រក​លុយ​បាន​រាប់​លាន​ដុល្លារ Shu Qi ស្លៀក​រ៉ូប​​តម្លៃ​តែ​៦០០​ដុល្លារ​ក្នុង​ថ្ងៃ​ពិសេស​របស់​ខ្លួន

ខុស​ពី​តារា​ល្បី​ឈ្មោះ​ទូទៅ​ដែល​តែង​ជះ​លុយ​រាប់​ម៉ឺន​រហូត​ដល់​រាប់​សែន​សម្រាប់​រ៉ូប​មង្គល​ការ​របស់​ខ្លួន តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ Shu Qi ​បាន​ស្លៀក​រ៉ូប​ដែល​មាន​តម្លៃ​ថោក​នឹក​ស្មាន​មិន​ដល់​ក្នុង​ថ្ងៃ​ពិសេស​របស់​ខ្លួន។

 

រក​លុយ​បាន​រាប់​លាន​ដុល្លារ Shu Qi ស្លៀក​រ៉ូប​​តម្លៃ​តែ​៦០០​ដុល្លារ​ក្នុង​ថ្ងៃ​ពិសេស​របស់​ខ្លួន

 

កាល​ពី​ថ្ងៃ​ទី​៣​ខែ​កញ្ញា​មុន​នេះ ពិធី​មង្គល​ការ​​តូចតាច​និង​សាមញ្ញ​របស់​តារា​សម្ដែង​លំដាប់ A តៃវ៉ាន់ Shu Qi និង​អ្នក​ដឹកនាំ​រឿង Stephen Fung ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង Prague សាធារណរដ្ឋ​ឆែក។ មង្គល​ការ​មាន​អ្នក​ចូល​រួម​តែ​២០​នាក់​តែ​ប៉ុណ្ណោះ។

 

ដើម្បី​ស្រាយ​ចម្ងល់​របស់​អ្នក​គាំទ្រ​ថា​តើ​មង្គល​ការ​នេះ​មាន​អ្វី​ចាប់​អារម្មណ៍​ខ្លះ បណ្ដាញ​ព័ត៌មាន QQ បាន​ទម្លាយ​អាថ៍​កំបាំង​ក្នុង​ថ្ងៃ​ជ័យ​របស់​ស្រី​ស្អាត​វ័យ​៤០​ឆ្នាំ។ តាម​នោះ​ដែរ រ៉ូប​មង្គល​ការ​ពណ៌​ស​ដែល Shu Qi ស្លៀក​ក្នុង​ថ្ងៃ​ពិសេស​គឺ​ជា​កាដូ​របស់​មិត្តភ័ក្ដិ​ម្នាក់​ឲ្យ​កាល​ពី​២​ឆ្នាំ​មុន។ រ៉ូប​នេះ​មក​ពី​ម៉ាក​សំលៀកបំពាក់ H&M និង​មាន​តម្លៃ​តែ​៦០០​ដុល្លារ​តែ​ប៉ុណ្ណោះ។ រីឯ​ឈុត​កូន​កំលោះ​វិញ​ត្រូវ​បាន​ទិញ​ជិត​នៅ​កន្លែង​ប្រារព្ធ​ពិធី។

 

រក​លុយ​បាន​រាប់​លាន​ដុល្លារ Shu Qi ស្លៀក​រ៉ូប​​តម្លៃ​តែ​៦០០​ដុល្លារ​ក្នុង​ថ្ងៃ​ពិសេស​របស់​ខ្លួន

 

រក​លុយ​បាន​រាប់​លាន​ដុល្លារ Shu Qi ស្លៀក​រ៉ូប​​តម្លៃ​តែ​៦០០​ដុល្លារ​ក្នុង​ថ្ងៃ​ពិសេស​របស់​ខ្លួន

 

រក​លុយ​បាន​រាប់​លាន​ដុល្លារ Shu Qi ស្លៀក​រ៉ូប​​តម្លៃ​តែ​៦០០​ដុល្លារ​ក្នុង​ថ្ងៃ​ពិសេស​របស់​ខ្លួន

ប្រភព​ដដែល​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា វត្ថុ​ដែល​មាន​តម្លៃ​ជាង​គេ​ក្នុង​មង្គល​ការ​របស់​តួ​រឿង “Transporter” គឺ​ចិញ្ចៀន​គូ​របស់​ពួក​គេ។ ចិញ្ចៀន​អាពាហ៍ពិពាហ៍​របស់​អ្នក​ទាំង​២​ត្រូវ​ធ្វើ​ឡើង​ដោយ​ពេជ្រ​មក​ពី​ម៉ាក​គ្រឿង​អលង្ការ Bvlgari។ មួយ​វង់​របស់ Stephen មាន​តម្លៃ ១១១០០​ដុល្លារ និង​របស់ Shu Qi មាន​តម្លៃ ៣៦២០០​ដុល្លារ៕

 

រក​លុយ​បាន​រាប់​លាន​ដុល្លារ Shu Qi ស្លៀក​រ៉ូប​​តម្លៃ​តែ​៦០០​ដុល្លារ​ក្នុង​ថ្ងៃ​ពិសេស​របស់​ខ្លួន

 

ចុចអាន៖ចៀវៃ ចំណាយ​លុយ​​ខ្ទង់​ម៉ឺន​ដុល្លារ​លើ​រ៉ូប​មង្គល​ការ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖eva