Wawrinka យក​ឈ្នះ Djokovic ៣សិត​ទល់​ ១​លើក​ពាន​ US Open

Stan Wawrinka បាន​បំបាក់​កីឡាករ​វាយ​កូន​បាល់​លេខ​១​ពិភពលោក Novak Djokovic អម្បាញ់មិញ​នេះ​ដើម្បី​ក្លាយ​ជា​​ជើង​ឯក​ US Open។

 

 Wawrinka យក​ឈ្នះ Djokovic ៣សិត​ទល់​ ១​លើក​ពាន​ US OpenStan Wawrinka

 

តារា​វាយ​កូន​បាល់​សញ្ជាតិ​ស្វីស​ ភ្លាត់​ស្នៀត​ចាញ់​ Djokovic នៅ​សិត​ទី​១ ក្នុង​លទ្ធផល​ ៦-៧ (១/៧) តែ​បាន​វាយ​បក​យក​ឈ្នះ​វិញ​នៅ​៣​សិត​បន្ត​បន្ទាប់​ក្នុង​លទ្ធផល​ ៦-៤, ៧-៥ និង​៦-៣។

 

ជ័យ​ជម្នះ​នេះ​ធ្វើ​ឲ្យ​ Stan Wawrinka អាយុ​៣១​ឆ្នាំ​ក្លាយ​ជា​កីឡាករ​មាន​វ័យ​ចំណាស់​ជាង​គេ​ទី​២​អាច​ឈ្នះ US Open ក្រោយ Ken Rosewall អាយុ​៣៥ឆ្នាំ​ ធ្លាប់​ឈ្នះ​កាល​ពី​ឆ្នាំ​ ១៩៧០។ នេះ​គឺ​ជា​ Grand Slam ទី​៣ ហើយ​របស់​ Wawrinka បន្ទាប់​ពី​ឈ្នះ Australian Open ឆ្នាំ​២០១៤ និង​ French Open កាល​ពី​ឆ្នាំ​២០១៥៕

 

Wawrinka យក​ឈ្នះ Djokovic ៣សិត​ទល់​ ១​លើក​ពាន​ US OpenNovak Djokovic

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Telegraph