នុងមួយសប្តាហ៍ ២-៣លើក ។ ក្រៅពីនេះក៏អាចធ្វើលំហាត់ប្រាណដើម្បីឱ្យសាច់ដុំរាងកាយរឹងមាំបានដែរដូចជា ដេកផ្ងារ ហើយលើកបឈ្ឈរជង្គង់ឡើង ឱ្យផុតពីដីប្រមាណ១០-២០វិនាទី ។ ត្រូវអនុវត្តជាមួយក្បាច់នេះ២-៣ស៊ិច(ក្នុងមួយស៊ិច៣លើក) ៕

សំណួរ
នាពេលនេះនាងខ្ញុំមានគភ៌បាន៤ខែហើយ និង តាមធម្មតានាងខ្ញុំបានធ្វើលំហាត់ប្រាណដោយការរត់ត្រឹកៗក្នុងមួយសប្តាហ៍២លើក ។នាងខ្ញុំចង់រត់ហាត់ប្រាណបន្តទៅទៀតទោះពោះកាន់តែធំតើបញ្ហានេះអាចបង្កគ្រោះថ្នាក់ដែរឬទេ?

ចម្លើយ
អាចធ្វើលំហាត់ប្រាណបាន បើក្នុងករណីមិនមានរោគមួយចំនួនដែលគេបានហាមដូចជា រោគបេះដូង មានបញ្ហាខាងប្រព័ន្ធលោហិត ដូចជា ឆាប់ហត់ជាងប្រក្រតី មានបញ្ហារឿងសួតមិនអាចពង្រីកខ្លួនបាន មាត់ស្បូនរលុង (Incompetent Cervix)ឬបានទទួលការវះកាត់ ចងមាត់ស្បូន មានកូនភ្លោះ មានឈាមចេញតាមរន្ធប្រដាប់ភេទ ប្រសូត្រមុនកំណត់មានជំងឺលើសឈាម ឬមានរោគកង្វះឈាមក្រហមធ្ងន់ធ្ងរ ។ បើក្នុងករណីមានអាការមួយចំនួនដូចជាវិលមុខ ងងឺងមុខ ហត់ដង្ហក់ តឹងទ្រូង ឈឺក្បាលធ្ងន់ធ្ងរ កូនឈប់រើ ត្រូវបឈ្ឈប់ជាបន្ទាន់ ។មុនដំបូងបំផុតយកល្អត្រូវចាប់ផ្តើមដោយ រត់ប្រមាណ ៣០-៥០នាទី បន្ទាប់ពីនោះឱ្យបន្ថែមប្រមាណ១០ភាគរយនិងបន្ថែមទៅតាមកម្លាំងសមត្ថភាពរាងកាយធ្វើបានជាបន្តបន្ទាប់ ៕

សំណួរ
នាងខ្ញុំអាយុ៣១ឆ្នាំ កំពស់១៦០សង់ទីម៉ែត្រទម្ងន់៧៥គីឡូក្រាម ។ នាពេលនេះនាងខ្ញុំមានគភ៌ជាលើកដំបូងបានចំនួន២៨សប្តាហ៍ហើយ ដោយពេលឈរយូរ ដើរយូរតែងកើតអាការឈឺត្រង់ត្រគាកញឹកញាប់ ។ តើអាការនេះអាចបំបាត់បានដូចម្តេច?

ចម្លើយ
អាការឈឺត្រង់ត្រគាកឬឆ្អឺងត្រគាកគេតែងជួបលើស្ត្រីដែលមានផ្ទៃពោះប្រមាណ១០ភាគរយ ។ ចំពោះក្រុមនុស្សដែលមានមាឌធំតែងកើតនូវអាការនេះច្រើនបំផុត។សម្រាប់ក្រុមមនុស្សដែលកើតអាការនេះតិចតួចបំផុតគឺក្រុមមនុស្សដែលហាត់ប្រាណបែបរត់ត្រឹកៗ រាំអូរ៉េប៊ីក ក្នុងមួយសប្តាហ៍៣-៥លើកតាំងតែពីមានគភ៌ដំបូងមក ។ ចំពោះអាការទាំងអស់នេះបើទោះបីកើតឡើងហើយក៏ដោយយើងក៏អាចដោះស្រាយបានដែរក្នុងនេះត្រូវហាត់ប្រាណបែបយូហ្គាឬហែលទឹកក៏អាចបំបាត់អាការបានដូចគ្នា ៕                                                                            ស្រីណៃ