ទល់​លាមក មិនមែន​ជា​ជំងឺ​ទេ​!!! តើ​វា​ជា​អ្វី​ទៅ​?

ទល់​លាមក មិនមែន​ជា​ជំងឺ​ទេ​!!! តើ​វា​ជា​អ្វី​ទៅ​?

​ការ​ទល់លាមក គឺជា​រោគសញ្ញា​ខាង​ផ្នែក​ក្រពះ​ពោះវៀន​មួយ​ប្រភេទ ដែល​កើតមាន​ជា​ញឹកញាប់ នៅ​ទូ​រទាំង​ពិភពលោក ហើយ​នរណា​ក៏​ដោយ​ក៏​ចៀស​មិន​ផុត ពី​ការ​ទល់លាមក​នេះដែរ​ក្នុង​មួយជីវិត​។

​ការ​ទល់លាមក គឺជា​រោគសញ្ញា​នៃ​ជំងឺ​ណាមួយ ហើយ​ក៏​មិនមែន​ជា​ជំងឺ​នោះ​ដែរ​។ ការ​ទល់លាមក​កើតឡើង នៅពេល​ដែល​ចលនា​របស់​ពោះវៀន​កាន់តែ​ពិបាក ឬ​មិន​សូវ​មាន​ចលនា​ពោះវៀន​ច្រើន​ដូច​មុន​។ ចំពោះ​រយៈពេល​នៃ​ការ​ធ្វើ​ចលនា របស់​ពោះវៀន​របស់​មនុស្ស​ម្នាក់ៗ គឺ​ខុសៗ​គ្នា ប៉ុន្តែ ជាទូទៅ នៅពេល​ពោះវៀន មិន​ធ្វើ​ចលនា​ចាប់ពី​បីរ​ថ្ងៃ​ទៅហើយ លាមក​អាច​នឹង​កាន់តែ​រឹង និង​កាន់តែ​ពិបាក​បន្ទោ​របង់​។ អ្នកជំងឺ​អាច​នឹង​មាន​បញ្ហា​បន្ថែមទៀត ដូចជា ហើម​ពោះ ឈឺពោះ​បែប​រមួល ឬ​ក្អួត​។

យ៉ាងណាមិញ បើសិន​ជា​អ្នក​មាន​អាកា​រៈ​បន្ទោរ​បង់​មក​ឃើញ​ថា លាមក​រឹង​ម្តងម្កាល​នោះ មិនមែន​មានន័យថា អ្នក​ទល់លាមក​ឡើយ ព្រោះ​ពេល​ខ្លះ វា​អាច​ជា​រឿង​ធម្មតា​ទេ ដោយសារ​តែ​របប​អាហារ មាន​ជាតិ​សាច់​ច្រើនពេក​។ ប៉ុន្តែ បើសិន​ជា​អ្នក​មិន​បាន​បន្ទោ​របង់​ចាប់ពី ៣ ថ្ងៃ​ឡើង​ទៅ ហើយ​លាមក​នោះ​រឹង ទើប​អាច​និយាយបាន​ថា អ្នក​ទល់លាមក​ហើយ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

​ប្រភព​៖ healthxchange.com.sg

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី12 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ទល់​លាមក មិនមែន​ជា​ជំងឺ​ទេ​!!! តើ​វា​ជា​អ្វី​ទៅ​?已关闭评论
  • 16 views
  • Hide Sidebar
    A+
Publish on:2016/09/12  Category:ជំងឺទូទៅ