តិច​និច​ជួយ​ឲ្យ​ឆ្អឹង​កង​ខ្នង កាន់តែ​រឹងមាំ​

តិច​និច​ជួយ​ឲ្យ​ឆ្អឹង​កង​ខ្នង កាន់តែ​រឹងមាំ​

​មនុស្ស​យើង​ធំៗ​ភាគច្រើន តែងតែ​ចំណាយ​ពេលវេលា​ច្រើន អង្គុយ​នៅ​ពីមុខ​កុំព្យូទ័រ ដូច្នេះ យូរៗ​ទៅ ឆ្នង និង​ចង្កេះ​អាច​នឹង​មាន​បញ្ហា ឬ​រង​ការឈឺចាប់​ជា​មិន​ខាន​ទេ​។ ប៉ុន្តែ មាន​ការផ្លាស់ប្តូរ​របៀប​រស់នៅ​មួយចំនួន ដែល​អាច​ជួយ​ឲ្យ​ខ្នង​កាន់តែ​មាន​សុខភាព​ល្អ និង​រឹងមាំ​ជាង​មុន រយៈពេល​យូរ​ទៀតផង​។ តើ​គួរ​ធ្វើ​ដូចម្តេច​ខ្លះ​ទៅ​?

ចាប់ផ្តើម​ហាត់ប្រាណ​ដោយ​យឺតៗ​
ការ​ហាត់ប្រាណ គឺជា​វិធីសាស្ត្រ ដែល​អាច​ជួយ​ឲ្យមាន​រាង​ស្អាត និង​សុខភាព​ល្អ ប៉ុន្តែ វា​ក៏​ជួយ​ដល់​សុខភាព​ឆ្អឹងខ្នង​ដែរ​។ អ្នក​អាច​ហាត់ប្រាណ ដោយ​ការហាត់​កីឡា​អ៊ែ​រ៉ូ​ប៊ិក និង​ប្រាកដថា លំ​ហាត់ប្រាណ​ទាំងនោះ មិន​ដាក់​សម្ពាធ​លើ​ខ្នង​ទេ ប៉ុន្តែ គួរ​ធ្វើ​វា​ដោយ​យឺតៗ នៅ​ពេល​ចាប់ផ្តើម​។

ពង្រឹង​ដល់​ភាពបត់បែន​របស់​ខ្នង​
យក​ល្អ គួរតែ​បង្កើន​ភាពរឹងមាំ និង​ភាពបត់បែន​របស់​សាច់ដុំ​ឆ្អឹងខ្នង​ឲ្យបាន​ច្រើន តាមរយៈ​ការ​ហាត់ប្រាណ​យក​សាច់ដុំ​ពោះ និង​ខ្នង​។ ការធ្វើ​បែប​នេះ នឹង​ជំរុញ​ដល់​សាច់ដុំ​ផង ឆ្អឹង​កង​ខ្នង​ផង និង​ជើង​ផង កាន់តែ​មាន​ការបត់បែន​ល្អ​។

រក្សា​ទម្ងន់​ឲ្យនៅ​សុខភាព​ល្អ​
ហេតុផល​ដែល​នាំ​ឲ្យ​ឈឺចង្កេះ ញឹកញាប់​បំផុត​នោះ គឺ​ការ​ធាត់​លើស​ទម្ងន់​តែម្តង​។ នេះ​ដោយសារ​តែ​ការ​ធាត់ អាចដាក់​សម្ពាធ​ទៅ​ខ្នង​កាន់តែខ្លាំង ហើយ​មធ្យោបាយ​បន្ថយ​ការឈឺចាប់​នេះ ដែល​មាន​ប្រសិទ្ធភាព​នោះ គឺ​សម្រក​ទម្ងន់​មក​នឹង​កម្រិត​មាន​សុខភាព​ល្អ​វិញ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី12 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។