អាមេរិក “បើកផ្លូវ” ឲ្យជនរងគ្រោះក្នុងហេតុការណ៍ភេរវកម្មកាលពី១៥ឆ្នាំមុន ប្តឹងប្រឆាំងប្រទេសអារ៉ាប៊ី សាអូឌីត ទាមទាររកយុត្តិធម៌

បន្ទាប់​ពី​ច្បាប់​ S.2040​ "Justice​ Against​ Sponsors​ of​ Terrorism​ Act"​ របស់​មហាអំណាច​អា​មេ​រិ​ក​ចូល​ជា​ធរមាន​ កាលពី​ថ្ងៃ​ទី​១០​ ខែកញ្ញា​ ឆ្នាំ​២០១៦​ម្សិលមិញ​ គឺ​សហរដ្ឋអាមេរិក​បាន​ "​បើកផ្លូវ​"​ ឲ្យ​ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​អំពើ​ភេរវកម្ម​យន្តហោះ​បុក​អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក​ (WTC)​ នា​ថ្ងៃ​ទី​១១​ ខែកញ្ញា​ ឆ្នាំ​២០០១​ ប្តឹង​ទាមទារ​រក​យុត្តិធម៌​ពី​ប្រទេស​អា​រ៉ា​ប៊ី​ សា​អូឌីត​ (Saudi​ Arabia)​ ដែល​អា​មេ​រិ​ក​អះអាង​ថា​ មាន​ក្រុម​ភេរវ​ករ​ចំនួន​ជិត​២០​នាក់​ចូលរួម​ក្នុង​សកម្មភាព​វាយប្រហារ​ភេរវកម្ម​កាលពី​១៥​ឆ្នាំ​មុន​ ខណៈ​ច្បាប់​នេះ​បាន​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​អា​មេ​រិ​ក​ និង​ប្រទេស​អា​រ៉ា​ប៊ី​ សា​អូឌីត​ ជា​សម្ព័ន្ធមិត្ត​ធ្លាក់​ទៅ​ក្នុង​ស្ថានភាព​តានតឹង​ទៅ​វិញ​ ។​

អាមេរិក “បើកផ្លូវ” ឲ្យជនរងគ្រោះក្នុងហេតុការណ៍ភេរវកម្មកាលពី១៥ឆ្នាំមុន ប្តឹងប្រឆាំងប្រទេសអារ៉ាប៊ី សាអូឌីត ទាមទាររកយុត្តិធម៌

​រដ្ឋាភិបាល​ប្រទេស​អា​រ៉ា​ប៊ី​ សា​អូឌីត​ ធ្លាប់​បាន​ថ្លែងការណ៍​ថា​ ខ្លួន​មិន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​វាយប្រហារ​ភេរវកម្ម​ថ្ងៃ​ទី​១១​ ខែកញ្ញា​ ឆ្នាំ​២០០១​នោះ​ទេ​ ហើយ​ក៏​បាន​ប្រការ​ច្រានចោល​នូវ​ការ​ចោទប្រកាន់​ថា​ បាន​ជួយ​គាំទ្រ​ដល់​ក្រុម​ភេរវ​ករ​ដែល​ប្រព្រឹត្ត​អំពើ​ភេរវកម្ម​នោះ​ដែរ​ ។​

អាមេរិក “បើកផ្លូវ” ឲ្យជនរងគ្រោះក្នុងហេតុការណ៍ភេរវកម្មកាលពី១៥ឆ្នាំមុន ប្តឹងប្រឆាំងប្រទេសអារ៉ាប៊ី សាអូឌីត ទាមទាររកយុត្តិធម៌

​របាយការណ៍​របស់​សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​១១​ ខែកញ្ញា​ ឆ្នាំ​២០០១​ ពោល​គឺ​រយៈពេល​១៥​ឆ្នាំ​មុន​ ក្រុម​ភេរវ​ករ​ចំនួន​១៩​នាក់​ជា​ជនជាតិ​អា​រ៉ា​ប៊ី​ សា​អូឌីត​ បាន​ប្លន់​យន្តហោះ​ដឹក​អ្នកដំណើរ​ចំនួន​៤​គ្រឿងក្នុង​ពេល​តែ​មួយ​ យក​ធ្វើ​ជា​មធ្យោបាយ​វាយប្រហារ​ទៅ​លើ​ទីតាំង​សំខាន់ៗ​ក្នុង​ទឹកដី​អា​មេ​រិ​ក​ រួម​មាន​ អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក​(WTC)​ផង​ដែរ​ ដែល​ការ​វាយប្រហារ​ភេរវកម្ម​នេះ​បាន​សម្លាប់​មនុស្ស​អស់​ប្រមាណ​ ៣​ ០០០​នាក់​ មក​ពី​៩០​ប្រទេស​ផ្សេងៗ​គ្នា​ និង​សុទ្ធ​សឹង​ជា​បុគ្គល​មានចំណេះ​វិជ្ជា​ខ្ពង់ខ្ពស់​ទៀត​ផង​ ។​

