ចង់រក្សាទម្ងន់ខ្លួនឱ្យថេរ គួរអនុវត្តតាម ៣ ចំណុចខាងក្រោម

6 Videos


ការតមអាហារដើម្បីសុខភាពពិតជាពិបាកសម្រាប់មនុស្សមួយចំនួន ហើយមានពេលខ្លះគេអនុវត្តបានតែមួយរយៈពេលខ្លីតែប៉ុណ្ណោះ ។ ប៉ុន្តែប្រសិនបើអ្នកចង់បានរូបរាងសមសួននិងពាក់សម្លៀកបំពាក់ទៅលេងសមុទ្រ និងចូលរួមកម្មវិធីផ្សេងៗ និងចង់បង្ហាញរូបរាងដ៏ស្រឡូនរបស់អ្នក អ្នកត្រូវដល់ពេលវេលាគិតគូរពីរបបអាហារដែលអ្នកពិសារជារៀង រាល់ថ្ងៃហើយ ។

មនុស្សមួយចំនួនដែលបានអនុវត្តកាត់បន្ថយរបបអាហារដើម្បីសម្រកទំងន់ ខ្លះទទួលជោគជ័យ ខ្លះមិនបាន ជោគជ័យ ហើយក្រោយមកគេនឹងឡើងទំងន់ជាថ្មីឡើងវិញដោយមិនដឹងមូលហេតុ ។ ហេតុផលខ្លះមានសភាពស្មុគស្មាញ ព្រោះប្រសិនបើគិតតែសម្រកទំងន់ វានឹងប៉ះពាល់ដល់សុខភាពរាងកាយ និងផ្លូវចិត្តរបស់អ្នក ដែលពេលខ្លះមិនអាចគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងបាន ។

ជាទូទៅរាងកាយរបស់មនុស្សត្រូវការកម្រិតកាឡូរីមួយចំនួនដែលចាំបាច់ជារៀងរាល់ថ្ងៃ រួមទាំងមានជាតិខ្លាញ់ និងកាបូនអ៊ីដ្រាតផងដែរ ដែលរាងកាយត្រូវការ ប៉ុន្តែសារធាតុទាំងនេះត្រូវបានគេបន្ទោសថាច្រើនធ្វើអោយរាងកាយធាត់និងឡើងទំងន់។ ទោះជាយ៉ាងនេះក្តី វាមិនមានហេតុផលថាអ្នកគួរអនុវត្តនូវវិធីសាស្ត្រណាអោយបានសមស្របទៅលើអាហារ ដើម្បីរក្សារូបរាងរបស់អ្នកនោះទេ ។

ទិសដៅអាចសម្រេចទៅបាន គឺត្រូវធ្វើយ៉ាងណាអោយរាងកាយអាចសម្របទៅតាមប្រភេទអាហារបន្តិចម្តងៗអោយសមស្រប និងនឹងនរក្នុងរយៈពេលណាមួយ ។ ខាងក្រោមនេះជាចំនុចអនុវត្តមួយចំនួនដែលអាចជួយអោយអ្នកស្រកទំងន់បានរហ័ស និងរក្សារាងបានរយៈពេលយូរ ទទួលបានលទ្ធផលជាទីគាប់ចិត្ត និងរក្សារាងកាយមិនអោយខ្វះសារធាតុចាំបាច់ទៅចិញ្ចឹមសរីរាង្គ ។

