រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ បក​ស្រាយ​​​មូលហេតុ​​ សិស្ស​ម្នាក់​​ធ្លាក់​តែ​មួយ​មុខ​វិជ្ជា​បែរ​ជា​ត្រូវ​ធ្លាក់​បាក់ឌុប

ក្រោយពីលទ្ធផលប្រឡងបាក់ឌុបត្រូវបានប្រកាស បេក្ខជនជាច្រើនមានអារម្មណ៍រីករាយជាខ្លាំងក្រោយដឹងថាខ្លួនបានជាប់ ប៉ុន្តែមួយចំនួនតូចដែលបានធ្លាក់ការប្រលងនេះបានត្រឹមតែការយំសោក ជាមួយនឹងអារម្មណ៍សោកស្ដាយប៉ុណ្ណោះ ។ ទន្ទឹមទិដ្ឋភាពនេះ គេក៏សង្កេតឃើញពី ការបង្ហោះពីអារម្មណ៍មិនយល់ច្បាស់លើលទ្ធផលនៃការប្រលង ដែលទាមទារឲ្យក្រសួងអប់រំធ្វើការបកស្រាយ ផងដែរ។

មួយក្នុងចំណោមការទាមទារឲ្យបកស្រាយតាមរយៈបណ្ដាញសង្គមទាំងនោះ មានការតវ៉ាមួយដែលធ្វើឲ្យអ្នកលេង Facebook មានការចាប់អារម្មណ៍យ៉ាងខ្លាំង។ នៅក្នុងការតវ៉ានោះ គេបានបង្ហោះនូវក្រដាស់លទ្ធផល និងការសរសេរបញ្ជាក់បន្ថែមថា

សូមជួយ Share បន្ត ដើម្បីទទួលការបំភ្លឺពីក្រសួងជូនប្អូនស្រីតុ320។
👉តុលេខ320. ជាប់គ្រប់មុខ ធ្លាក់តែមួយមុខទេ ហើយគីមីបានAទៀត ប៉ុន្តែបាន 00.00 =F=ធ្លាក់។
👉បញ្ជាក់: ក្មួយខ្ញុំធ្លាក់3មុខក៏បាន E ដែល “

ក្រោយការបង្ហោះដូចនេះ ព័ត៌មាននេះក៏ត្រូវបានចែករំលែកទៅដល់ ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ដោយមានការស្នើសុំពីអ្នកលេង Facebook ម្នាក់តាមរយៈការចែករំលែកការបង្ហោះខាងលើ ជាមួយនឹងការ Tags ឯកឧត្តមបណ្ឌិតចូល ។ ក្រោយទទួលបានសំណើរសុំឲ្យធ្វើការបកស្រាយ ឯកឧត្តមបណ្ឌិតក៏បានធ្វើការឆ្លើយតបតាមរយៈ គណនី Facebook ផ្ទាល់របស់ឯកឧត្តមបណ្ឌិតយ៉ាងដូច្នេះថា “បេក្ខជនប្រព្រឹត្តខុស យកទូរសព្ទ័ចូល” ។



សង្ឃឹមថាការបកស្រាយរបស់ឯកឧត្តមបណ្ឌិតនឹងជួយបកស្រាយចង្ងល់ ក៏ដូចជាការយល់ច្រលំរបស់បេក្ខជនម្នាក់នោះ និងអ្នកដែលបានចោទជាសំនួរ ក៏ដូចជាប្រិយមិត្ត Facebook មួយចំនួនដែលមានការយល់ច្រលំលើបញ្ហាមួយនេះ៕


  • រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ បក​ស្រាយ​​​មូលហេតុ​​ សិស្ស​ម្នាក់​​ធ្លាក់​តែ​មួយ​មុខ​វិជ្ជា​បែរ​ជា​ត្រូវ​ធ្លាក់​បាក់ឌុប已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/09/12  Category:ចំនេះដឹង
Tags: