នៅ​មិន​នៅ​លប​ឡើងផ្ទះ​គេ​ទាំង​យប់

ខេត្តក្រចេះ ៖ យុវជន​វ័យក្មេង​ល្មោភកាម​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​ចិត្រ​បុរី​ចាប់ខ្លួន​តាម​ពាក្យបណ្ដឹង​របស់​ស្ត្រី​ម្នាក់​ដោយ​ចោទប្រកាន់​ថា បាន​លប​ឡើង​លើ​ផ្ទះ​ប៉ុនប៉ង​ចាប់រំលោភ​តែ​មិន​បាន​សម្រេច ។ ហេតុការណ៍​ឡើង​លើ​ផ្ទះ​ប៉ុនប៉ង​រំលោភ​នេះ​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ភូមិ​មាន​ជ័យ ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ។

ប្រភព​ពី​នគរបាល​ស្រុក​ចិត្រ​បុរី​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ យ៉ែ​ម ធី ភេទ​ប្រុស អាយុ​២០​ឆ្នាំ ចំណែក​ស្ត្រី​រង​គ្រោះ​មានកូន​៣​នាក់ ។

នគរបាល​ស្រុក​ចិត្ត​បុរី​បាន​ឲ្យ​ដឹង​ទៀត​ថា ខណៈ​ស្ត្រី​រង​គ្រោះ​កំពុង​ដេក​នៅ​លើ​ផ្ទះ​ជាមួយ​កូន​តូច​ៗ៣​នាក់ ស្រាប់តែ​ឮ​ស​ម្រឹ​ប​ជើងមនុស្ស​ឡើង​លើ​ផ្ទះ​ក៏​ស្រែកសួរ ពេល​នោះ​ស្រាប់តែ​ជនសង្ស័យ​បាន​ស្ទុះ​មក​ខ្ទប់មាត់​ស្ត្រី​រង​គ្រោះ ឯ​ដៃ​ម្ខាង​ទៀត​ចាប់ដៃ​ទាំង​២​របស់​ស្ត្រី​រង​គ្រោះ​ឡើង​លើ បន្ទាប់​មក​ក៏​ដក​ដៃ​ដែល​ខ្ទប់មាត់​មក​ប្រឡេះ​ឡេវ​ខោ​រួច​ឡើង​ពោប​ពីលើ​ស្ត្រី​រង​គ្រោះ ភ្លាម​ៗ​នោះ​ស្ត្រី​រង​គ្រោះ​បាន​ស្រែក​ឆោឡោ​ឲ្យ​គេ​ជួយ ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ​រត់គេច​ខ្លួន​បាត់ ។

ប្រភព​បន្ត​ទៀត​ថា លុះ​ព្រឹក​ឡើង​ស្ត្រី​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ចិត្រ​បុរី ដើម្បី​ចាប់ខ្លួន​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។

សមត្ថកិច្ច​បញ្ជាក់​ថា ក្រោយ​ពេល​ចាប់ខ្លួន​ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​អិ​ការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ៕