១. ពិសារទឹក កាហ្វេ និងទឹតតែដែលគ្មានជាតិស្ករ ៖
អ្នកត្រូវពិសារទឹកអោយបានច្រើន និងកាត់បន្ថយការពិសារភេសជ្ជៈដែលមានជាតិស្ករមួយចំនួន រួមទាំងកាហ្វេ ទឹកតែ និង ស្រា ។ អ្នកត្រូវកាត់ចិត្តកុំជ្រើសរើសភេសជ្ជៈទាំងនេះ និងភេសជ្ជៈមួយចំនួនដែលមានលក់នៅក្នុងផ្សារទំនើបតាំងបង្ហាញភេសជ្ជៈគ្រប់ប្រភេទ ព្រោះវាច្រើនធ្វើអោយចំណង់ពិសារកើនឡើង ។ ភេសជ្ជៈដែលមានសារធាតុស្ករគឺមានជាតិផ្អែមក្នុងកម្រិតណាមួយក្នុងបរិមាណមួយកំប៉ុងទៅតាមប្រភេទ ភេសជ្ជៈទាំងនោះ ។ ប៉ុន្តែអ្នកក៏មិនត្រូវបង្អត់រាងកាយមិនពិសារនំខួបកំណើតក្នុងកម្មវិធីសំខាន់ៗនោះដែរ ។ តែអ្នកអាចជ្រើសរើសការពិសារទឹកអោយបានច្រើនជំនួសវិញ ។
ចង់រក្សាទម្ងន់ខ្លួនឱ្យថេរ គួរអនុវត្តតាម ៣ ចំណុចខាងក្រោម
២. ពិសារទឹកដោះគោជូរ ៖
មនុស្សជាច្រើនបានដឹងហើយថា ទឹកដោះគោជូរគឺជាអាហារមួយប្រភេទជួយដល់សុខភាព និងជួយសម្រក ទំងន់បាន ។ នេះជាយុទ្ធសាស្ត្រមួយដ៏ប្រសើរដែលមនុស្សខ្លះធ្លាប់បានដឹងកន្លងមកហើយ បើសិនជាអ្នកជ្រើសរើសការពិសារទឹកដោះគោជូរអោយបានជាប្រចាំ ព្រោះវាមានផ្ទុកកម្រិតកាឡូរីទាប និងជួយកម្ចាត់ជាតិស្ករបាន ខ្លះៈពីរាងកាយ។ ប៉ុន្តែអ្នកគួរពិសារទឹកដោះគោជូរ ណាដែលមានគុណភាពល្អ និងគ្មានជាតិស្ករ និងងគ្មានផ្សំលាយជាមួយផ្លែឈើ ។ ពិតហើយទឹកដោះគោជូរខ្លះមានផ្ទុកជាតិស្ករ និងបន្ថែមផ្លែឈើជាច្រើនដើម្បីអោយមានរសជាតិឆ្ងាញ់ ប៉ុន្តែ អ្នកអាចជ្រើសរើសទឹកដោះគោណាដែលសុទ្ធនិងគ្មានជាតិស្ករ ។ អ្នកជំនាញបានស្នើរអោយពិសារទឹកដោះ គោជូរផលិតនៅប្រទេសក្រិច (Greek yogurt) ទើបជាជម្រើសដ៏ប្រសើរ ។
ចង់រក្សាទម្ងន់ខ្លួនឱ្យថេរ គួរអនុវត្តតាម ៣ ចំណុចខាងក្រោម
៣. ពិសារអាហារដែលមានប្រូតេអ៊ីនគ្រប់គ្រាន់ ៖
នៅរាល់ពេលដែលអ្នកពិសារអាហារ អ្នកគួរព្យាយាមបង្គ្រប់ជាតិប្រូតេអ៊ីនអោយបាន ១០ក្រាម ដែលជាចំនួន ចាំបាច់សម្រាប់រាងកាយ ដូច្នេះអ្នកគួរពិនិត្យមើលនិងចងចាំនូវបរិមាណអាហារប្រភេទណាខ្លះដែលមាន ប្រូតេអ៊ីនក្នុងកម្រិតណា ជាពិសេសអ្នកអាចពិនិត្យមើលស្លាកសំគាល់នូវគ្រឿងផ្សំដែលបិតនៅលើដប កញ្ចប់ និងអាហារដែលធ្វើការវេចខ្ចប់ផ្សេងៗ ។ ជាការប្រសើរជាងនេះ អ្នកត្រូវចងចាំអោយបានគ្រប់ពេល និងប្រយ័ត្នក្នុងការជ្រើសរើសនំកញ្ចប់ និងកុំចេះតែពិសារទៅតាមចិត្តចង់ ។ និយាយជារួមការផ្លាស់ប្តូរឥរិយាបថនៃការពិសារអាហារ គឺពិតជាសំខាន់ ហើយវាក៏ជាយុទ្ធសាស្ត្រមួយប្រសើរ ក្នុងការគ្រប់គ្រងទំងន់ ៕ សុផល
ចង់រក្សាទម្ងន់ខ្លួនឱ្យថេរ គួរអនុវត្តតាម ៣ ចំណុចខាងក្រោម