អាមេរិក “បើកផ្លូវ” ឲ្យជនរងគ្រោះក្នុងហេតុការណ៍ភេរវកម្មកាលពី១៥ឆ្នាំមុន ប្តឹងប្រឆាំងប្រទេសអារ៉ាប៊ី សាអូឌីត ទាមទាររកយុត្តិធម៌

​ខណៈ​មិន​ទាន់​លាតត្រដាង​ការ​ពិតជា​សាធារណៈ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​វាយប្រហារ​ភេរវកម្ម​ ថ្ងៃ​ទី​១១​ ខែកញ្ញា​ ឆ្នាំ​២០០១​ ទៅ​លើ​អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក​នៅឡើយ​នោះ​ មហាអំណាច​អា​មេ​រិ​កបាន​ជំរុញ​ឲ្យ​បណ្តា​ប្រទេស​ជា​សម្ព័ន្ធមិត្ត​បង្កើត​ក្រុម​ពិសេស​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​ក្រុម​ភេរវកម្ម​ ដោយ​មាន​ទាំង​សកម្មភាព​ស៊ើបការណ៍​សម្ងាត់​ថែម​ទៀត​ ។​ ចំណាត់ការ​របស់​អា​មេ​រិ​ក​ និង​បណ្តា​ប្រទេស​ជា​សម្ព័ន្ធមិត្ត​ចូលរួម​ផង​ បាន​ធ្វើ​ឲ្យ​ក្រុម​ភេរវកម្ម​ Al-Qaeda​ ថមថយ​សកម្មភាព​របស់​ខ្លួន​ ប៉ុន្តែ​បែរជា​លេច​ចេញ​ក្រុម​ ISIS​ មាន​សកម្មភាព​យ៉ាង​សកម្ម​ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​ គំរាមកំហែង​ដល់​ពិភពលោក​គួរ​ឲ្យ​ចាប់អារម្មណ៍​ ។​

អាមេរិក “បើកផ្លូវ” ឲ្យជនរងគ្រោះក្នុងហេតុការណ៍ភេរវកម្មកាលពី១៥ឆ្នាំមុន ប្តឹងប្រឆាំងប្រទេសអារ៉ាប៊ី សាអូឌីត ទាមទាររកយុត្តិធម៌

​ដោយសារ​សហរដ្ឋអាមេរិក​មិន​បាន​លាតត្រដាង​ការ​ពិតជា​សាធារណៈ​ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​វាយប្រហារ​ភេរវកម្ម​កាលពី​១៥​ឆ្នាំ​មុន​នោះ​ ទើប​ធ្វើ​ឲ្យ​បណ្តា​ប្រទេស​ជា​ច្រើន​សត្រូវ​នឹង​អា​មេ​រិ​ក​ចោទប្រកាន់​ថា​ សកម្មភាព​វាយប្រហារ​ភេរវកម្ម​នោះ​គឺ​គ្រាន់តែ​ជា​ឆាកល្ខោន​របស់​រដ្ឋាភិបាល​អា​មេ​រិ​ក​ ដើម្បី​បំភ័ន្ត​មតិ​ជុំវិញ​ពិភពលោក​ប៉ុណ្ណោះ​ និង​ថែម​ទាំង​ចោទប្រកាន់​ទៀត​ថា​ ការ​លេច​ចេញ​ក្រុម​ ISIS​ គឺ​អា​មេ​រិ​ក​ និង​អ៊ី​ស្រា​អែ​ល​ជា​អ្នក​បង្កើត​ក្រុម​នេះ​ឡើង​ ។​

អាមេរិក “បើកផ្លូវ” ឲ្យជនរងគ្រោះក្នុងហេតុការណ៍ភេរវកម្មកាលពី១៥ឆ្នាំមុន ប្តឹងប្រឆាំងប្រទេសអារ៉ាប៊ី សាអូឌីត ទាមទាររកយុត្តិធម៌

​មជ្ឈដ្ឋាន​អ្នកវិភាគ​ព្រឹត្តិការណ៍​ព័ត៌មាន​អន្តរជាតិ​ បាន​លើក​ឡើង​ថា​ ការ​អនុញ្ញាត​ "​បើកផ្លូវ​"​ ឲ្យ​ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​វាយប្រហារ​ភេរវកម្ម​ថ្ងៃ​ទី​១១​ ខែកញ្ញា​ ឆ្នាំ​២០០១​ ប្តឹង​ទាមទារ​រក​យុត្តិធម៌​ពី​ប្រទេស​អា​រ៉ា​ប៊ី​ សា​អូឌីត​ នោះ​ គឺជា​ការ​រំសាយ​នូវ​គំនាប​ផ្លូវជាតិ​របស់​ជន​រង​គ្រោះ​បាន​ខ្លះ​ ក្នុង​ឱកាស​គម្រប់​ខួប​លើក​ទី​១៥​ឆ្នាំ​នៃ​សកម្មភាព​វាយប្រហារ​ភេរវកម្ម​ទៅ​លើ​អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក​(WTC)​ ក្នុង​ទឹកដី​អា​មេ​រិ​ក​ ៕​

Related